បណ្តាញសង្គម

ប្រទេសម៉ាឡេស៊ី ប្រកាសអាសន្នបន្ទាប់ពីចាប់ខ្លួនជនសង្ស័យភេវរករ ចំនួន៩នាក់ ដែលរួមមានទាំងជនបរទេសផងដែរ

ប៉ូលីសរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធភេវរកម្មបរទេស ដែលជ្រៀតចូលប្រទេស បន្ទាប់ពីការចាប់ខ្លួនបានជនសង្ស័យភេវរករ ចំនួន៩នាក់ កាលពីខែកុម្ភះកន្លងមក។

អគ្គស្នងការប៉ូលីស ថ្លែងក្នុងសេចក្តីថ្លែងការណ៏កាលពីថ្ងៃអាទិត្យថា ប៉ូលីស បានបង្ហាញនូវវត្តមានរបស់ជនទាំងនោះយ៉ាងម៉ត់ចត់ ហើយនឹងបន្តសហការណ៏ជាមួយទីភ្នាក់ងារចារកម្មអន្តរជាតិ ដើម្បី កំចាត់ចោលនូវធាតុ ដែលមិនចាំបាច់ទាំងនោះ។

ជនសង្ស័យភេវរករទាំង៩នាក់នោះ រួមមាន៦នាកជាជនជាតិអេហ្សីប និងម្នាក់ជាជនជាតិទុយនេស៊ី គឺត្រូវបានចាប់ខ្លួនក្នុងជ្រលងភ្នំ Klang និង Sarawak ចន្លោះថ្ងៃទី២ និងទី២៩ ខែកុម្ភះ។

២នាក់ក្នុងចំណោមពួកគេ គឺត្រូវបានឲ្យដឹងថា ជាសមាជិកនៃក្រុម Ansar Al Shariah Al របស់ប្រទេសទុយនេស៊ី ដែលបានចូលប្រទេសម៉ាឡេស៊ី ដោយការប្រើប្រាស់លិខិតធ្វើដំនើរជាជនជាតិស៊ីរី ក្លែងក្លាយ។

ដោយមានមូលដ្ឋានក្នុងប្រទេសអាហ្រ្វិកខាងជើង ក្រុម Ansar Am Shariah Al ទុយនេស៊ី គឺត្រូវបានចុះបញ្ជីដោយអង្គការសហប្រជាជាតិថា ជាក្រុមភេវរករអន្តរជាតិ ដែលទទួលខុសត្រូវពីបទរៀបផែនការ វាយប្រហារខ្នាតធំ ក្នុងប្រទេសជាច្រើន។

៥នាក់ផ្សេងទៀត គឺជាសមាជិកនៃក្រុមបងប្អូនម៊ូស្លីម Al Ikhwanul Muslimin និងមានមុខជាអ្នកសម្របសម្រួល ដើម្បីធានាការស្នាក់នៅទិញភស្តុភារ និងរកការងារធ្វើ រួមទាំងការទិញសំបុត្រយន្តហោះសម្រាប់សមាជិកខ្លួន។

២នាក់ទៀត ជាសិស្សមកពីវិទ្យាស្ថាននៃការសិក្សាជាន់ខ្ពស់ក្នុងប្រទេសម៉ាឡេស៊ី ខណះ២នាក់ដទៃទៀត ជាគ្រូបង្រៀន នាសាលាសាសនា ក្នុងជ្រលងភ្នំ Klang និងអ្នកនៅសល់ជាជនជាតិម៉ាឡេស៊ី ដែលជាប់ចោទពីបទឧក្រិដ្ឋភេវរកម្ម។ ជនបរទេស៧នាក់ទាំងអស់ ត្រូវបានបញ្ជូនត្រលប់ទៅកាន់ប្រទេសកំណើតកាលពីថ្ងៃទី៥ មីនា ហើយត្រូវបានដាក់ក្នុងបញ្ជីខ្មៅក្នុងប្រទេសម៉ាឡេស៊ី។