បណ្តាញសង្គម

ប្រទេសឥណ្ឌា ត្រៀមខ្លួនដើម្បីបំពេញតម្រូវការប្រេង បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ចប់ការលើកលែង សម្រាប់ការនាំចូលពីអ៊ីរ៉ង់

រដ្ឋាភិបាលប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ៍ បានថ្លែងថា ខ្លួនបានត្រៀមរាល់រាល់ជាស្រេចដើម្បីបំពេញតម្រូវការប្រេង ម៉ាស៊ូត ហើយនឹងផលិតផលប្រេងដទៃទៀតសម្រាប់ប្រទេស បន្ទាប់ពីការប្រកាសដោយសហរដ្ឋអាមេរិក ក្នុងការមិនបន្តនូវ “ការលើកលែងពន្ធដ៏សំខាន់” ចំពោះអ្នកដែលទិញប្រេងឆៅទាំងអស់ពីប្រទេសអ៊ីរ៉ង់។

“រដ្ឋាភិបាល បានកត់សំគាល់នូវការប្រកាសដោយសហរដ្ឋ ក្នុងការលែងបន្តនូវការលើកលែងពន្ធដ៏សំខាន់ ទៅកាន់អ្នកទិញប្រេងឆៅទាំងអស់ពីអ៊ីរ៉ង់។

យើង បានត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីទាក់ទងជាមួយឥទ្ធិពលនៃការសម្រេចចិត្តបែបនេះ” នេះបើតាមសេចក្តីថ្លែងការណ៏ផ្លូវការដែលចេញផ្សាយដោយក្រសួងកិច្ចការអន្តរជាតិ។

សេចក្តីថ្លែងការណ៏នោះ បានបន្ថែមថា “រដ្ឋាភិបាល នឹងបន្តធ្វើការជាមួយដៃគូប្រជាជាតិជាច្រើន ដែលរួមមានសហរដ្ឋអាមេរិក ដើម្បីរិះរកវិធីដែលសមស្របនានា ក្នុងការការពារផលប្រយោជន៍សន្តិសុខថាមពល និងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា”។

ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីក្រសួងប្រេង និងឧស្ម័នធម្មជាតិ ក៏បានថ្លែងថា នឹងមានការផ្គត់ផ្គង់បន្ថែមពីប្រទេសផលិតប្រេងដ៏ធំផ្សេងៗទៀត ដើម្បីបំពេញនូវតម្រូវការរបស់ប្រទេស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិន ហួរ នាថ្ងៃព្រហ.។