បណ្តាញសង្គម

កុមារ២នាក់ បានស្លាប់ និង១៨នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីខ្យល់ព្យុះស៊ីក្លូន បានបំប៉ើងពោងខ្យល់លោតលេង

កុមារចំនួន២នាក់ ត្រូវបានសម្លាប់ និងមនុស្ស២០នាក់ផ្សេងទៀត រួមមានកុមារ ១៨នាក់ និងមនុស្សធំ២នាក់ ត្រូវបានរងរបួស បន្ទាប់ពី ព្យុះស៊ីក្លូនមួយ បានបោកបក់លើ និងបាននាំយកទៅជាមួយនូវពោងខ្យល់លោតលេងទៅលើអាកាស នាខេត្ត Henan ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យ នេះបើតាមអជ្ញាធរ ប្រាប់ឲ្យដឹង។

ព្យុះស៊ីក្លូន បានបង្ហាញកំហឹងបំផ្លាញមកលើកន្លែងកំសាន្ត នាទីប្រជុំជន Yucheng ក្នុងក្រុង Shangqiu នាម៉ោងប្រមាណ៣រសៀល កាលពីថ្ងៃអាទិត្យ នេះបើយោងតាមនាយកដ្ឋានផ្សព្វផ្សាយសាធារណះរបស់ទីក្រុងនោះ។

ក្នុងចំណោមអ្នករងគ្រោះ មានកុមារម្នាក់ ឋិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណះកុមារ ១៧នាក់ផ្សេងទៀត និងមនុស្សធំ២នាក់ទៀត មានរបួសស្រាល។ ពួកគេ កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យក្នុងតំបន់ នេះបើតាមការផ្សាយរបស់ស៊ិន ហួរកាលពីថ្ងៃចន្ទ។