Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសជប៉ុន ត្រលប់មកនៅសករាជថ្មីវិញនៅពេលដែលព្រះអង្គម្ចាស់ Naruhito ក្លាយជាអធិរាជ

  • បោះពុម្ព

អធិរាជ Akihito ដ៏មានប្រជាប្រិយព្រះជន្ម ៨៥ព្រះវស្សា ជាបិតារបស់ព្រះអង្គម្ចាស់ត្រៀមឡើងសោយរាជ្យ បានប្រើប្រាស់នូវព្រះរាជ សុន្ទរកថាចុងក្រោយរបស់ទ្រង់ “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនជប៉ុន” និងបួងសួងឲ្យមាននូវសន្តិភាពសកលលោក ខណៈវាំងនន បានធ្លាក់លើការគ្រងរាជ្យរយះកាល 30 ឆ្នាំរបស់ទ្រង់ ដែលបានឃើញរូបទ្រង់ ផ្លាស់ប្តូរតួនាទីជាអធិរាជ។

អំឡុងពេលពិធី១០នាទី ក្នុងបន្ទប់ Pine ដ៏ស្រស់ឆើតឆាយ នៃព្រះរាជវាំង Imperial ទ្រង់ បានឈប់ដើម្បីហុចដៃទៅកាន់មហេសីអាយុ៦០ឆ្នាំរបស់ទ្រង់ គឺព្រះមហាក្សត្រី Michiko ខណះព្រះនាង បោះជំហានចុះពីលើឆាក និងបានទុចដំណើរភា្លមៗ មុនពេលចូលទៅក្នុងបន្ទប់ ដោយឪនគោរពទៅកាន់ភ្ញៀវកិត្តិយស ដែលអញ្ជើញចូលរួមចំនួន ៣០០នាក់។

វាជាលើកដំបូងក្នុងរយះពេលច្រើនជាង ២០០ឆ្នាំ ដែលអធិរាជម្នាក់ បានដាក់រាជ្យក្នុងប្រទេសជប៉ុន និងចាប់ផ្តើមនូវសករាជ "Reiwa" ដែលមានន័យថា “ភាពសុខដុមដ៏ស្រស់ស្អាត” ដែលនឹងឋិតឋេរយូរអង្វែង ល្កិកណាព្រះអង្គម្ចាស់ Naruhito នៅគ្រងរាជ្យ នេះបើតាមការផ្សាយរបស់ ស៊ិនហួរ កាលពីថ្ងៃពុធ។