Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប្រមាញ់យ៉ាងវក់វីរ រកអ្នកដែលរស់រានមានជីវិត បន្ទាប់ការរញ្ជួយដ៏ខ្លាំងនៅប្រទេសហ្វីលីពីន

  • បោះពុម្ព

ក្រុមអ្នកជួយសង្រ្គោះរបស់ប្រទេសហ្វីលីពីន បានកំពុងញាប់ដៃញាប់ជើង កាលពីថ្ងៃអង្គារ៍ ក្នុងការទៅដល់ប្រជាជនរាប់សិបនាក់ ដែលមានការភ័យខ្លាច កប់ជាប់ក្រោមអគារមួយកន្លែង ជិតរដ្ឋធានីម៉ានីល ដែលបានបាក់រលំមួយថ្ងៃមុននេះ ក្នុងការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលតួលេខអ្នកស្លាប់ បានឡើងដល់១១នាក់ហើយ។

ការរញ្ជួយដែលមានកម្រឹត ៦.៣រិចស្ទ័រ បានវាយប្រហាររដ្ឋធានីភាគពាយ័ព្យកាលពីថ្ងៃចន្ទ នេះបើតាមអ្នកវិទ្យាសាស្រ្តមកពីការស្ទាបស្ទង់ភូមិសាស្រ្តសហរដ្ឋអាមេរិកប្រាប់ ហើយថា មានការខូចខាត ធ្ងន់ធ្ងរដល់អាកាសយាន្តដ្ឋានមួយកន្លែង និងបានបញ្ជូនអ្នកស្រុកភូមិដែលមានការភ័យខ្លាច ជន្លៀសខ្លួនចេញកាន់តែកើនឡើង។

ការខូចខាតដ៏អាក្រក់បំផុត គឺឋិតក្នុងខេត្ត Pampanga ដែលជាកន្លែងដែលមានអ្នកស្លាប់ទាំងអស់១១នាក់ នេះបើតាមមន្រ្តីគ្រោះមហន្តរាយប្រាប់។ មនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួសដោយគំនរបែកបាក់ធ្លាក់លើ ដែលរាប់ទាំងរដ្ឋធានីម៉ានីល។

តួលេខអ្នកស្លាប់ អាចកើនឡើង ខណះក្រុមនាវិក បានរុករកពាសពេញតំបន់ ដើម្បីវាយតម្លៃការខូចខាត ក្នុងភូមិតូចៗដាច់ស្រយាល ដែលគ្មានថាមពលប្រើប្រាស់ និងទំនាក់ទំនងក្នុងការរញ្ជួយដ៏ខ្លាំងបំផុតមួយរបស់តំបន់ ក្នុងរយះពេលរាប់សិបឆ្នាំមកនេះ។

ប្រទេសហ្វីលីពីន ជាផ្នែកនៃ “វង់ភ្លើង” ក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាអ័ក្សនៃសកម្មភាពបង្កគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលលាតសន្ធឹងពីប្រទេសជប៉ុន ដែលងាយមានការរញ្ជួយដី រហូតដល់ប្រទេសអាស៊ីអាគ្នេយ៍ និងពាសពេញអាងទឹកតំបន់ប៉ាស៊ីហ្វិក នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីព្រឹកថ្ងៃអង្គារ៍។