បណ្តាញសង្គម

តួលេខអ្នកស្លាប់ពីការបាក់ដីនៅប្រទេសកូឡំប៊ី បានឡើងដល់២៨នាក់

តួលេខអ្នកស្លាប់ពីការបាក់ដីកាលពីចុងសប្តាហ៏ នាខេត្ត Cauca ភាគនារតីប្រទេសកូឡំប៊ី បានកើនឡើងដល់២៨នាក់ហើយ នេះបើតាមទីភ្នាក់ងារជំនួយគ្រោះមហន្តរាយរបស់ប្រទេស ថ្លែងប្រាប់កាលពីថ្ងៃចន្ទ។

ការបាក់ដី ដែលបង្កដោយទឹកភ្លៀងធ្លាក់ខ្លាំង បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ក្នុងតំបន់ជនបទនៃទីក្រុង Rosas ។ក្នុងរយះពេល២ថ្ងៃចុងក្រោយ ខាងទីភ្នាក់ងារជំនួយគ្រោះមហន្ត-រាយ ទទួលបានសាកសពចំនួន២៨។

ប្រតិបត្តិការណ៏ជួយសង្រ្គោះនឹងចាប់ផ្តើមឡើងវិញនាពេលព្រឹក នេះបើតាមការបង្ហោះតាម Twitter កាលពីល្ងាចថ្ងៃចន្ទរបស់ទីភ្នាក់ងារជំនួយគ្រោះមហន្តរាយ។ យ៉ាងហោចណាស់ មានមនុស្ស៥នាក់ ត្រូវបានបញ្ជូនទៅពេទ្យ និងមានផ្ទះចំនួន៨ ត្រូវបានបំផ្លាញ។

មួយផ្នែកនៃផ្លូវហាយវ៉េ Pan-American ក៏ត្រូវបានបិទដោយសារបំណាក់ដីនេះដែរ។ លោកប្រធានាធិបតី Ivan Duque បានទៅទស្សនាតំបន់រងគ្រោះ កាលពីល្ងាចថ្ងៃអាទិត្យ ហើយថា រដ្ឋាភិបាល អាចឈរជាមួយជនរងគ្រោះ និងផ្តល់នូវជំនួយផ្ទះសម្បែង និងជំនួយផ្សេងៗទៀត។

បំណាក់ដី គឺជាសាមញ្ញក្នុងតំបន់ភ្នំប្រទេសកូឡំប៊ី ពិសេសអំឡុងរដូវវស្សា និងក្នុងតំបន់ដែល មានទីលំនៅក្រៅផ្លូវការមិនទៀងទាត់ និងផ្លូវតូចចង្អៀត ត្រូវបានសាងសង់នៅលើភ្នំ Andean ដែលបានកាប់បំផ្លាញព្រៃឈើ នេះបើតាមការផ្សាយរបស់ CNA កាលពីថ្ងៃអង្គារ៍។