Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Xi ជិះយាន្តកំទេច សម្រាប់ក្បួនយាត្រាកងនាវា

  • បោះពុម្ព

ប្រធានាធិបតីចិន និងប្រធានគណះកម្មាការយោធាមជ្ឈឹម លោក Xi Jinping បានជិះយាន្តកំទេច Xining កាលពីរសៀលថ្ងៃអង្គារ៍ បន្ទាប់ពីការត្រួតពិនិត្យក្នុងនាមជាឆ្មាំកិត្តិយស នៃនាវារបស់កងទ័ពរំដោះប្រជាជនចិន (PLA) នាកំពង់ផែមួយសង់លយក្នុងទឹក នាទីក្រុង Qingdao ។

លោក Xi ដែលក៏ជាអគ្គលេខាធិការផងដែរ នៃគណះកម្មាការមជ្ឈឹមនៃគណបក្សកម្មុយនីសចិន នឹងពិនិត្យនូវកងចំបាំងនាវាជើងទឹក យន្ត-ហោះថ្នាក់ដឹកនាំ របស់ PLA និងទៅទស្សនាកងចំបាំងបរទេស ក្នុងក្បួនដង្ហែរនាវា ដែលរៀបចំឡើងដើម្បីប្រារព្ធខួបទី ៧០ នៃការបង្កើតកងនាវាជើងទឹករបស់ PLA ។

ការដង្ហែរក្បួននេះ គឺជាផ្នែកនៃព្រឹត្តិការណ៏កងជើងទឹកពហុជាតិរយះពេល៤ថ្ងៃ ដែលក៏បានបង្ហាញផងដែរនូវសិក្ខាសាលាកម្រឹតខ្ពស់ និងការផ្លាស់ប្តូរវិស័យវប្បធម៌ និងកីឡា។ មានប្រទេសច្រើនជាង៦០ បានបញ្ជូនប្រតិភូរ ដើម្បីចូលរួមក្នុងព្រឹត្តការណ៏កងនាវាជើងទឹកពហុជាតិនេះ។

ហើយក្នុងចំណោមប្រទេស ៦០នោះ មានប្រទេស៣០ជាង បានបញ្ជូនមេដឹកនាំកងនាវាសំខាន់ៗ ដើម្បីចូលរួមផងដែរ។

ប្រទេសច្រើនជាង ១០ ដែលរួមមាន រុស្សី ថៃ វៀតណាម និងឥណ្ឌា បានបញ្ជូននាវាចំបាំងជិត២០គ្រឿង មកចូលរួមព្រឹត្តិការណ៏នេះដែរ បើ យោងតាមលោក Qiu Yanpeng ដែលជាមេបញ្ជាការរងនៃកងនាវារបស់ PLA ថ្លែងប្រាប់ក្នុងសន្និសីទកាសែត កាលពីថ្ងៃសៅរ៍ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិន ហួរ នាថ្ងៃព្រហ.។