លទ្ធផលផ្លូវការដំបូង បានបង្ហាញកាលពីថ្ងៃចន្ទថា តារាសម្តែងរបស់ប្រទេសអ៊ុយក្រែន គឺលោក Volodymyr Zelensky បានឈ្នះនូវការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស ដោយទទួលបានសម្លេងគាំទ្រ ៧៣.១៥% ក្នុងការបោះឆ្នោតលើកទី២ ដោយមានសន្លឹកឆ្នោត៩៥% ត្រូវបានរាប់។
ចំនួនសរុប ២៤.៥២% នៃពលរដ្ឋអ៊ុយក្រែន បានបោះឆ្នោតឲ្យលោកប្រធានាធិបតីដែលកំពុងកាន់អំណាច ខណះអ្នកបោះឆ្នោតដែលនៅសល់ បានធ្វើឲ្យខូចក្រដាសសន្លឹកឆ្នោតរបស់ខ្លួន នេះបើតាមគណះកម្មាការបោះឆ្នោតកណ្តាល បាននិយាយក្នុងសេចក្តីថ្លែងការណ៏ តាមគេហទំព័ររបស់ខ្លួន។
លទ្ធផលទាំងនោះ គឺប្រហាក់ប្រហែលទៅនឹងលទ្ធផលនៃការស្ទង់មតិជាតិ បានបង្ហាញកាលពីល្ងាចថ្ងៃអាទិត្យ ដែលស្នើថា លោក Zelensky ធានាបាននូវជ័យជំនះ បន្ទាប់ពីទទួលបាននូវសម្លេងឆ្នោត ៧៣% ដែលជាកំណត់ត្រាមួយសម្រាប់បេក្ខជនប្រធានាធិបតី ក្នុងប្រវត្តិសាស្រ្តប្រទេសអ៊ុយក្រែន។
ខណះពេលកំពុងរាប់សន្លឹកឆ្នោត ប្រធានគណះកម្មាការបោះឆ្នោតកណ្តាល បាននិយាយថា ការបោះឆ្នោត គឺធ្វើឡើងដោយសេរី និងយុត្តិធម៌។ មិនមានការបំពានផ្លូវច្បាប់ណាមួយនោះទេនាពេលបោះឆ្នោត ដែលអាចប៉ះពាល់ដល់លទ្ធផលនៃការរាប់សន្លឹកឆ្នោត។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាលើកទី២ ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ២១ មេសា ចាប់តាំងពីមិនមានបេក្ខជនណាមួយ ទទួលបានសម្លេងឆ្នោតច្រើនជាង៥០%នៅក្នុងការបោះលើកដំបូង កាលពីថ្ងៃទី ៣១ មីនា។
លទ្ធផលនៃការបោះលើកទី២ គឺត្រូវកំណត់នឹងប្រកាសដោយ គណះកម្មាការបោះឆ្នោតកណ្តាល នាថ្ងៃទី ១ឧសភា ហើយប្រធានាធិបតីថ្មី នឹងត្រូវរំពឹងចូលមកកាន់ការិយាល័យ មិនយឺតជាងថ្ងៃ ៣ មិថុនាទេ។