បណ្តាញសង្គម

គណបក្សដែលតែងតាំងព្រះនាងម្ចាស់ប្រទេសថៃ សម្រាប់តំណែងនាយករដ្ឋមន្រ្តី ត្រូវប្រឈមមុខហាមឃាត់ បន្ទាប់ពីការរិះគន់ពីព្រះមហាក្សត្រ

គណបក្សនយោបាយថៃ ដែលបានតែងតាំងព្រះនាងម្ចាស់ម្នាក់ ជាបេក្ខជនរបស់ខ្លួនសម្រាប់តំណែងជានាយករដ្ឋមន្រ្តីនោះ អាចត្រូវបានហាមឃាត់ពីការបោះឆ្នោតជាទូទៅមួយ នាខែមីនាខាងមុខ បន្ទាប់ពីសកម្មជនម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា លោក អាចដាក់ញាតិស្វែងរកការរំលាយគណបក្ស។

គណះកម្មាការរៀបចំការបោះឆ្នោតប្រទេសថៃ គ្រោងនឹងជួបគ្នានៅថ្ងៃចន្ទដើម្បីពិចារណាបេក្ខជនភាពរបស់ព្រះនាងម្ចាស់ Ubolratana Rajakanya Sirivadhana Barnavadi ដែលមានព្រះជន្ម ៦៧វស្សា ដែលបានធ្វើឲ្យភ្ញាក់ផ្អើលប្រទេសកាលពីថ្ងៃសុក្រ នៅពេលដែលព្រះនាង ប្រកាសថា ព្រះនាង អាចជាបេក្ខជននាយករដ្ឋមន្រ្តី របស់គណបក្សដ៏មានប្រជាប្រិយមួយ ស្មោះត្រង់ទៅនឹងអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra ។

សេចក្តីប្រកាសរបស់ព្រះនាង បាននាំមកនូវការរិះគន់ត្រលប់មកវិញពីសំណាក់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលជាប្អូនប្រុសរបស់ព្រះនាង ដែលបានចេញនូវសេចក្តីថ្លែងការណ៏មួយ ត្រឹមតែប៉ុន្មានម៉ោង ដោយថ្លែងថា នេះជារឿង “មិនសមស្រប” សម្រាប់សមាជិកក្រុមគ្រួសាររាជវង្ស ក្នុងការចូលរួមឆាកនយោបាយ។ ការបោះឆ្នោតនាថ្ងៃទី២៤ ខែមីនាខាងមុខ គឺជាលើកដំបូងចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា នាឆ្នាំ២០១៤ ដែលបានផ្តួលរលំរដ្ឋា-ភិបាលជាប់ឆ្នោត ដែលគាំទ្រ Thaksin ។

មេដឹកនាំរដ្ឋាភិបាលនាពេលបច្ចុប្បន្ន គឺលោក Prayuth Chan-ocha ក៏បានចូលរួមការប្រគួតប្រជែងតំណែងនាយករដ្ឋមន្រ្តីផងដែរ ក្នុងនាមជាបេក្ខជនសម្រាប់គណបក្សដែលគាំទ្រយោធា។

ការតែងតាំងព្រះរាមរបស់ព្រះមហាក្សត្រ -ដែលធ្លាប់បានសម្តែងក្នុងល្ខោនអូប៉េរ៉ា និងជាតួសម្តែងភាពយន្ត និងបានបោះបង់ចោលតំណែងរាជវង្សរបស់ទ្រង់ បន្ទាប់ពីរៀបការជាមួយជនជាតិអាមេរិ-កាំង- គឺជាការសកម្មភាពដ៏ភ្ញាក់ផ្អើលមួយ ដោយកម្លាំងស្មោះត្រង់ទៅនឹងលោក Thaksin ដែលប្រឈមមុខនឹងសមរភូមិដ៏លំបាក នៅក្នុងការបោះឆ្នោត។