Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាហានទួគីចំនួន៤នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការណ៏ ជិតព្រំដែនប្រទេសអ៊ីរ៉ាក់

  • បោះពុម្ព

ក្រសួងការពារប្រទេសទួគី បានថ្លែងកាលពីថ្ងៃសៅរ៍ថា ទាហានទួគីចំនួន៤នាក់ ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃសុក្រ ក្នុងប្រតិបត្តិការណ៏ប្រឆាំងនឹងជនសកម្មប្រយុទ្ធខឺដ ជិតព្រំដែនប្រទេសអ៊ីរ៉ាក់។

មូលដ្ឋានយោធាមួយកន្លែង ត្រូវបានវាយប្រហារកាលពីយប់ថ្ងៃសុក្រ ក្នុងស្រុក Cukurca ក្នុងខេត្ត Hakkari ភាគអាគ្នេយ៍ប្រទេសទួគី នេះបើតាមទីភ្នាក់ងារព័ត៌មាន Demiroren ផ្សាយ។ យោធាទួគី បានឆ្លើយតបជាបន្ទាន់ជាមួយនឹងការវាយប្រហារ “ខ្នាតធំ” និងកម្លាំងខ្លាំង។

ពួកភេវរករទាំងនោះ ឋិតក្រោមការបាញ់ប្រហារខ្លាំងក្លាពីប្រតិបត្តិការណ៏ទ័ពអាកាសទួគី និងក្រុមគាំទ្រការបាញ់ប្រហារ នេះបើតាមសេចក្តីថ្លែងការណ៏របស់ក្រសួង។

គណបក្សកម្មករខឺដ ត្រូវបានចុះបញ្ជីជាអង្គការភេវរករមួយដោយប្រទេសទួគី អាមេរិក និងសហភាពអឺរ៉ុប ហើយគណបក្សកម្មករខឺដនេះ បានបន្តនូវយុទ្ធនាការប្រដាប់អាវុធ អាយុ៣០ឆ្នាំរបស់ខ្លួន ប្រឆាំងនឹងរដ្ឋទួគី កាលពីខែកក្កដា ឆ្នាំ ២០១៥ បន្ទាប់ពីរយះកាលនៃការផ្សះផ្សារដ៏ខ្លីមួយ។

យោធាទួគី ធ្លាប់បានបើកប្រតិបត្តិការណ៏ប្រឆាំងនឹងភេវរកម្ម តទល់នឹងគណបក្សកម្មករខឺដ នាភាគខាងជើងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៥ ដោយផ្តោតជាសំខាន់លើតំបន់ Qandil ទីដែលមូលដ្ឋានដ៏សំខាន់របស់ក្រុមនេះ បោះទីតាំង នេះបើតាមការផ្សាយរបស់ស៊ិន ហួរ នាថ្ងៃចន្ទ។