Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេរោគកំណាច Ebola នៅកុងហ្គោ​មិនទាន់ធូរស្រាល​ឡើយ ខណៈមនុស្សជាង​៥០០នាក់ស្លាប់ និង​រាប់រយ​នាក់ទៀតផ្ទុកជំងឺ!

  • បោះពុម្ព

(កុងហ្គោ)៖ ក្មេងជិត ១០០នាក់បាត់បង់ជិវិត គិតចាប់តាំងតែពីជំងឺអេបូឡា (Ebola) បានផ្ទុះរីករាលដាលឡើង  នៅក្នុងសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ កាលពីឆ្នាំ២០១៨ ហើយមកទល់ពេលនេះ ពុំមានសញ្ញាធូរស្រាលឡើយ ដោយកាលពីខែមករាកន្លងទៅ  ចំនួនករណីថ្មី បានកើនឡើងដល់ទៅទ្វេដង ខណៈចំនួនមនុស្សស្លាប់សរុបវិញគឺជាង ៥០០នាក់។

នេះបើតាមការបញ្ជាក់ពី អង្គការសង្រ្គោះកុមារអន្តរជាតិ (Save the Children) ដកស្រង់ខ្លឹមសារដោយ សារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

អង្គការសង្គ្រោះកុមារ (Save the Children) កុមារសរុបចំនួន ៩៧នាក់បានស្លាប់ ដោយសារជំងឺ Ebola គិតចាប់តាំងពីជំងឺដ៏កាចសាហាវនេះ បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំទៅមិញ ខណៈក្មេងៗក្នុងចំណោមនោះចំនួន ៦៥នាក់ គឺមានអាយុពុំដល់ ០៥ឆ្នាំផង។ទន្ទឹមនឹងនេះ ចំនួនករណីថ្មី នៃអ្នកកើតជំងឺ Ebola បានស្ទុះឡើងខ្លាំងក្នុងខែមុន គឺពីប្រមាណត្រឹម ២០នាក់ ក្នុងមួយសប្តាហ៍ដល់ជាង ៤០នាក់ បើតាមអង្គការសង្រ្គោះកុមារ ហើយក្នុងអំឡុងបីសប្តាហ៍ចុងក្រោយនៃខែមករា គឺមានករណីថ្មីសរុប ១២០ ហើយនៃអ្នកឆ្លងវីរុស Ebola ថ្មីៗ។

គួរជម្រាបថា ជំងឺ Ebola ជាមធ្យមផ្តាច់ជិវិត អ្នកឆ្លងចំនួនពាក់កណ្តាល ខណៈករណីរីករាលដាលថ្មីចុងក្រោយនេះ មានអត្រាស្លាប់ខ្ទង់ ៦០ភាគរយ។ ម៉្យាងវិញទៀត នេះជាការឆ្លងរីករាលដាលដ៏ប្រល័យ និងធំបំផុតលំដាប់ទីពីរ នៅក្នុងប្រវតិ្តសាស្រ្ត គឺក្រោមករណីរីករាលដាល  Ebola នៅតំបន់អាហ្រ្វិកខាងលិច កាលពីឆ្នាំ២០១៤ តែមួយប៉ុណ្ណោះ នៅពេលជំងឺនេះ បានឆក់យកជីវិតមនុស្សជាង ១១,០០០នាក់ បើតាមតួលេខ របស់អង្គការសុខភាពពិភពលោក។

សរុបមកករណីជំងឺ Ebola នៅកុងហ្គោមានចំនួន ៨០៦ករណី គិតចាប់ពីខែសីហា ឆ្នាំ២០១៨ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល នៃប្រទេសអាហ្វ្រិកកណ្តាលនេះ មនុស្សសរុប ៥០៥នាក់ហើយបានស្លាប់៕

ដកស្រង់ពី៖ Fresh News