Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមអ្នកតវ៉ាជាច្រើន បានទាមទារឲ្យមានច្បាប់ហាមឃាត់ការរៀបការកុមារ នៅប្រទេសលីបង់

  • បោះពុម្ព

បើទោះជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងក៏ដោយ ក៏ហ្វូងអ្នកតវ៉ារាប់រយនាក់ នៅបន្តដើរក្បួនកាលពីថ្ងៃសៅរ៍ពីទីក្រុង Adlieh ទៅកាន់ទីប្រជុំជន Beirut ដើម្បីតស៊ូមតិស្វែងរកច្បាប់មួយ ក្នុងការការពារការរៀបការកុមារ ក្នុងប្រទេសលីបង់។

ការតវ៉ា កាលពីថ្ងៃសៅរ៍ ត្រូវបានរៀបចំដោយការប្រមូលផ្តុំប្រជា-ធិបតេយ្យស្រ្តីលីបង់ ក្នុងសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តជាតិសម្រាប់ការការពារកុមារពីការរៀបការនៅក្មេងពេក ហើយនឹងវត្តមានអង្គការក្រៅរដ្ឋាភិបាលចំនួនជាង ៥៧ចូលរួម បន្ថែមពីលើចំនួនគណបក្សនយោបាយលីបង់មួយចំនួនផងដែរ។

អ្នកតវ៉ា បានស្រែកច្រៀងពាក្យស្លោកប្រឆាំងនឹងការរៀបការកុមារខណះមានកាន់នូវស្លាកសញ្ញា ដូចជា “កាន់តែក្មេង គឺកាន់តែមានគ្រោះថ្នាក់”។

សមាជិកសភា Bilal Abdallah ដែលបានចូលរួមក្នុងការដើរក្បួននេះ បានប្រាប់កាសែតស៊ិនហួរថា វាមិនងាយស្រួលក្នុងការធ្វើការលើច្បាប់បែបនេះ នៅក្នុងប្រទេសលីបង់ ដោយសារតែប្រទេសនេះ “គឺ និកាយ និងចិត្តគំនិត គឺរាងអភិរក្សបន្តិច”។

ក្រុមខាងលើ បានចាប់ផ្តើមយុទ្ធនាការដើម្បីរៀបចំអាយុផ្លូវច្បាប់អប្បបរមាសម្រាប់រៀបការ ចាប់តាំងពីឆ្នាំ ២០១៦ នៅពេលដែលខ្លួនបង្កើតនូវគណកម្មាការផ្លូវច្បាប់មួយ ដើម្បីធ្វើការឆ្ពោះទៅកាន់ការបញ្ចប់រឿងនេះ។ ច្បាប់ត្រូវបានដាក់ស្នើរ និងណែនាំកាលពីខែមីនា ២០១៧ ហើយត្រូវបានពិភាក្សា៤ដងគត់ ដោយគណកម្មាការសភា។

ប៉ុន្តែបន្ទាប់ការបោះឆ្នោតសភាកាលពីឆ្នាំមុន សភាថ្មី បានរុញច្បាប់នេះទៅម្ខាង។ តែទោះជាយ៉ាងណាក៏ដោយ សមាជិកសភាមួយចំនួន មានការគាំទ្រក្រុមសំណើរច្បាប់ និងបានសន្យាដើម្បីពិភាក្សាច្បាប់នេះឡើងវិញក្នុងសភា។