Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Kim អង្វករលោក Putin ខណះកម្មករកូរ៉េខាងជើងធ្វើការងារនៅប្រទេសរុស្ស៊ី

  • បោះពុម្ព

ខណះមេដឹកនាំកូរ៉េខាងជើង Kim Jong Un បានទទួលស្វាគមន៍ទទួលទានអាហារពេលល្ងាច និងជប់លៀងជាមួយលោក Vladimir Putin ក្នុងប្រទេសរុស្សី នាសប្តាហន៍នេះ មានពលរដ្ឋកូរ៉េជិត១ម៉ឺននាក់ នឹងត្រូវមកធ្វើការ ជុំវិញប្រទេសរុស្សី ដើម្បីរកប្រាប់សម្រាប់រដ្ឋាភិបាលរបស់លោក។

អ្នកវិភាគជាច្រើន បាននិយាយថាលោក គីម គឺកំពុងស្វែងរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរដ្ឋធានី Moscow ចាប់តាំងកិច្ចពិភាក្សាអាវុធនុយក្លេអ៊ែររបស់លោក ជាមួយរដ្ឋធានីវ៉ាស៊ិនតោន បានជាប់គាំង ហើយថា លោក ស្វែងរកដៃគូសមតុល្យនឹងរដ្ឋធានីប៉េកាំង ដែលបច្ចុប្បន្នជាសម្ព័ន្ធមិត្តដ៏សំខាន់ចំបងរបស់រដ្ឋធានីព្យុងយ៉ាង និងជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់។

មេដឹកនាំមួយគូនេះ ត្រូវរំពឹងនឹងជួបគ្នាក្នុងតំបន់កំពង់ផែ Vladivostok ភាគខាងកើតរបស់ប្រទេសរុស្សី នាថ្ងៃពុធ ឬព្រហ. ក្នុងកិច្ចប្រជុំកំពូលលើកដំបូង ចាប់តាំងពីលោក Kim Jong Il ជួបជាមួយលោក Dmitry Medvedev កាលពី៨ឆ្នាំមុន។ ពលកម្ម គឺជាការនាំចេញដ៏សំខាន់មួយរបស់កូរ៉េខាងជើង និងជាប្រភពនៃប្រាក់សុទ្ធ។

វា បានផ្តល់នូវកម្មករក្រោមកុងត្រា ជាមួយអង្គភាពនានា នៅបរទេស និងក្រុមសិទ្ធិមនុស្ស ដែលរដ្ឋាភិបាល រឹបអូសនូវប្រាក់ខែសឹងតែទាំងអស់របស់ពួកគេ។

ប្រទេសរុស្សី គឺជាអតិថិជនដ៏ធំបំផុតទី២របស់រដ្ឋធានីព្យុងយ៉ាង បន្ទាប់ពីប្រទេសចិន នេះបើយោងតាមអង្គការសហប្រជាជាតិ ដោយមានពលករកូរ៉េខាងជើង ធ្វើការក្នុងវិស័យអណ្តូងរ៉ែ កាប់ឈើ វាយនភណ្ឌ័ និងសំណង់ ហើយពួកគេ ភាគច្រើនបម្រើការនៅចុងបូព៌ាប្រទេស។

នៅកន្លែងផ្សេងទៀត ពលករទាំងនោះ បម្រើការនៅប្រទេសមជ្ឈឹមបូព៌ា។ កាលពីសប្តាហ៏មុន មន្រ្តីក្រុងព្យុងយ៉ាង បានស្នើសុំឲ្យរដ្ឋធានី Moscow បន្តជួលពលករកូរ៉េខាងជើង បើទោះជាបន្ទាប់ពីពេលកំណត់ បានបញ្ចប់ទៅក៏ដោយ នេះបើតាមសារព័ត៌មានឯកទេស NK រាយការណ៏ នេះបើតាមការផ្សាយរបស់ CNA កាលពីថ្ងៃអង្គារ៍។