បណ្តាញសង្គម

ប៉ូលីសឥណ្ឌា ឃុំខ្លួនមនុស្សរាប់រយនាក់ក្នុងការបោសសំអាតតំបន់ Kashmir

អជ្ញាធរប្រទេសឥណ្ឌា បានឃុំខ្លួនមេដឹកនាំផ្តាច់ខ្លួន និងសកម្មជនម៊ូស្លីមរាប់រយនាក់ ក្នុងវិធានការបំបាត់ដែលបង្កើនល្បឿន ក្នុងតំបន់ជម្លោះ Kashmir ជាមួយតំបន់ដែលនៅសេសសល់ តាមសញ្ញាប្រកាសអាសន្នកម្រឹតខ្ពស់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកអត្ត-ឃាតរួចមក។

ប៉ូលីសនិយាយថា មនុស្សប្រហែល៤០០នាក់ ត្រូវបានឃាត់ខ្លួនកាលពីចុងសប្តាហ៏កន្លង ក្នុងការវាយឆ្មក់ពេលយប់សំដៅដល់ការគាំទ្រដែលចុះខ្សោយរបស់ក្រុមនានា បះបោរប្រឆាំងច្បាប់ឥណ្ឌា ក្នុងទឹកដីហ៊ីម៉ាឡៃយ៉ា ដែលបានអះអាងទាំងស្រុងដោយប៉ាគីស្ថានផងដែរ។

ការបោសសំអាត បានកើតមានបន្ទាប់ពីការវាយប្រហារថ្ងៃ១៤ ខែកុម្ភះ លើក្បួនឥណ្ឌា ក្នុងស្រុក Pulwama ដែលបានសម្លាប់ទាហានអស់៤០នាក់ និងត្រូវបានអះអាងដោយក្រុមអ៊ីស្លាមមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន Jaish-e-Mohammed ។

ការវាយប្រហារ បានរុញច្រានប្រទេសឥណ្ឌា និងប៉ាគីស្ថាន ចូលទៅក្នុងវគ្គដ៏ថ្មីនៃការគម្រាមសកម្មភាពយោធា ខណះទាហានយោធាប្រតិព័ទ្ធបន្ថែមរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយក្នុងតំបន់ Kashmir ។

មន្រ្តីប៉ូលីសជាន់ខ្ពស់មួយរូប ដែលសុំមិនបញ្ចេញឈ្មោះពេលថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា មនុស្សដែលត្រូវបានបោសសំអាតភាគច្រើន ក្នុងការវាយប្រហារ គឺមានទំនាក់ទំនងនឹង “ក្រុមសាសនាដែលមានគោលការណ៏គ្រឹះ”។

ប្រទេសឥណ្ឌា បានចោទប្រកាន់ប្រទេសប៉ាគីស្ថានពីការគាំទ្រលើការវាយប្រហារ-ការអះអាងមួយ ត្រូវបានបដិសេធន៏ដោយរដ្ឋាភិ-បាលក្រុង Islamabad ហើយមានការរាលដាលនូវការអំពាវនាវលោកនាយករដ្ឋមន្រ្តី ឲ្យចេញបញ្ជាលើការវាយប្រហារបកត្រលប់ទៅវិញ។