Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Erdogan របស់ទួគី និយាយថា ពលរដ្ឋស៊ីរីជាង ៣១ម៉ឺននាក់ បានត្រលប់ទៅកាន់ផ្ទះសម្បែងវិញ

  • បោះពុម្ព

ជនភៀសខ្លួនជាង ៣១១.០០០នាក់ បានត្រលប់ទៅកាន់មាតុភូមិ របស់ពួកគេវិញ បន្ទាប់ពីប្រតិបត្តិការណ៏យោធា បានចាប់ផ្តើមដោយប្រទេសទួគី ក្នុងប្រទេសស៊ីរី នេះបើតាមប្រធានាធិបតីទួគី Recep Tayyip Erdogan និយាយកាលពីថ្ងៃសៅរ៍។

លោក និយាយថា ជនស៊ីរី បានត្រលប់ទៅកាន់តំបន់នានា ក្នុង Afrin Jarablus និង Idlib ដែលត្រូវបានបោសសំអាតពួកភេវរករ ដោយកងកម្លាំងទួគី និងសម្ព័ន្ធមិត្តរបស់ខ្លួន។

មេដឹកនាំទួគី ក៏បាននិយាយផងដែរថា ប្រទេសអឺរ៉ុប បានជំពាក់នូវសន្តិភាពនាពេលបច្ចុប្បន្នរបស់ខ្លួន ចំពោះ ”ការលះបង់របស់ទួគី” និងប្រជាជនទួគី ដោយយោងសំដៅកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៦ រវាងប្រទេសលោក និងសហភាពអឺរ៉ុប ដោយបន្ថែមថា “ពួកស៊ីរី ចង់ត្រលប់ទៅកាន់មាតុភូមិរបស់ពួកគេវិញ កាន់តែឆាប់ កាន់តែល្អ”។

ចាប់តាំងពីឆ្នាំ២០១៦មក ប្រទេសទួគី បានចាប់ផ្តើមប្រតិបត្តិការណ៏ឆ្លងកាត់ព្រំដែនចំនួន២ នាភាគខាងជើងស៊ីរី ប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS) ហើយនឹងកងជីវពលខឺដ ដែលគាំទ្រដោយអាមេរិក ដែលជាកងការពារប្រជាជន YPG ។

លោក Erdogan ក៏បានសង្កត់ថា ប្រទេសទួគី មានបំណងបណ្តេញពួក YPG ចេញពីភាគខាងកើតនៃទន្លេ Euphrates ដើម្បីបង្កើនល្បឿនត្រលប់ទៅផ្ទះវិញរបស់ជនភៀសខ្លួនស៊ីរី។ “ជនស៊ីរីរាប់ពាន់នាក់ នឹងត្រលប់ទៅកាន់ផ្ទះវិញ នៅពេលយើងធានាសន្តិភាពតំបន់ភាគខាងកើត Euphrates “ នេះបើតាមលោក Erdogan និយាយ។

ប្រទេសទួគី ដែលបានចំណាយទឹកប្រាក់ចំនួន ៣៧ពាន់លានដុល្លារបដិសណ្ឋារកិច្ចជនស៊ីរី ៣.៦លាន់នាក់ ដោយទទូចថា ខ្លួនមិនអាចទទួលជនភៀសខ្លួនថែមទៀតទេ ពីប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។