Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ាឡេស៊ី​គ្រោងចរចាឡើងវិញ​លើតម្លៃទឹក ដែលលក់​ទៅឲ្យប្រទេស​សិង្ហបុរី

  • បោះពុម្ព

  (គូឡាឡុំាពួ)៖ រដ្ឋមន្ត្រីក្រសួងការបរទេស ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌូឡា (Saifuddin Abdullah) នឹងដឹកនាំ ក្រុមមន្ត្រីម៉ាឡេស៊ី  ដើម្បីចរចារឡើងវិញ នូវតម្លៃទឹក ដែលបានលក់ទៅឲ្យ ប្រទេសសិង្ហបុរី។

នេះបើតាមសម្តី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាម៉ាត់ មហាធា (Mahathir Mohamad) និងត្រូវបានដក ស្រង់ដោយសារព័ត៌មាន  Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ បើទោះបីជា លោកនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះក្តី  ប៉ុន្តែលោកមិនបានបញ្ជាក់ ពីពេលវេលា និងទីកន្លែង ដែលនឹងត្រូវធ្វើការចរចាគ្នានោះទេ។

លោកត្រូវបាន គេស្រង់សម្តីថា «យើងនឹងត្រួតពិនិត្យនូវតម្លៃ ៣សេនម៉ាឡេស៊ី (១ដុល្លារស្នើនឹង ៤.០៨ Ringgit) ក្នុង ១,០០០ហ្គាឡុង (ជាង ៣,៧០០លីត្រ) នៃទឹកឆៅ ដែលបានសម្រេចលក់ឲ្យទៅ សិង្ហបុរីនៅក្នុងឆ្នាំ១៩៦២។ លោកបន្តថា «នៅពេលនោះ (១៩២៦), តម្លៃ១សេន អាចទិញទំនិញបានច្រើន, ប៉ុន្តែបច្ចុប្បន្នតម្លៃ ១សេន យើងមិនអាចទិញអ្វីបាននោះទេ បើទោះបីជា ៣សេន ក៏យើង មិនអាចទិញអ្វីបានដែរ»។

កិច្ចព្រមព្រៀងទឹក ដែលនឹងផុតកំណត់ នៅឆ្នាំ២០៦១ បានផ្តល់សិទ្ធិឲ្យសិង្ហបុរី យកទឹក ២៥០លានហ្គាឡុង ក្នុងមួយថ្ងៃពីទន្លេចូហរ (Johor) របស់ម៉ាឡេស៊ី។ ទន្លេចូហរ ទទួលបានសិទ្ ធិក្នុងការផ្គត់ផ្គង់ទឹកស្អាត ប្រចាំថ្ងៃរហូតដល់ទៅ ២ភាគរយ នៃទឹកដែលផ្គង់ផ្គង់ ឲ្យទៅសិង្ហបុរី។ កាលពីខែមិថុនា ឆ្នាំ២០១៨ លោក មហាធា បានហៅតម្លៃទឹក ដែលលក់ទៅឲ្យសិង្ហបុរី ថាជារឿង «គួរឲ្យអស់សំណើច»។

លោកបន្ថែមថា ម៉ាឡេស៊ី មានបំណងធ្វើការចរចារឡើងវិញ ទៅលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ទឹកនេះ។ ជាការឆ្លើយតបវិញ, ក្រសួងការបរទេសសិង្ហបុរី បានលើកឡើងថា ទាំងម៉ាឡេស៊ី និងសិង្ហបុរី «ត្រូវតែគោរពឲ្យបានពេញលេញ» នូវសេចក្តីថ្លែងការណ៍  នៃកិច្ចព្រមព្រៀងទឹកឆ្នាំ១៩៦២ និងកិច្ចព្រមព្រៀង ផ្តាច់ចេញពីគ្នាឆ្នាំ១៩៦៥៕

ដកស្រង់ពី៖ Fresh News