បណ្តាញសង្គម

ប្រទេសចិន នឹងបង្កើនការចំណាយលើកិច្ចការពារដល់ទៅ 7.5% ទាបជាងឆ្នាំ ២០១៨

ប្រទេសចិន បានប្រកាសកាលពីថ្ងៃអង្គារ៍ថា ការបង្កើន ៧.៥%ក្នុងការចំណាយយោធាក្នុងឆ្នាំ ២០១៩នេះ គឺមានកម្រឹតទាបជាងឆ្នាំមុន ដោយសារតែប្រទេស ប្រឈមមុខនឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច។

រដ្ឋធានីប៉េកាំង បានខិតខំប្រឹងប្រែងផ្តល់ដល់កងទ័ពរំដោះប្រជាជនដ៏ខ្លាំងក្លារបស់ខ្លួនចំនួន២លាននាក់នូវកម្មវិធី hardware ចុងក្រោយបំផុតរបស់ប្រទេស ដោយការចំណាយយ៉ាងសំបើមលើយន្តហោះសង្រ្គាមលាក់លៀម នាវាផ្ទុកយន្តហោះ និងអាវុធយុទ្ធភ័ណ្ឌនានា។

រដ្ឋាភិបាល នឹងគ្រោងចំណាយទឹកប្រាក់ ១.១៩ពាន់លានយ័ន ដែលស្មើនឹង១៧៧.៦ពាន់លានដុល្លារអាមេរិក លើវិស័យការពារជាតិ ក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីខ្លួន បានបង្កើនការចាយវាយពី៨.១% ដល់១.១១ពាន់លានយ័ន កាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៏រដ្ឋាភិបាល ដែលបានបង្ហាញនាកិច្ចចាប់ផ្តើមប្រជុំប្រចាំឆ្នាំ នៃសមាជប្រជាជនជាតិ។

ប្រទេចិន ជាប្រទេសដែលចំណាយលើវិស័យយោធាធំបំផុតទី២លើលោក ប៉ុន្តែនៅតែឆ្ងាយពីក្រោយសហរដ្ឋអាមេរិក ដែលបានចំនាយថវិកា៧១៦ពាន់លានដុល្លារអាមេរិក សម្រាប់កិច្ចការពារជាតិក្នុងឆ្នាំ២០១៩។

រដ្ឋធានីប៉េកាំង មិនបានបង្ហាញតួលេខ២ខ្ទង់ ដែលបានបង្កើន ក្នុងការចំណាយចាប់តាំងពីឆ្នាំ២០១៥មកទេ។

ការបង្កើនការចំណាយធ្លាក់ចុះ កើតមានចំពេលសេដ្ឋកិច្ចរបស់ប្រទេស កំពុងធ្លាក់ចុះ ជាមួយនឹងរបាយការណ៏បង្ហាញនាសមាជ ដោយកំណត់ទិសដៅកំនើនពី ៦.០ ទៅ៦.៥%។ លោកប្រធានាធិបតីចិន Xi Jinping ដែលបានសន្យាប្រែក្លាយកងទ័ពរំដោះប្រជាជន PLA ឲ្យទៅជាយោធា “លំដាប់ពិភពលោក” នាពាក់កណ្តាលសហវត្ស បានអំពាវនាវម្តងហើយម្តងទៀត ឲ្យកងទ័ព ត្រូវតែត្រៀមប្រយុទ្ធជានិច្ច។

ផែនការចំណាយ កើតមានពេលរដ្ឋធានីប៉េកាំង បានបង្កើនវោហាសាស្រ្តរបស់ខ្លួន ប្រឆាំងនឹងចលនាឯករាជ្យក្នុងការគ្រប់គ្រងដោយខ្លួនឯងរបស់កោះតៃវ៉ាន និងបន្តអះអាងពីការទាមទារទឹកដីរបស់ខ្លួន ក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង។