Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អូស្ត្រាលី និង​បារាំង «ចុះ​កិច្ច​ព្រមព្រៀង​តម្លៃជាង ​៣៥​ពាន់លាន​ដុល្លារ» ដើម្បីផលិត​នាវាមុជទឹកប្រយុទ្ធសម្រាប់អនាគត

  • បោះពុម្ព

(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលី និងក្រុមហ៊ុនបារាំង បានព្រមព្រៀងគ្នា ចុះហត្ថលេខាលើកិច្ចសន្យាសំខាន់មួយ ខ្ទង់រាប់សិបពាន់លានដុល្លារ  ដែលស្តីពីកម្មវិធី អភិវឌ្ឍន៍នាវាមុជទឹក នាពេលអនាគត បស់ប្រទេសអូស្រ្តាលី។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចសន្យាខាងលើ ដែលមានតម្លៃ ៥០ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង ៣៥.៥ពាន់លានដុល្លារអាមេរិក  នឹងតម្រូវឲ្យក្រុមហ៊ុន ផលិតនាវា របស់ប្រទេសបារាំង Naval Group ធ្វើការរចនាក៏ដូចជាផលិត នាវាមុជទឹកប្រភេទប្រយុទ្ធថ្មីចំនួន ១២គ្រឿង  សម្រាប់កងទ័ពជើងទឹក របស់អូស្រ្តាលី ហើយនាវាមុជទឹកគ្រឿងដំបូង ត្រូវគេរំពឹងថា នឹងអាចធ្វើប្រតិបត្តិការ បានឆាប់បំផុតនៅឆ្នាំ២០៣៤។

គួរជម្រាបថា ជាមួយគ្នានេះក្រុមហ៊ុនអាមេរិក Lockheed Martin ដែលឈានមុខខាងផលិតសព្វាវុធ ឲ្យយោធានោះ ត្រូវបានជ្រើសរើសឲ្យរចនា និងបំពាក់ប្រព័ន្ធសព្វាវុធ ឲ្យក្រុមនាវាមុជទឹកថ្ មីរបស់អូស្រ្តាលី។ អូស្ត្រាលីគឺជាប្រទេសដីកោះធំបំផុត នៅលើពិភពលោក ដូច្នេះការពង្រឹងកងទ័ពជើងទឹករបស់ខ្លួន គឺជារឿងចាំបាច់បំផុតដែលត្រូវធ្វើមុនគេ៕

ដកស្រង់ពី៖ Fresh News