Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងជំនួសការហ្វឹកហាត់យោធា និទាឃរដូវដ៏ធំ ដោយលំហាត់ "Dong Maeng" វិញ

  • បោះពុម្ព

កងកម្លាំង ដែលរួមបញ្ចូលគ្នានៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងដាក់ជំនួសការហ្វឹកហាត់យោធានិទាឃរដូវដ៏ធំរបស់ខ្លួនដោយលំហាត់"Dong Maeng" ដ៏ថ្មីមួយវិញ ដែលលំហាត់នេះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃ៤-១២ ខែមីនា នេះបើតាមបញ្ជាការកងកម្លាំងរួមគ្នា (CFC) ប្រាប់កាលពីថ្ងៃអាទិត្យ។

លំហាត់ Dong Maeng គឺជាលំហាត់បញ្ជាការទ័ពរួមគ្នាដែលបង្ហាញពីភាពជាដៃគូ និងមិត្តភាពដ៏យូរអង្វែង និងឋិតឋេរ រវាងប្រជាជាតិទាំងពីរ និងឆន្ទះរបស់ខ្លួន ក្នុងការការពារសាធារណះរដ្ឋកូរ៉េ និងស្ថេរភាពក្នុងតំបន់ នេះបើតាម CFC ថ្លែងក្នុងសេចក្តីថ្លែងការណ៏។

"Dong Maeng," ដែលមានន័យថា សម្ព័ន្ធមិត្តជាភាសាអង់គ្លេស ត្រូវបានកែប្រែពីលំហាត់និទាឃរដូវដ៏សំខាន់ ដែលបានរៀបចំធ្វើកាលពីលើកមុន និងអាចផ្តោតលើទិដ្ឋភាពយុទ្ធសាស្រ្ត ប្រតិបត្តិការ និងកលយុទ្ធ នៃប្រតិបត្តិការណ៏យោធាជាទូទៅ លើឧបទ្វីបកូរ៉េ នេះបើយោងតាមសេចក្តីថ្លែងការណ៏។

ការប្រកាស កើតមានបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសស្តីទីអាមេរិក គឺលោក Patrick Shanahan និងសមភាគីកូរ៉េខាងត្បូង Jeong Kyeong-doo បានសម្រេចអនុម័តនូវហ្គេមសង្រ្គាមនិទាឃរដូវដ៏ធំ ដែលត្រូវបានដាក់ឈ្មោះសម្ងាត់ថា Key Resolve and Foal Eagle ដើម្បីកាត់បន្ថយភាពតានតឹង និងគាំទ្រនូវកិច្ចប្រឹងប្រែងការទូត ក្នុងការសម្រេចកិច្ចបញ្ចប់ការគ្មានអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ ក្នុងឥរិយាបថចុងក្រោយដែលបានបញ្ជាក់យ៉ាងពេញលេញ។

សាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) (កូរ៉េខាងជើង )បានបរិហារហ្គេមសង្គ្រាមនិទាឃរដូវនេះថា ជាសម្លៀកបំពាក់សម សម្រាប់ការលុកលុយឆ្ពោះទៅទិសខាងជើង។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏បានថ្លែងផងដែរថា ការហ្វឹកហាត់នេះ គឺ “មានតម្លៃណាស់” និង “ងាយបង្កហេតុ “។