Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សរាប់ពាន់នាក់ បានចូលរួមការតវ៉ារបស់អាល់ហ្សឺរី នាប្រទេសបារាំង

  • បោះពុម្ព

ក្រុមអ្នកតវ៉ាដើមកំណើតអាល់ហ្សឺរីរាប់ពាន់នាក់ បានធ្វើបាតុកម្មក្នុងរដ្ឋធានីប៉ារីស និងទីក្រុងផ្សេងទៀត ជុំវិញប្រទេសបារាំងកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងរូបលោកប្រធានាធិបតី Abdelaziz Bouteflika ដោយអំពាវនាវរូបលោក មិនឲ្យស្វែងរកអណ្ណាតិបន្ថែមទៀតក្នុងការិយាល័យ។

មនុស្សរាប់សិបពាន់នាក់ បានប្រមូលផ្តុំគ្នាសម្រាប់ពេលចុងសប្តាហ៏ជាលើកទី២ ជាជួរនាទីលានប្រជាធិបតេយ្យ ក្នុងកណ្តាលទីក្រុងប៉ារីស ខណះមានបាតុកម្មតូចៗជាច្រើនទៀត ក្នុងទីក្រុងនៃតំបន់ ម៉ាកសី Marseille និងប័ដូរ Bordeaux ។

ប្រទេសបារាំង ដែលគ្រប់គ្រងប្រទេសអាល់ហ្សឺរីអស់រយះពេលច្រើនជាង១០០ឆ្នាំ ក្នុងនាមជាមហាអំនាចអាណានិគម គឺជាផ្ទះនៃប្រជាជនដែលមានជាតិកំនើតអាល់ហ្សឺរីដ៏ច្រើនបំផុត នៅខាងក្រៅប្រទេសអាហ្វ្រិកខាងជើងមួយនេះ។

មានប្រជាជនដើមកំណើតអាល់ហ្សឺរីប្រមាណ១.៧លាននាក់ ត្រូវបានប៉ាន់ស្មានកំពុងរស់នៅប្រទេសបារាំង នេះបើយោងតាមទីភ្នាក់ងារស្ថិតិជាតិ INSEE ។

និស្សិតវ័យ២៤ឆ្នាំម្នាក់ ដែលជាបាតុករធ្លាប់បានរស់នៅរយះពេល៤ឆ្នាំនៅប្រទេសបារាំង បាននិយាយប្រាប់កាសែត AFP ក្នុងទីក្រុងប៉ារីសថា ក្រុមបាតុករ ត្រូវការបំបាត់ចោលនូវប្រព័ន្ធដឹកនាំចាស់ ហើយថា ពួកគេ អាចត្រលប់ទៅកាន់ប្រទេសអាល់ហ្សឺរីវិញ ប៉ុន្តែវាមិនមានការងារធ្វើ ហើយពួកគេ កំពុងស្វែងរកជីវិតដ៏ល្អប្រសើរ១។