Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧត្តមសេនីយ៍ថៃ អះអាងថា រដ្ឋប្រហារយោធា មិនបានព្រៀងទុកទេ

  • បោះពុម្ព

បាងកក៖ ឧត្តមសេនីយ ជាន់ខ្ពស់ថៃម្នាក់ បានប្រាប់ សារព័ត៌មាន BBC ថា រដ្ឋប្រហារយោធា កាលពីខែមុន មិនត្រូវបាន រៀបចំទុកជាមុននោះទេ។ ការអះអាងនេះ បានកើតឡើង ក្រោយមេដឹកនាំ ប្រឆាំងម្នាក់ចេញមក អះអាងថា យោធាបានពិភាក្សា អំពីការទម្លាក់ រដ្ឋាភិបាល អស់ពេលរាប់ឆ្នាំ ជាមួយខ្លួន។

ឧត្តមសេនីយ៍ឯក ឆាតចាលឺម ឆាលឺមស៊ុក ក៏បាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរយោធា ចាប់តាំងពីរដ្ឋប្រហារ ត្រូវបានថែរ និងប្រព្រឹត្តលើបានល្អ និងថាអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត ព្រទាំងសមាជិកក្រុមគ្រួសារ នៅតែអាចវិលមកកាន់ ឆាកនយោបាយថៃ។ យោធា បានចាប់យកអំណាច នៅក្នុងប្រជាជាតិ អាស៊ីអាគ្នេយ៍មួយនេះ កាលពី ថ្ងៃ២២ឧសភា ដោយថាខ្លួនចង់អោយ ប្រទេសវិលមកកាន់ស្ថិរភាព ក្រោយជួបចលាចលសង្គម និងនយោបាយរាប់ខែ។

យោធា បានសន្យានាំលទ្ធិ ប្រជាធិបតេយ្យ មកកាន់ប្រទេសថៃវិញ តែទាល់តែខ្លួន បានធ្វើកំណែទំរង់ទូទៅ សំរាប់ប្រព័ន្ធនយោបាយ។ ពួកមេដឹកនាំ រដ្ឋប្រហារ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា បាននិយាយថា ពួកគេចូលធ្វើអន្តរាគមន៍ នៅនាទីចុងក្រោយ ដើម្បីបញ្ឈប់ កុំអោយប្រទេស ធ្លាក់ក្នុងជម្លោះនយោបាយ ហិង្សាដ៏គ្រោះថ្នាក់។

តែទោះជាយ៉ាងណា ក្នុងកិច្ចសម្ភាសន៍ កាលពីពេលថ្មីៗ មួយជាមួយ អ្នកគាំទ្ររដ្ឋប្រហារដ៏ សំខាន់ម្នាក់ មេដឹកនាំបាតុកម្មប្រឆាំង រដ្ឋាភិបាល របស់លោកស្រី យីងឡាក់ លោកស៊ូថេប ធឿកស៊ូបាន បាននិយាយថា លោកបានពិភាក្សាអំពី ការផ្តួលរំលំ រដ្ឋាភិបាលជាមួយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា ជាច្រើនលើក នៅប៉ុន្មានឆ្នាំមកនេះ។ តែ ឧត្តមសេនីយ៍ ឆាតចាលឺម បានប្រាប់ លោក ចូណាថាន់ ហេដ របស់BBCថា"តាមខ្ញុំដឹង មិនមានការរៀបចំ ផែនការជាមុនទេ។ បើមានគំរោង ផែនការជាមុន វានឹងជាអំពើខុសច្បាប់។ បើអ្នកឆ្ងល់ថាតើហេតុអ្វី បានជាវាកើតឡើង ដោយរលូនម្ល៉េះ នោះក៏ដោយសារកម្លាំង ត្រូវបានដាក់ ពង្រាយរួចជាស្រេច នៅក្នុងក្រុង បាងកក។ ដូច្នេះនៅពេល ប្រកាសច្បាប់អាជ្ញាសឹក មានកងកម្លាំងប៉ូលិស និងយោធារួមគ្នា នៅតាមទីតាំង រួចជាស្រេច"។

ចាប់តាំងពីរដ្ឋប្រហារ មនុស្សរាប់រយនាក់ ត្រូវបានចាប់ខ្លួន នៅក្នុងអ្វីដែលទំនងជា ការបង្ក្រាបដោយ យោធាលើជនប្រឆាំង។តែ ឧត្តមសេនីយ៍ ឆាតចាលឺម បាននិយាយថា កន្លែងទុកដាក់ពួកគេមិនដូចជា កន្លែងឃុំឃាំងទេ "វាដូចជាផ្ទះសំណាក់។មិនមានលួសបន្លាបាំង និងយើងបានបង្ហាញ ទីកន្លែងទាំងនេះ ចំពោះបណ្តា ក្រុមសិទ្ធិមនុស្ស។យើងបានបង្ហាញ កិច្ចសម្ភាសន៍ របស់មនុស្ស ដែលត្រូវបានកោះហៅខ្លះ។ គ្រប់គ្នាពេញចិត្ត នឹងចំណាត់ការនេះ"៕

ប្រភព៖ CEN