បណ្តាញសង្គម

សហរដ្ឋអាមេរិក ប្រកាសបញ្ចប់ការដាក់ទណ្ឌកម្មលើកលែងការនាំចូលប្រេងរបស់ប្រទេសអ៊ីរ៉ង់

សហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនប្រកាសកាលពីថ្ងៃចន្ទថា រាល់ក្រុមហ៊ុននាំចូលប្រេងរបស់ប្រទេសអ៊ីរ៉ង់ទាំងអស់ នឹងត្រូវតែបញ្ចប់នូវការនាំចូលរបស់ខ្លួនជាបន្ទាន់ ឬក៏ក្លាយជាប្រធានបទចំពោះទណ្ឌកម្មរបស់អាមេរិក នេះបើតាមកាសែត Washington Post ផ្សាយកាលពីថ្ងៃអាទិត្យ។

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មឡើងវិញកាលពីខែវិច្ឆិកា លើការនាំចេញប្រេងរបស់អ៊ីរ៉ង់ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ដកចេញដោយឯកតោភាគី នូវកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ ២០១៥មួយ រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកចំនួន៦។

រដ្ឋធានីវ៉ាស៊ិនតោន បានកំពុងដាក់គំនាបប្រទេសអ៊ីរ៉ង់ ឲ្យបន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងបញ្ឈប់ការគាំទ្រពួកសកម្មប្រយុទ្ធ ពាសពេញមជ្ឈឹមបូព៌ា។

ផ្គួបជាមួយនឹងទណ្ឌកម្មនានា រដ្ឋធានីវ៉ាស៊ិនតោន ក៏បានផ្តល់នូវការលើកលែងផងដែរដល់បណ្តាប្រទេសសេដ្ឋកិច្ចចំនួន៨ ដែលបានកាត់បន្ថយការទិញប្រេងអ៊ីរ៉ង់ ដោយអនុញ្ញាតិឲ្យពួកគេបន្តលក់ប្រេងនោះ ដោយគ្មានទទួលរងទណ្ឌកម្មសម្រាប់រយះពេល៦ខែបន្ថែមទៀត។

ប្រទេសទាំងនោះ មាន ប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ទួគី អ៊ីតាលី និងក្រិក។ ប៉ុន្តែកាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា “នៅថ្ងៃទី២ ខែឧសភាខាងមុខ ក្រសួងការបរទេសអាមេរិក នឹងមិនផ្តល់ការលើកលែងទណ្ឌកម្មថែមទៀតទេដល់បណ្តាប្រទេសណាមួយ ដែលបច្ចុប្បន្នកំពុងនាំចូលប្រេងឆៅ ឬកំណកឧស្ម័នពីប្រទេសអ៊ីរ៉ង់” នេះបើតាមការដកស្រង់សំដីមន្រ្តីក្រសួងការបរទេស២រូប ដែលសុំមិនបញ្ចេញឈ្មោះ។

រដ្ឋធានីវ៉ាស៊ិនតោន បើកយុទ្ធនាការនៃ “គំនាបសេដ្ឋកិច្ចអតិបរមា” លើប្រទេសអ៊ីរ៉ង់ ហើយតាមរយះការដាក់ទណ្ឌកម្មផ្សេងៗនោះ ជាយថាហេតុ ខ្លួន មានបំណងដើម្បីបញ្ចប់ការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់ និងដោយហេតុនេះ គឺបានបំបាត់ប្រភពប្រាក់ចំណូលដ៏ចម្បងរបស់ក្រុងតេអេរ៉ង់ នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃចន្ទ។