បណ្តាញសង្គម

អគ្គលេខាធិការ UN ប្រកាសថ្កោលទោស និងអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា គោរពលទ្ធផលបោះឆ្នោត និងឆន្ទៈពលរដ្ឋ ​​​​(Video inside)

(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃចន្ទនេះបានចេញមុខថ្កោលទោសជាទម្ងន់ ចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាលស៉ីវិលនៅប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងដោយយោធាមីយ៉ាន់ម៉ា ហើយលោកបានស្នើឲ្យយោធាគោរពលទ្ធផលឆ្នោត និងឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។

អាន​បន្ត៖ អគ្គលេខាធិការ UN ប្រកាសថ្កោលទោស និងអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា...

សហរដ្ឋអាមេរិកព្រមានចាត់វិធានការឆ្លើយតប ប្រសិនបើយោធាមីយ៉ាន់ម៉ា មិនព្រមដោះលែងលោកស្រី ស៊ូជី និងមេដឹកនាំឯទៀត ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានជំរុញឱ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី អោងសាន ស៊ូជី និងក្រុមមន្ត្រីជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ដែលត្រូវបានចាប់ឃុំខ្លួន ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ជាមួយការព្រមានចាត់វិធានការឆ្លើយតបផងដែរ ប្រសិនបើការអំពាវនាវរបស់ខ្លួនមិនត្រូវបានទទួលយក។

អាន​បន្ត៖ សហរដ្ឋអាមេរិកព្រមានចាត់វិធានការឆ្លើយតប ប្រសិនបើយោធាមីយ៉ាន់ម៉ា...

យោធាមីយ៉ាន់ម៉ា ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន រយៈពេលមួយឆ្នាំ បន្ទាប់ពីចាប់ខ្លួនលោកស្រី ស៊ូជី ​​​​(Video inside)

(យ៉ាងហ្គន)៖ យោធាមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះ ប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពីលោកស្រី អោង សាន ស៊ូជី ត្រូវបានចាប់ ឃុំខ្លួននៅក្នុងផ្ទះ ដោយយោធា ដែលគេមើលឃើញថាទង្វើបែបនេះគឺជា «រដ្ឋប្រហារ»។

អាន​បន្ត៖ យោធាមីយ៉ាន់ម៉ា ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន រយៈពេលមួយឆ្នាំ...

សិង្ហបុរីបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះអ្វីដែលកំពុងកើតមានឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា

  (សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានសម្តែងក្តីបារម្ភជាខ្លាំង ជុំវិញស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ បន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ា រួមមានទីប្រឹក្សារដ្ឋលោកស្រី អោងសាន ស៊ូជី ព្រមទាំងប្រធានាធិបតី លោក យូ វីនម្យីនត៍ (U Win Myint) ត្រូវបានយោធាចាប់ឃុំខ្លួន។

អាន​បន្ត៖ សិង្ហបុរីបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះអ្វីដែលកំពុងកើតមានឡើង...

លោក ដូណាល់ ត្រាំ នឹងប្រឹងប្រែងជួយគណបក្សសាធារណរដ្ឋ ឲ្យគ្រប់គ្រងសភាតំណាងរាស្ត្រឡើងវិញ

 (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងប្រឹងប្រែងជួយឱ្យគណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាតំណាងរាស្ត្រឡើងវិញ នៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ នៅឆ្នាំ២០២២។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ នឹងប្រឹងប្រែងជួយគណបក្សសាធារណរដ្ឋ...

ប្រេស៊ីលរកឃើញអ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកវីរុស២ទម្រង់ក្នុងពេលតែមួយ

 (ប្រេស៉ីឡា)៖ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសប្រេស៉ីល បានរកឃើញអ្នកជំងឺមួយចំនួន ដែលផ្ទុកវីរុស COVID-19 ដល់ទៅ ០២ទម្រង់ផ្សេងគ្នាក្នុងពេលតែមួយ។

អាន​បន្ត៖ ប្រេស៊ីលរកឃើញអ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកវីរុស២ទម្រង់ក្នុងពេលតែមួយ

ភាពតានតឹងរវាងយោធា និងរដ្ឋាភិបាលលោកស្រី ស៊ូជី បង្កការព្រួយបារម្ភជាថ្មីពីការផ្ទុះរដ្ឋប្រហារ នៅមីយ៉ាន់ម៉ា

  (យ៉ាងហ្គន)៖ សមាជិកសភាមីយ៉ាន់ម៉ា នឹងត្រូវចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ចំពេលកំពុងមានភាពតានតឹងរវាងរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អោង សាន ស៊ូជី និងយោធា ដោយបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះរដ្ឋប្រហារ បន្ទាប់ពីការបោះឆ្នោតសកលមួយ ដែលត្រូវបានយោធា ចោទប្រកាន់ថា មានការលួចបន្លំ។

អាន​បន្ត៖ ភាពតានតឹងរវាងយោធា និងរដ្ឋាភិបាលលោកស្រី ស៊ូជី...

ចិននាំចេញម៉ាសបានជាង ២២០ពាន់លានសន្លឹក កាលពីឆ្នាំ២០២០

 (ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសចិននាំចេញម៉ាសបានចំនួនច្រើនជាង ២២០ពាន់លានសន្លឹក កាលពីឆ្នាំ២០២០កន្លងទៅ ដោយសារតែវិបត្តិ COVID-19 ជំរុញឲ្យតម្រូវការកើនឡើងខ្ពស់។

អាន​បន្ត៖ ចិននាំចេញម៉ាសបានជាង ២២០ពាន់លានសន្លឹក កាលពីឆ្នាំ២០២០

អគ្គលេខាធិការ UN ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសដំបូង នៅទីក្រុងញូយ៉ក

 (ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) បានទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងរួចហើយ។

អាន​បន្ត៖ អគ្គលេខាធិការ UN ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសដំបូង នៅទីក្រុងញូយ៉ក

សហរដ្ឋអាមេរិក៖ អ្នកជំងឺ ៣,៩១២នាក់ទៀតស្លាប់ និងមនុស្សជាង ១៥ម៉ឺននាក់ឆ្លងកូវីដ-១៩ នៅក្នុងពេលតែ១ថ្ងៃ!

(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៥១,៧២៧ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៩១២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ អ្នកជំងឺ ៣,៩១២នាក់ទៀតស្លាប់ និងមនុស្សជាង...

សហរដ្ឋអាមេរិក នឹងឈរប្រកៀកស្មាជាមួយប្រទេសអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងចិន

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសជាសាធារណៈថា ទីក្រុងវ៉ាស៊ីនតោន ច្រានចោលការទាមទាររបស់ចិន លើតំបន់ សមុទ្រចិនខាងត្បូង ហួសពីអ្វីដែលច្បាប់អន្តរជាតិអនុញ្ញាត ហើយនឹងឈរប្រកៀកស្មាជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងទីក្រុងប៉េកាំង។

អាន​បន្ត៖ សហរដ្ឋអាមេរិក នឹងឈរប្រកៀកស្មាជាមួយប្រទេសអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងចិន

អាមេរិកក្រោមលោក បៃដិន នឹងសហការជាមួយចិន ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទោះមានការខ្វែងគំនិតគ្នា លើបញ្ហាច្រើនផ្សេងទៀតក៏ដោយ

(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកនឹងព្យាយាមរក្សាកិច្ចចរចាលើបញ្ហាបម្រែបម្រួលអាកាសធាតុជាមួយប្រទេសចិន ដាច់ដោយឡែកពីភាពមិនចុះសម្រុងផ្សេងទៀតដែលជះឥទ្ធិពលដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អាន​បន្ត៖ អាមេរិកក្រោមលោក បៃដិន នឹងសហការជាមួយចិន ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ...

ទីបំផុតមេ Facebook ប្រកាសថា «នឹងលែងណែនាំ Group នយោបាយ ឲ្យអ្នកប្រើប្រាស់ឃើញទៀតហើយ» នៅទូទាំងពិភពលោកតែម្តង

(វ៉ាស៉ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បាននិយាយថា Facebook នឹងលែងណែនាំក្រុម (group) ប្រភេទជាក្រុមនយោបាយ ឲ្យអ្នកប្រើប្រាស់ឃើញទៀតហើយ ដោយចំណាត់ការនេះ គឺជាមានលក្ខណៈជាអចិន្រ្តៃយ៍ និងនៅទូទាំងពិភពលោក។

អាន​បន្ត៖ ទីបំផុតមេ Facebook ប្រកាសថា «នឹងលែងណែនាំ Group នយោបាយ...

សហរដ្ឋអាមេរិកប្រកាស ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តផ្អាកការលក់អាវុធ ឱ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានអនុញ្ញាតដោយអតីតរដ្ឋបាល លោក ដូណាល់ ត្រាំ នោះហើយ។

អាន​បន្ត៖ សហរដ្ឋអាមេរិកប្រកាស ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម

ក្នុងថ្ងៃព្រហស្បតិ៍ដដែល វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំំនួន ៨២នាក់ទៀត!

  (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា មនុស្ស ៨២នាក់បានធ្វើតេស្ដវិជ្ជមាន COVID-19 ហើយករណីឆ្លងទាំងនេះមាន ជាប់ពាក់ព័ន្ធនឹងអ្នកឆ្លង ០២នាក់ ដែលត្រូវបានរាយការណ៍កាលពីព្រឹកមិញនេះ។

អាន​បន្ត៖ ក្នុងថ្ងៃព្រហស្បតិ៍ដដែល វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំំនួន ៨២នាក់ទៀត!

ហ្វីលីពីន អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca

 (ម៉ានីល)៖ រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ហើយ នូវវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ។

អាន​បន្ត៖ ហ្វីលីពីន អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca

ប្រទេសចិនប្រកាស «ហាមឃាត់» ការនាំចូលសាច់សត្វពីកោះតៃវ៉ាន់ ក្រោយមានការព្រួយបារម្ភពីប្រជាជន

  (ប៉េកាំង)៖ អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ ចំណុះឲ្យក្រុមប្រឹក្សារដ្ឋចិន លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) នៅថ្ងៃពុធនេះបានប្រកាសថា ប្រទេសចិនបានហាមឃាត់ការចូលផលិតផលសាច់សត្វ ដែលផលិតនៅកោះតៃវ៉ាន់ ឬដឹកជញ្ជូនតាមកោះតៃវ៉ាន់។

អាន​បន្ត៖ ប្រទេសចិនប្រកាស «ហាមឃាត់» ការនាំចូលសាច់សត្វពីកោះតៃវ៉ាន់...

រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី ស្លាប់ដោយសារជំងឺកូវីដ-១៩ ​​​​(Video inside)

(បូហ្គោតា)៖ រដ្ឋមន្រ្តីការពារជាតិកូឡុំប៊ី លោក ខាឡុស ហូមស៍ ទ្រូហ៊ីលឡូ (Carlos Holmes Trujillo) ដែលជាអ្នកគ្រប់គ្រងបេសកកម្មនៃរដ្ឋាភិបាល ប្រឆាំងនឹងក្រុមក្មេងទំនើង និងក្រុមឧទ្ទាមបានស្លាប់នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ក្នុងវ័យ ៦៩ឆ្នាំ ដោយសារជំងឺឆ្លងរាតត្បាតសកល COVID-19។

អាន​បន្ត៖ រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី ស្លាប់ដោយសារជំងឺកូវីដ-១៩ ​​​​(Video inside)

ភ្នំភ្លើងសកម្មបំផុតនៅឥណ្ឌូណេស៊ី Merapi ផ្ទុះ និងបញ្ចេញកម្អែរ ហូរចុះពីមាត់របស់វាយ៉ាងវែងអន្លាយ

  (ហ្សាការតា)៖ ភ្នំភ្លើងដែលសកម្មបំផុតក្នុងប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃពុធនេះបានផ្ទុះជាថ្មីម្តងទៀត ដោយជះកម្អែរភ្លើងហូរចុះមកពីមាត់វាចម្ងាយ ១,៥០០ម៉ែត្រ។

អាន​បន្ត៖ ភ្នំភ្លើងសកម្មបំផុតនៅឥណ្ឌូណេស៊ី Merapi ផ្ទុះ និងបញ្ចេញកម្អែរ...

កូរ៉េខាងជើងជំរុញប្រជាជនឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈករណីឆ្លងកូវីដ-១៩ លើលោកកើនដល់ ១០០លាននាក់! ​​​​(Video inside)

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង Rodong Sinmun បានក្រើនរំលឹកពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រយ័ត្នចំពោះការឆ្លងរាតត្បាត COVID-19 ខណៈចំនួនករណីឆ្លងជំងឺនេះបានកើនរហូតដល់ ១០០លាននាក់ហើយ។

អាន​បន្ត៖ កូរ៉េខាងជើងជំរុញប្រជាជនឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈករណីឆ្លងកូវីដ-១៩...

ចិនបានចែកចាយវ៉ាក់សាំងកូវីដ-១៩ ជិត២៣លានដូសរួចទៅហើយ នៅទូទាំងប្រទេស

 (ប៉េកាំង)៖ មន្រ្តីសុខាភិបាលចិននៅថ្ងៃពុធនេះបានប្រកាសថា ប្រទេសចិនបានផ្ដល់ការចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនរបស់ខ្លួន បានសរុប ២២.៧៧លានដូសរួចទៅហើយ ខណៈប្រទេសនេះកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។

អាន​បន្ត៖ ចិនបានចែកចាយវ៉ាក់សាំងកូវីដ-១៩ ជិត២៣លានដូសរួចទៅហើយ នៅទូទាំងប្រទេស