មេប៉ូលិសឥណ្ឌានៅតំបន់ជម្លោះខាងឥណ្ឌា បានឲ្យដឹងកាលថ្ងៃអាទិត្យថា ពលករចំណាកស្រុកឥណ្ឌា ដែលងាយរងគ្រោះនៅ Kashmir នឹងត្រូវផ្លាស់ទៅជំរុំកងទ័ព និងប៉ូលីស ដើម្បីការពារ បន្ទាប់ពីមនុស្សជាច្រើន ត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធ។
អានបន្ត៖ ឥណ្ឌា នឹងផ្លាស់ប្តូរពលករចំណាកស្រុកមួយចំនួន នៅ Kashmir ទៅកាន់ជំរុំកងទ័ព...
នៅព្រឹកថ្ងៃច័ន្ទនេះ តម្លៃប្រេង បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយសារតម្រូវការ បានបន្តការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ -១៩ ដោយការងាកចេញពីឧស្ម័ន និងធ្យូងថ្មថ្លៃៗ ទៅជាប្រេងសាំង និងប្រេងម៉ាស៊ូតវិញ។
អានបន្ត៖ តម្លៃប្រេង ឡើងថ្លៃខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ
អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការធ្វើឱ្យមានការរីកចម្រើនសំខាន់ណាមួយ កាលពីថ្ងៃអង្គារ (១២ តុលា) ក្នុងការដោះស្រាយជម្លោះលើបញ្ហាទំហំ និងមុខងាររបស់ស្ថានទូតរបស់ពួកគេហើយមានហានិភ័យ ដែលទំនាក់ទំនងនោះ អាចកាន់តែអាក្រក់ថែមទៀតផង។
អានបន្ត៖ រុស្ស៊ី និយាយថា កិច្ចពិភាក្សាជាមួយអាមេរិក បានបរាជ័យ...
យោងតាមឯកសាររដ្ឋមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី ១២ ខែតុលានេះថា ប្រទេសរុស្ស៊ី នឹងសាកល្បងទម្រង់បាញ់តាមច្រមុះនៃថ្នាំវ៉ាក់សាំង Sputnik V របស់ខ្លួនប្រឆាំងនឹង COVID-19 ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ជាមនុស្សពេញវ័យ ខណៈប្រទេសនេះ កំពុងតស៊ូទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកឆ្លង និងស្លាប់។
អានបន្ត៖ រុស្ស៊ី នឹងសាកល្បងវ៉ាក់សាំង COVID-19 ជាទម្រង់បាញ់តាមច្រមុះ
ក្រុមតាលីបង់ បានធ្វើកិច្ចចរចារទល់មុខគ្នាជាលើកដំបូងជាមួយគណៈប្រតិភូអាមេរិក-សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារទី ១២ ខែតុលានៅប្រទេស Qatar ខណៈទីក្រុងព្រុចសែល បានសន្យាផ្តល់ជំនួយចំនួន ១ ពាន់លានអឺរ៉ូ (១,២ ពាន់លានដុល្លារ) ដល់អាហ្វហ្គានីស្ថាន។
អានបន្ត៖ ក្រោមសម្ពាធ តាលីបង់ ព្រមជួបគណៈប្រតិភូសហភាពអឺរ៉ុប-អាមេរិកដើម្បីជំរុញការគាំទ្រ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
អានបន្ត៖ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ...
នាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិសេសមួយ នៃក្រុមប្រទេសសេដ្ឋកិច្ចធំៗ ចំនួន ២០ នៅថ្ងៃអង្គារទី ១២ ខែតុលានេះ ដើម្បីពិភាក្សាអំពីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលក្តីព្រួយបារម្ភ កាន់តែកើនឡើងអំពីគ្រោះមហន្តរាយមនុស្សធម៌ដែលកំពុងកើតមានឡើង បន្ទាប់ពីក្រុមតាលីបង់ វិលត្រឡប់មកកាន់អំណាចវិញ។
អានបន្ត៖ អ៊ីតាលី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាហ្វហ្គានីស្ថាន G20
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa Al-Kadhimi បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានចាប់ខ្លួនសមាជិកជាន់ខ្ពស់ម្នាក់នៃក្រុមរដ្ឋអ៊ីស្លាម -ជាអនុប្រធានម្នាក់ក្នុងការសម្លាប់មេដឹកនាំក្រុម Abu Bakr al-Baghdadi និងត្រួតត្រាហិរញ្ញវត្ថុរបស់ក្រុម។
អានបន្ត៖ កងកម្លាំងអ៊ីរ៉ាក់ ចាប់បានមេដឹកនាំជាន់ខ្ពស់រដ្ឋអ៊ីស្លាម
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានផ្សាយកាលពីថ្ងៃច័ន្ទ-ម្សិលមិញថា មនុស្សជាង ១២ ម៉ឺននាក់ ត្រូវបានជម្លៀសចេញ អណ្តូងរ៉ែធ្យូងថ្ម ត្រូវបានបិទទ្វារ និងដំណាំជាច្រើនត្រូវបានបំផ្លាញបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដោយមិនសមហេតុផលបានជន់លិចខេត្តសានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន កាលពីចុងសប្តាហ៍។
នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន គឺលោក Fumio Kishida ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសវ័យ ៦៤ ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការសាកសួររបស់សភា នៅថ្ងៃច័ន្ទទី ១១ ខែតុលានេះ ដែលជាឱកាសដំបូងសម្រាប់ក្រុមប្រឆាំង ក្នុងការស៊ើបអង្កេតការសន្យា និងផែនការរបស់លោក ចាប់តាំងពីលោក បានចូលកាន់តំណែង កាលពីសប្តាហ៍មុន។
អានបន្ត៖ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ត្រូវប្រឈមមុខនឹងសំណួរប្រឆាំងជាលើកដំបូង
ភ្នាក់ងារគយរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួន បានហាមឃាត់ការនាំចូលសាច់គោអង់គ្លេស ពីសត្វគោក្របី ដែលមានអាយុក្រោម ៣០ ខែ ដោយសារករណីជំងឺគោឆ្កួត នៅក្នុងប្រទេស កាលពីខែមុន។
អានបន្ត៖ ចិន ហាមឃាត់ការនាំចូលសាច់គោចក្រភពអង់គ្លេសពីសត្វដែលមានអាយុក្រោម ៣០ ខែ...
ក្រសួងគ្រាអាសន្នរុស្សី បានឲ្យដឹងថា មនុស្ស ១៦ នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកលោតឆ័ត្រយោងមួយគ្រឿង បានធ្លាក់នៅកណ្តាលប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ-ម្សិលមិញនេះ។
(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,១៤០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
អានបន្ត៖ ថៃ៖ មនុស្សជាង ១១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៦នាក់ស្លាប់...
(តូក្យូ)៖ នៅទីបំផុតប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) ត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រជាផ្លូវការហើយ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានសម្រេចចិត្តលាលែងចេញពីតំណែងនេះ កាលពីខែកញ្ញា។
អានបន្ត៖ បំផុតលោក Fumio Kishida ត្រូវបានសភាទាំងពីរគាំទ្រ ឲ្យឡើងកាន់តំណែងជា...
អ្នកនាំពាក្យក្រសួងមហាផ្ទៃតាលីបង់ បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់ជនស៊ីវិល ២ នាក់ បានស្លាប់ និង ៤ នាក់ទៀត រងរបួស បន្ទាប់ពីការផ្ទុះមួយ បានកើតឡើងនៅចំកណ្តាលហ្វូងមនុស្ស នៅខាងក្រៅវិហារអ៊ីស្លាមដ៏ធំមួយ ក្នុងទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។
អានបន្ត៖ ការផ្ទុះ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ២ នាក់ នៅក្បែរវិហារអ៊ីស្លាមក្រុងកាប៊ុល
ទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានស្តារទំនាក់ទំនងឆ្លងព្រំដែនឡើងវិញហើយ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានកាត់ផ្តាច់ចោល កាលពីខែសីហា។
អានបន្ត៖ កូរ៉េខាងជើង និងខាងត្បូង ស្តារខ្សែទូរស័ព្ទ hotline ឆ្លងព្រំដែនឡើងវិញហើយ
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte អាយុ៧៦ឆ្នាំ បានប្រកាសប្រាប់អ្នកកាសែតនៅទីតាំងគណៈកម្មការរៀបចំការបោះឆ្នោត នៅទីក្រុង Metro Manila កាលពីថ្ងៃសៅរ៍ថា លោក នឹងមិនឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ នោះទេ ហើយនឹងចូលនិវត្តន៍ពីឆាកនយោបាយទៀតផង។
អានបន្ត៖ ប្រធានាធិបតីហ្វីលីពីន ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ
រដូវកាលបោះឆ្នោតរបស់ប្រទេសហ្វីលីពីន បានចាប់ផ្តើមនៅថ្ងៃសុក្រនេះ (១ តុលា) ដោយមានតារាទូរទស្សន៍ អ្នកនយោបាយ និងអ្នកទោស យ៉ាងហោចណាស់ម្នាក់ ដែលត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ ដែលប្រជែងយកតំណែង ចាប់ពីប្រធានាធិបតីរហូតដល់ក្រុមប្រឹក្សាក្រុង។
មន្រ្តីក្នុងតំបន់ បានឲ្យដឹងកាលពីថ្ងៃពុធថា ជើងហោះហើរអន្តរជាតិពាណិជ្ជកម្មទៅកាន់ និងមកពីប្រទេសឥណ្ឌា នឹងនៅតែត្រូវបានផ្អាក រហូតដល់ថ្ងៃទី ៣១ ខែតុលា។
អានបន្ត៖ ជើងហោះហើរអន្តរជាតិឥណ្ឌា នៅតែផ្អាក រហូតដល់ថ្ងៃទី ៣១ ខែតុលា ដោយសារជំងឺកូវីដ ១៩
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលកំទេចយន្តហោះប្រភេទថ្មី ដែលទើបតែអភិវឌ្ឍន៍បាន កាលពីថ្ងៃព្រហស្បតិ៍ នេះជាការសាកល្បងអាវុធជាបន្តបន្ទាប់ នាពេលថ្មីៗចុងក្រោយបំផុតរបស់ខ្លួន ចំពេលមានកិច្ចចរចារស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
អានបន្ត៖ កូរ៉េខាងជើង បាញ់មីស៊ីលកំទេចយន្តហោះថ្មី នៅក្នុងការធ្វើតេស្តចុងក្រោយ
(តៃប៉ិ)៖ មន្ត្រីទូតជាន់ខ្ពស់នៃសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងឱកាសជួបជាមួយ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ តាមប្រព័ន្ធវីដេអូអនឡាញថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តជានិច្ច ក្នុងការជួយកោះតៃវ៉ាន់ បង្កើនការចូលរួមក្នុងវេទិកាថ្នាក់អន្តរជាតិ។
អានបន្ត៖ នៅចំពោះមុខមន្ត្រី UN, សហរដ្ឋអាមេរិកប្តេជ្ញាបន្តការជួយកោះតៃវ៉ាន់...