បណ្តាញសង្គម

អូស្ត្រាលី៖ យន្តហោះ​ម៉ាឡេស៊ី ​បាត់​ដាន​ទំនងបើក​ ដោយ​ស្វ័យប្រវត្តិ ​រហូត​អស់​សាំង

ស៊ីដនី៖ មន្រ្តីអូស្រ្តាលី និយាយថា ពួកគេកំពុង មានទំនុកចិត្តថា យន្តហោះម៉ាឡេស៊ី ដែលបាត់ដាន បានបើកបរ ដោយការបញ្ជាស្វ័យប្រវត្តិ (autopilot) នៅពេលដែលវាធ្លាក់ ហើយថាអ្នកបើកបរ របស់យន្តហោះនោះ ទំនងជាមិនមានសកម្មភាព ដែលបណ្តាល មកពីការខ្វះខ្យល់អុកស៊ីសែន។

សេចក្តីអត្ថាធិប្បាយ កាលពីថ្ងៃអង្គារ គឺជាទ្រឹស្តី ដែលបានផ្តល់ឲ្យ ពួកមន្រ្តី អំពីអ្វីដែលអាចនាំឲ្យមាន ការបាត់យន្តហោះម៉ាក Boeing 777 ដែលជាអាថ៌កំបាំង ដ៏ខ្លាំងបំផុតមួយ នៅក្នុងអាកាសចរណ៍ សម័យទំនើបនេះ។

នៅឯសន្និសីទសាព័ត៌មាន ឧបនាយករដ្ឋមន្រ្តី អូស្រ្តាលី Warren Truss និយាយថា លទ្ធភាពនេះទំនង កាន់តែខ្លាំងឡើងថា យន្តហោះនោះ បានបើកបរដោយ ការបញ្ជាស្វ័យប្រវត្តិ នៅពេលដែលវា អស់សាំងនិងធ្លាក់ ចូលសមុទ្រ។

 

ប្រភព៖ វីអូអេ