Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រតិបត្តិការ បំផ្លាញអាវុធគីមី នៅស៊ីរី បានឈានដល់ ដំណាក់កាលចុងក្រោយ

  • បោះពុម្ព

អ៊ីតាលី៖ គេហទំព័រព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយ កាលពីទី២ ខែមិថុនា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ប្រតិបត្តិការអន្តរជាតិ ដើម្បីបំផ្លាញ អាវុធគីមី នៅស៊ីរី បានឈានដល់ ដំណាក់កាលចុងក្រោយហើយ។ ហិប ដែលផ្ទុក ដោយអាវុធគីមី ត្រូវបានបញ្ជូនពីកំពង់ផែ ប្រទេសអ៊ីតាលី ទៅកាន់នាវាយោធា របស់សហរដ្ឋអាម៉េរិក ដើម្បីយកទៅបំផ្លាញចោល។ ហិបចំនួនបី ដែលផ្ទុកអាវុធគីមី មានទម្ងន់សរុប ប្រមាណជា ២០តោន នៃឧស្ម័នពុល។

រដ្ឋមន្ត្រីបរិស្ថាន របស់ប្រទេសអ៊ីតាលី លោក Gian Luca Galletti បានលើកឡើងថា លោក មានមោទនភាព យ៉ាងខ្លាំង ចំពោះការចូលរួមរបស់ កងកម្លាំង ប្រទេសអ៊ីតាលី ជាមួយកម្លាំងអន្តរជាតិ ក្នុងការប្រតិបត្តិការ បំផ្លាញអាវុធគីមី ហើយវា បានឆ្លុះបញ្ចាំងពី ការបង្កើន សុខសុវត្ថិភាព ក្នុងតំបន់។ ជាមួយគ្នានេះដែរ ទោះបីរដ្ឋាភិបាល បានធានាអះអាងថា ការវេចខ្ចប់សារធាតុគីមី បានល្អយ៉ាងណាក្តី វាក៏អាចបង្កគ្រោះថ្នាក់ ដល់សា្លប់ ឬផលប៉ះពាល់ ធ្ងន់ធ្ងរផងដែរ។ សូមបញ្ជាក់ថា ដំណើរការ នៃការបំផ្លាញអាវុធគីមីនេះ បានបង្កការព្រូយបារម្ភខ្ពស់ ចំពោះមនុស្សដែល រស់នៅក្នុងតំបន់៕


ប្រភព៖ គេហទំព័រ ដើមអម្ពិល