Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានជនស៊ីវិលច្រើនជាង ៥៨០នាក់ ត្រូវបានសម្លាប់ ក្នុងជម្លោះអាហ្កានីស្ថាន ក្នុងរយះពេល៣ខែមកនេះ

  • បោះពុម្ព

ជនស៊ីវិលអាហ្កានីស្ថានសរុបចំនួន ៥៨១នាក់ ត្រូវបានសម្លាប់ និង ១.១៩២នាក់ផ្សេងទៀត បានរងរបួស ក្នុងជម្លោះនារយះពេល៣ខែដំបូង នៃឆ្នាំនេះ នេះបើតាមក្រុមបេសកកម្មអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្កានីស្ថាន UNAMA ប្រាប់កាលពីថ្ងៃពុធ។

ចាប់ពីថ្ងៃ១ មករា ដល់៣១ មីនា ឆ្នាំ ២០១៩ UNAMA បានចងក្រងឯកសារបង្ហាញថា ក្នុងចំណោមពលរដ្ឋស៊ីវិលចំនួន ៥៨១នាក់ ដែលត្រូវបានសម្លាប់ និង ១.១៩២នាក់រងរបួសនោះ មានកុមារចំនួន ១៥០នាក់ បានស្លាប់ និង ៤៣២នាក់រងរបួស។

តួលេខនេះ បានបង្ហាញនូវការធ្លាក់ចុះចំនួន ២៣% ក្នុងការស្លាប់ជនស៊ីវិលសរុប បើប្រៀបធៀបនឹងរយះពេលដូចគ្នាទៅនឹងឆ្នាំចាស់ ហើយនេះជា តួលេខទាបបំផុតសម្រាប់ត្រីមាសដំបូង ចាប់តាំងពីឆ្នាំ ២០១៣ នេះបើតាមរបាយការណ៏ប្រចាំត្រីមាស លើការបង្ការជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ ដែល UNAMA បានរកឃើញ។

នាត្រីមាសដំបូងសម្រាប់ឆ្នាំ ២០១៩ UNAMA បានបន្តចងក្រងឯកសារពីកម្រិតខ្ពស់នៃគ្រោះថ្នាក់ចំពោះជនស៊ីវិល ដោយសារតែជម្លោះប្រដាប់អាវុធ នេះបើតាមរបាយការណ៏ប្រាប់។ ការពាក់ព័ន្ធនឹងរឿងដីធ្លី និងការប៉ះទង្គិចគ្នា នាតំបន់ជនបទ គឺជាបុព្វហេតុនាំមុខនៃការស្លាប់ជនស៊ីវិល កន្លងមក។
ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយទាំងស្រុងនៃការស្លាប់ជនស៊ីវិល ត្រូវបានជម្រុញដោយការធ្លាក់ចុះនៃចំនួនអ្នកស្លាប់ពីការវាយប្រហារដោយគ្រោះបែកច្នៃអត្តឃាត នេះបើយោងតាមរបាយការណ៏។

ក្រុមបេសកកម្ម បានសំដែងនូវក្តីកង្វល់លើការបន្តចុចគោលដៅលើជនស៊ីវិល និងការបង្កើនចំនួនស្លាប់របស់ជនស៊ីវិល ពីការប្រើប្រាស់គ្រាប់កែច្នៃមិនមែនអត្តឃាត ដោយពួកសកម្មប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល ក៏ដូចជាការបង្កើនយ៉ាងសំខាន់ក្នុងការស្លាប់របស់ជនស៊ីវិល ពីការវាយប្រហារតាមអាកាស និងប្រតិបត្តិការណ៏រុករក ដោយកងកម្លាំងសន្តិសុខ។

ទន្ទឹមនឹងនោះ ក្រុមបេសកកម្ម បានស្វាគមន៍នូវការណែនាំរបស់លោកប្រធានាធិបតីអាហ្កានីស្ថាន Mohammad Ashraf Ghani ចំពោះមន្រ្តីការពារ និងសន្តិសុខជាតិ កាលពីថ្ងៃទី១៣ មីនា ក្នុងការត្រួតពិនិត្យនូវយន្តការនិងនីតិវិធីនានា ដែលបានប្រើប្រាស់ក្នុងប្រតិបត្តិការណ៏យោធា ជាមួយនឹងទស្សនះបង្ការគ្រោះថ្នាក់ដល់ជនស៊ីវិល នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិន ហួរ នាថ្ងៃព្រហ.។