បណ្តាញសង្គម

ជើងហោះហើររបស់អាកាសចរណ៏ប្រទេសអេត្យូពី ទៅកាន់រដ្ឋធានី Nairobi បានធ្លាក់ និងសម្លាប់អ្នកដំណើរចំនួន ១៥៧នាក់

យន្តហោះដឹកអ្នកដំនើរប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរប្រទេសអេត្យូពី ដែលហោះហើរទៅកាន់ទីក្រុង Nairobi បានធ្លាក់ចុះ កាលពីព្រឹកថ្ងៃអាទិត្យ ដោយមានអ្នកជិះចំនួន១៤៩នាក់ និងសមាជិកនាវិកអមដំណើរចំនួន៩នាក់ទៀត បានបាត់បង់ជីវិតទាំងអស់ នេះបើយោងការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

យន្តហោះ បានចាកចេញពីអាកាសយាន្តដ្ឋាន Bole ក្នុងរដ្ឋធានី Addis Ababa នាម៉ោង៨.៣៨នាទី ម៉ោងក្នុងស្រុក មុនពេលបាត់បង់ទំនាក់ទំនងជាមួយទីបញ្ជាការគ្រប់គ្រង ត្រឹមតែ២-៣នាទីក្រោយ នាម៉ោង៨.៤៤នាទីព្រឹក។

មិនមានអ្នករស់រានមានជីវិតដែលជិះលើយន្តហោះ ដែលដឹកអ្នកដំនើរមកពី៣៣ប្រទេសនោះទេ នេះបើតាមសារជីវកម្មផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសអេត្យូពី តាមរយះការដកស្រង់សំដីប្រភពមិនបញ្ចេញឈ្មោះ នាក្រុមហ៊ុនអាកាសចរណ៏។

ជើងហោះហើរ ET 302 បានធ្លាក់ចុះជិតទីក្រុង Bishoftu ចំងាយ៦២គ.ម នាភាគអាគ្នេយ៍រដ្ឋធានី Addis Ababa នេះបើតាមក្រុមហ៊ុនអាកាសចរណ៏ប្រាប់ ដោយបន្ថែមថា យន្តហោះនោះ ជាប្រភេទ Boeing 737-800 MAX និងមានលេខចុះបញ្ជី ET-AVJ ។

ទោះជាយ៉ាងណាក៏ដោយលេខម៉ូដែលនោះ មិនទាន់មានទេ ហើយគេហទំព័រអាកាសចរណ៏ជាច្រើនបន្ទាប់មក បានកំណត់អត្ត-សញ្ញាណយន្តហោះនេះ ថាជាប្រភេទថ្មី 737 MAX 8 ដែលជាយន្តហោះដូចគ្នា បានធ្លាក់ចុះក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីខែតុលា ដោយសម្លាប់មនុស្សអស់១៨៩នាក់។ ប្រតិបត្តិការណ៏រុករក និងសង្រ្គោះ បានកំពុងដំនើរការ ហើយមិនទាន់មានព័ត៌មានអះអាងអំពីអ្នកនៅរស់រានមានជីវិត ឬក៏អ្នករងគ្រោះថ្នាក់ណាមួយ នេះបើតាមក្រុមហ៊ុនអាកាសចរណ៏ថ្លែងក្នុងសេចក្តីថ្លែងការណ៏ខ្លួន។

ជើងហោះហើរនេះ មានល្បឿនបញ្ឈរមិនឋេរទេ បន្ទាប់ពីហោះឡើង នេះបើតាមគេហទំព័រតាមដានជើងហោះហើរ Flightradar24 ផ្សាយលើបណ្តាញ Twitter របស់ខ្លួន។ យន្តហោះនេះ គឺជាស៊េរីចុងក្រោយបង្អស់នៃគ្រួសារ ៧៣៧ ដែលជាយន្តហោះដឹកអ្នកដំណើរទំនើប ដែលលក់ដាច់បំផុតរបស់ពិភពលោក និងជាប្រភេទយន្តហោះមួយដ៏គួរឲ្យទុកចិត្តបំផុតរបស់វិស័យឧស្សាហកម្ម។