Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស​ស្លាប់កើន​ដល់១៧នាក់ ក្នុងគ្រោះ​អគ្គីភ័យលេបត្របាក់​សណ្ឋាគារ នៃទីក្រុង​ញូដេលី, ឥណ្ឌា

  • បោះពុម្ព

(ញូដេលី)៖ ចំនួនមនុស្សស្លាប់ ដែលបង្កឡើងអគ្គីភ័យ ឆាបឆេះសណ្ឋាគារមួយកន្លែង ក្នុងរដ្ឋធានីញូដេលី ប្រទេសឥណ្ឌានោះ  បានកើនឡើងដល់ ១៧នាក់ហើយ ខណៈមនុស្ស០៥នាក់ ទៀតរងរបួសធ្ងន់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមពន្លត់អគ្គីភ័យ ដែលមានគ្នា ២៥នាក់ បានសម្រុកទៅកាន់ កន្លែងកើតហេតុ តាំងតែពីពេលទៀបភ្លឺ ថ្ងៃអង្គារនេះ មកម្ល៉េះ ហើយរហូតដល់ ពេលព្រឹកព្រលឹម ទើបអគ្គីភ័យ ត្រូវបានពន្លត់ទាំងស្រុង នៅសណ្ឋាគារ អាភីត ផាឡេស (Arpit Palace) លំដាប់ផ្កាយបី ស្ថិតនៅក្នុងសង្កាត់ ខារ៉ូល បេក (Karol Bagh) នៃរដ្ឋធានីញូដេលី។

គួរជម្រាបថា មូលហេតុនៅពីក្រោយ គ្រោះអគ្គីភ័យខាងលើ មិនទាន់ត្រូវបានបញ្ជាក់ ឬកំណត់ច្បាស់នៅឡើយទេ ប៉ុន្តែមានការសង្ស័យថា  វាអាចបង្កឡើង ដោយការឆ្លងចរន្តអគ្គិសនី។ ដោយឡែកមនុស្សប្រមាណ ៣០នាក់ ត្រូវបានសង្គ្រោះដោយសុវត្ថិភាព ចេញពីសណ្ឋាគារ និងអ្នករងរបួសទាំងឡាយត្ រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុង៕

ដកស្រង់ពី៖ Fresh News