បណ្តាញសង្គម

ប្រតិបត្តិការណ៏ថ្មីៗរបស់កងកម្លាំងអាហ្កានីស្ថាន បានជនសកម្មប្រយុទ្ធចំនួន៧នាក់ ក្នុងខេត្តភាគខាងកើត

ជនសកម្មប្រយុទ្ធចំនួន៧នាក់ រួមទាំងមេបញ្ជាការដ៏សំខាន់របស់តាលីបង់ ត្រូវបានសម្លាប់ក្នុងស្រុក Nejrab នៃខេត្ត Kapisa ភាគខាងកើត នេះបើតាមសេចក្តីថ្លែងការណ៏របស់កងទ័ព ថ្លែងកាលពីថ្ងៃចន្ទ។

ប្រតិបត្តិការណ៏ទាំងនោះ ត្រូវបានចាប់ផ្តើមឡើងដើម្បីប្រឆាំងនឹងអ្នកប្រយុទ្ធតាលីបង់ក្នុងស្រុក Nejrab កាលពីថ្ងៃអាទិត្យ ហើយមកទល់ពេលនេះ មានពួកសកម្មប្រយុទ្ធប្រដាប់អាវុធចំនួន ៧នាក់ រួមទាំងមេបញ្ជាការ Mawlawi Adil របស់ពួកគេ ត្រូវបានសម្លាប់ ហើយពីរបីនាក់ថែមទៀត បានរងរបួស។

គ្មានបុគ្គលិកសន្តិសុខ និងជនស៊ីវិលណាមួយ បានរងការឈឺចាប់ក្នុងប្រតិបត្តិការណ៏ដែលកំពុងបន្ត នេះបើតាមសេចក្តីថ្លែងការណ៏ប្រាប់។

ពួកសកម្មប្រយុទ្ធតាលីបង់ មិនមានយោល់លើរឿងនេះទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។