Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក Netanyahu ព្រមលះបង់​បន្ទុកជារដ្ឋ​មន្ត្រី​ការបរទេស ក្រោយ​ទទួលរង​សម្ពាធ

  • បោះពុម្ព

(តែលអាវីវ)៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសម្រេចចិត្ តបោះបង់ចោលតួនាទី ជារដ្ឋមន្ត្រីការបរទេស ដោយប្រគល់តំណែងនេះ ទៅឱ្យរដ្ឋមន្ត្រីស៊ើបការណ៍សំងាត់ជាតិ លោក អ៊ីស្រាអែល ខេតស៍ (Israel Katz)។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ការសម្រេចចិត្ តប្រគល់តំណែង ជារដ្ឋមន្ត្រីការបរទេសស្ដីទី ឱ្យលោក Katz កើតមានឡើងបន្ទាប់ពី ក្រុមប្រឹក្សានយោបាយមួយ  បានស្នើឱ្យតុលាការ ដាក់សម្ពាធលើលោក Netanyahu បញ្ឈប់ការដើរតួនាទី ជារដ្ឋមន្ត្រីការបរទេស។

ដោយឡែក បើតាមក្រុមមន្ត្រីអ៊ីស្រាអែល លោក Katz ដែលនឹងនៅតែបន្តកាន់តំណែង ជារដ្ឋមន្ត្រីស៊ើបការណ៍សំងាត់  និងជារដ្ឋមន្ត្រី ដឹកជញ្ជូនផងនោះ នឹងទទួលបន្ទុក កិច្ចការនយោបាយការបរទេស រហូតដល់ការបោះឆ្នោតសភា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ។

គួរបញ្ជាក់ថា ក្រៅតែពីតំណែង ជានាយករដ្ឋមន្ត្រី លោក Netanyahu ក៏កំពុងកាន់តំណែងជា រដ្ឋមន្ត្រីសុខាភិបាល  និងរដ្ឋមន្រ្តីការពារជាតិផងដែរ បន្ទាប់ពីលោក អាវីកដ័រ ឡៃប៊ឺមិន (Avigdor Lieberman) លាលែងពីតំណែងនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News