Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស១៣នាក់ ត្រូវបានចាប់ខ្លួន ចំពោះការផ្ទុះនៅប្រទេសស្រីលង្កា

  • បោះពុម្ព

ប៉ូលីសរបស់ប្រទេសស្រីលង្កា បានចាប់ខ្លួនបុរស១៣នាក់ នៅក្នុងទំនាក់ទំនងជាមួយការបំផ្ទុះគ្រាប់បែកលើព្រះវិហារគ្រឹះ និងសណ្ឋាគារជាច្រើនកន្លែង ដែលបានសម្លាប់មនុស្សរាប់រយនាក់ នេះបើតាមក្រុមមន្រ្តីប្រាប់កាលពីថ្ងៃចន្ទ។

តួលេខអ្នកស្លាប់ គិតមកទល់ព្រឹកថ្ងៃចន្ទនេះ បានឡើងដល់២៩០នាក់ និងរងរបួសច្រើនជាង ៤៥០នាក់ ហើយបម្រាមគោចរណ៏នៅទូទាំងប្រទេស ត្រូវបានគេប្រកាសឡើង។

អជ្ញាធរ មិនបានធ្វើការលំអិតជាសាធារណះលើជន ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារនាថ្ងៃអាទិត្យនោះទេ។ ប៉ុន្តែបើតាមប្រភពមួយពីក្រុមប៉ូលីស បានប្រាប់កាសែត AFP ថា ជនទាំង១៣នាក់នោះ ត្រូវបានឃុំឃាំងនៅ២កន្លែងផ្សេងគ្នា នៅខាងក្នុង និងនៅជុំវិញរដ្ឋធានី Colombo ។ប្រភព បានប្រាប់ថា បុរសទាំង១៣នាក់នោះ គឺមកពីក្រុមរ៉ាឌីកាល់តែមួយ។

យ៉ាងហោចណាស់មានការវាយប្រហារចំនួន២ ក្នុងចំណោម៨លើកត្រូវបានធ្វើឡើងដោយពួកវាយប្រហារគ្រាប់បែកអត្តឃាត នេះបើយោងតាមប្រភពប៉ូលីស និងប្រភពផ្សេងទៀត ហើយមានប៉ូលីសចំនួន៣នាក់ផងដែរ ត្រូវបានសម្លាប់ នៅពេលដែលអ្នកបង្កៃគ្រាប់បែកអត្តឃាត បានបំផ្ទុះគ្រាប់ផ្ទុះទាំងនោះ អំឡុងពេលវាយឆ្មក់លើផ្ទះមួយ ជាទីដែលជនសង្ស័យទាំងនោះស្នាក់នៅ នេះបើតាមការផ្សាយរបស់ Channel News Asia នាព្រឹកថ្ងៃចន្ទ។