បណ្តាញសង្គម

ព្យុះថូណាដូ ផ្តាច់ជីវិតមនុស្ស ១១នាក់ នៅភាគខាងត្បូង អាមេរិក

វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់ មនុស្ស ១១ នាក់បានស្លាប់ និង ៤០នាក់ទៀត ទទួលរងរបួស បន្ទាប់ពីព្យុះ ថូណាដូ ចំនួន ៤ ផ្ទួនៗគ្នា បានកើតឡើង និង វាយប្រហាររដ្ឋ មីស៊ីស៊ីបពី, អាកាន់សាស់, ធេនណែស៊ី ភាគ ខាងត្បូង សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ ២០១៥។ នេះបើតាម ការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ។

អាន​បន្ត៖ ព្យុះថូណាដូ ផ្តាច់ជីវិតមនុស្ស ១១នាក់ នៅភាគខាងត្បូង អាមេរិក

ឆ្នាំ ២០១៥ ត្រូវបានចាត់ទុក ជាឆ្នាំ ដ៏អស្ចារ្យ សម្រាប់ បេសកកម្មអវកាស

(អវកាស)៖ សម្រាប់ឆ្នាំ ២០១៥ ទាំងមូល ត្រូវបាន ក្រុមអ្នកវិទ្យាសាស្ត្រ ជាពិសេសទីភ្នាក់ងារ អវកាស អាមេរិក NASA ចាត់ទុកជាឆ្នាំ នៃភាពអស្ចារ្យ ជាប្រវត្តិសាស្ត្រ ជុំវិញការស្រាវជ្រាវ នៅ ទីអវកាស ដែល ប្រការនេះ គេចង់សំដៅទៅលើ ការថតបានរូបភាពពិត របស់ភពភ្លុយតូ ដែលមានចម្ងាយ ៩ ពាន់លាន គីឡូម៉ែត្រ ពីផែន និង មនុស្សចង់ឃើញរូបរាងពិត របស់វា ចាប់តាំងពីឆ្នាំ ១៩៣០ មកម្ល៉េះ។

អាន​បន្ត៖ ឆ្នាំ ២០១៥ ត្រូវបានចាត់ទុក ជាឆ្នាំ ដ៏អស្ចារ្យ សម្រាប់ បេសកកម្មអវកាស

អង្គការ NASA ពន្យាពេលបាញ់ បង្ហោះយាន ទៅភពអង្គារ ដោយសារតែបញ្ហាផ្នែក ឧបករណ៍ចាប់សញ្

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារអវកាស អាមេរិក NASA បាននិយាយកាលពី ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ ២០១៥ ថា ខ្លួន បានសម្រេច ពន្យាពេល បាញ់បង្ហោះយាន InSight ទៅកាន់ភពព្រះអង្គារ ដែល គ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ ២០១៦ ខាងមុខនេះ ដោយសារតែ ប្រព័ន្ធចាប់សញ្ញា ដែល ផលិតដោយក្រុមហ៊ុនបារាំង ដែលបានខូច នោះ នៅមិនទាន់ជួសជុលរួចនៅឡើយ។

អាន​បន្ត៖ អង្គការ NASA ពន្យាពេលបាញ់ បង្ហោះយាន ទៅភពអង្គារ ដោយសារតែបញ្ហាផ្នែក ឧបករណ៍ចាប់សញ្

កូរ៉េខាងជើង ពន្យាពេលរៀបចំ សមាជកំពូលបក្ស ដោយមិនប្រាប់ មូលហេតុ

ប៉េកាំង៖ បើតាមការ កំណត់រាល់ឆ្នាំ នោះ គឺសមាជកំពូលរបស់ គណបក្សពលករកូរ៉េ ដែល ដឹកនាំអំណាច ៦ ទសវត្សរ៍មកហើយ នៅកូរ៉េខាងជើង តែងតែប្រារព្ធ ឡើងនៅក្នុង ខែឧសភា ប៉ុន្តែកាលពី ដើមសប្តាហ៍នេះ មាន ព័ត៌មាន ពីទីក្រុងព្យុងយ៉ាងថា កិច្ចប្រជុំដ៏ សំខាន់ថ្នាក់រដ្ឋនេះ នឹងពន្យាពេល រហូតដល់ ខែតុលា ឯណោះ។

អាន​បន្ត៖ កូរ៉េខាងជើង ពន្យាពេលរៀបចំ សមាជកំពូលបក្ស ដោយមិនប្រាប់ មូលហេតុ

ប្រទេស អាហ្សង់ទីន កាន់ទុក្ខ ចំពោះមន្ត្រីរដ្ឋ ៤៣នាក់ ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

សាល់តា៖ កងកម្លាំង សន្តិសុខ និង មន្ត្រីពាក់ព័ន្ធ ទាំងឡាយ របស់ប្រទេស អាហ្សង់ទីន បាន ចូលរួមគោរព វិញ្ញាណក្ខន្ធ ដល់មន្ត្រីចំនួន ៤៣នាក់ ដែលបានស្លាប់ ដោយសារ តែគ្រោះថ្នាក់ ចរាចរណ៍ ក្នុងតំបន់ រ៉ូសារីយ៉ូ ឌឺ ឡេ ហ្វ្រុនទែរ៉ា នៃខេត្តសាល់តា ភាគខាងជើង កាលពីថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥។

អាន​បន្ត៖ ប្រទេស អាហ្សង់ទីន កាន់ទុក្ខ ចំពោះមន្ត្រីរដ្ឋ ៤៣នាក់ ដែលបានស្លាប់...

សិង្ហបុរី បាញ់បង្ហោះ ផ្កាយរណប ចំនួនប្រាំមួយ នៅប្រទេស ឥណ្ឌា

ប្រទេស សិង្ហបុរី នឹងបាញ់ បង្ហោះផ្កាយរណប ចំនួនប្រាំមួយនៅក្នុង ប្រទេស ឥណ្ឌា នៅថ្ងៃពុធនេះ ដើម្បីជួយ សម្រួលដោយកិច្ចការ ផ្សេងៗដូចជា ការគ្រប់គ្រង គ្រោះមហន្តរាយ និងគម្រោង នៅក្នុងទីក្រុង នៅតំបន់អាស៊ី អាគ្នេយ៍ជាដើម នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារ ព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

អាន​បន្ត៖ សិង្ហបុរី បាញ់បង្ហោះ ផ្កាយរណប ចំនួនប្រាំមួយ នៅប្រទេស ឥណ្ឌា

បង់ក្លាដែស ចាប់បានអណ្តើក ជិត១ពាន់ក្បាល ដែលឈ្មួញ លួចនាំចូលពីឥណ្ឌា

ដាកា៖ កងកម្លាំងការពារ ព្រំដែន បង់ក្លាដែស (BGB) កាលពីថ្ងៃអាទិត្យ បានចាប់ និង រឹបអូស សត្វអណ្តើក ចំនួន ៨៧៤ ក្បាល ដែលឈ្មួញ លួចនាំចូល ខុសច្បាប់មកពី ប្រទេសឥណ្ឌា តាមច្រក ស្រុក ចេសសរ ចម្ងាយ ១៦៥ គីឡូម៉ែត្រ ភាគនិរតី នៃរដ្ឋធានី ដាកា ។

អាន​បន្ត៖ បង់ក្លាដែស ចាប់បានអណ្តើក ជិត១ពាន់ក្បាល ដែលឈ្មួញ លួចនាំចូលពីឥណ្ឌា

ជំងឺឆ្លង ឆក់យកជីវិត ប្រជាជនចិន ១.៦៣៩នាក់ ក្នុងខែវិច្ឆិកា

ប៉េកាំងៈ យោងតាម ទិន្នន័យ ជាផ្លូវការ របស់ក្រសួង សុខាភិបាលចិន បានឲ្យដឹងថា ប្រជាជន ចំនួន ១.៦៣៩ នាក់បានស្លាប់ ដោយសារ ជំងឺឆ្លង នៅក្នុង ប្រទេសចិន កាលពី ខែវិច្ឆិកា ឆ្នាំ២០១៥ កាលពី ខែមុននេះ ។

អាន​បន្ត៖ ជំងឺឆ្លង ឆក់យកជីវិត ប្រជាជនចិន ១.៦៣៩នាក់ ក្នុងខែវិច្ឆិកា

សកម្មប្រយុទ្ធ​ ISIS ៣២នាក់ ស្លាប់ក្នុង ប្រតិបត្តិការ វាយប្រហារ តាមផ្លូវអាកាសនៅស៊ីរី

ប៉េរ៉ូ៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម យ៉ាងហោចណាស់ ៣២នាក់ បានស្លាប់ និង៤០នាក់ផ្សេងទៀត រងរបួស ក្នុងប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាស របស់ក្រុមសម្ព័ន្ធមិត្ត  ដឹកនាំដោយសហរដ្ឋអាម៉េរិក ដែលមានគោលដៅ វាយប្រហារក្រុមជីហាត ក្នុងខេត្ត Raqqa ប្រទេស ស៊ីរី នាថ្ងៃអាទិត្យនេះ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

គ្រាប់បែក ចំនួន១៥គ្រាប់ ត្រូវបានគេទម្លាក់ នៅទីតាំងរបស់ ក្រុមឧទ្ទាម ISIS ដែលស្ថិតនៅក្នុង ខេត្តដាច់ស្រយ៉ាល Raqqa  នេះបើយោងតាមប្រភព ពីអ្នកអង្កេតការណ៍ សិទ្ធមនុស្សប្រចាំប្រទេស ស៊ីរីដែលមានមូលដ្ឋាន នៅក្នុងចក្រភពអង់គ្លេស។

សូមជម្រាបថា ខេត្ត Raqqa ជាជំរុំលាក់ខ្លួនដ៏សំខាន់មួយរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ៕

យន្តហោះ​ស្រុក​របស់​ចិន​លេចរូ​បរាង​ឡើង​ជា លើក​ដំបូង​នៅថ្ងៃ​អាទិត្​យនេះ​

(សៀងហៃ)៖ យន្តហោះក្នុង ស្រុកដែលផលិត ឡើងដោយប្រទេស ចិន ប្រភេទ ARJ21 ត្រូវបានលេចរូប រាងឡើងជាលើកដំបូង ក្នុងថ្ងៃអាទិត្យនេះ នេះបើយោងតាមសេចក្តីរាយ ការណ៍របស់ភ្នាក់ សារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

អាន​បន្ត៖ យន្តហោះ​ស្រុក​របស់​ចិន​លេចរូ​បរាង​ឡើង​ជា លើក​ដំបូង​នៅថ្ងៃ​អាទិត្​យនេះ​

សភាអង់គ្លេស ត្រៀមបោះឆ្នោត ឱ្យរដ្ឋាភិបាល បើកការវាយប្រហារ ប្រឆាំង ISIS នៅស៊ីរី

ឡុង៍ ៖ មន្រ្តីនានា នៃសភាអង់គ្លេស បានថ្លែងអះអាងថា ស្ថាប័ននីតិបញ្ញត្តិ នៃចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេច ហើយ ដើម្បីបោះឆ្នោតគាំទ្រ បើកភ្លើងខៀវ ឱ្យរដ្ឋាភិបាលលោក ដេវីដ ខាំមើរូន ធ្វើការវាយប្រហារ ប្រឆាំងនឹង ក្រុមភេរវករ ISIS នៅប្រទេសស៊ីរី ។

អាន​បន្ត៖ សភាអង់គ្លេស ត្រៀមបោះឆ្នោត ឱ្យរដ្ឋាភិបាល បើកការវាយប្រហារ ប្រឆាំង ISIS នៅស៊ីរី

ក្រុងកូឡាឡាំពួរ រងការគំរាម វាយប្រហារ ពីភេរវករ ចំពេលប្រមុខដឹកនាំ ពិភពលោក ចូលរួម ប្រជុំអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ

ម៉ាឡេស៊ី ៖ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានទទួលរង ការគំរាមវាយប្រហារ ពីក្រុមភេរវករ ខណៈដែល ប្រមុខមេដឹកនាំ ពិភពលោកជាច្រើន កំពុងទៅចូលរួម កិច្ចប្រជុំកំពូល អាស៊ានលើកទី ២៧ និង កិច្ចប្រជុំកំពូល ពាក់ ព័ន្ធជាច្រើនផ្សេងទៀត ។

អាន​បន្ត៖ ក្រុងកូឡាឡាំពួរ រងការគំរាម វាយប្រហារ ពីភេរវករ ចំពេលប្រមុខដឹកនាំ ពិភពលោក...

យន្តហោះ ដឹកអ្នកដំណើរ ១គ្រឿង ហោះពីប៉ូឡូញ ទៅអេហ្ស៊ីប បង្ខំចិត្តចុះចត ព្រោះមានគេគំរាម បំផ្ទុះគ្រាប់បែក

អេហ្ស៊ីប៖ យោងតាមព័ត៌មាន Reuters ចេញមុននេះ បន្តិចថា យន្តហោះ ដឹកអ្នកដំណើរ១គ្រឿង ដែលហោះ ចេញពីទីក្រុង Warsaw ប្រទេសប៉ូឡូញ ទៅកាន់ទីក្រុង Hurghada របស់ប្រទេសអេហ្ស៊ីប បានបង្ខំចិត្ត ចុះចតជាបន្ទាន់ នៅប្រទេស Bulgaria បន្ទាប់ពីមាន ការគំរាមកំហែងពី ភេរវកម្មបំផ្ទុះគ្រាប់បែក៕

ដកស្រង់ពី ៖ ដើមអម្ពិល

អាមេរិក និង បារាំង ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីកម្ទេចពួក ISIS

ប៉ារីស ៖ បន្ទាប់ពីការ វាយប្រហារ ដោយភេរវកម្ម នៅប៉ារីស កាលពី សប្តាហ៍មុន ការចងកំហឹង លើក្រុមរដ្ឋអ៊ីស្លាម IS កាន់តែកញ្ជ្រោលឥទ្ធិពលឡើង ស្របពេល ដែលមេដឹកនាំ បណ្តាប្រទេស លោកខាងលិច បានអះអាងថា នឹងធ្វើការវាយកម្ទេច ពួកភេរវករទាំងនោះ ឲ្យអស់ពីលើ ភពផែនដី នេះតែម្តង។

អាន​បន្ត៖ អាមេរិក និង បារាំង ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីកម្ទេចពួក ISIS

មេផ្តួចផ្តើមគំនិត ក្នុងហេតុការណ៍ វាយប្រហារនៅប៉ារីស ត្រូវបានប៉ូលិស កំណត់អត្តសញ្ញាណ

ប៉ារីស ៖ អាជ្ញាធរបារាំង អាចកំណត់មុខសញ្ញា បុរសពីរនាក់ ដែលពួកគេជឿជាក់ថា ជាមេផ្តួចផ្តើមគំនិត ក្នុងការបង្កើតគម្រោង និងចេញបញ្ជាវាយប្រហារនៅប៉ារីស ដែលបណ្តាលឲ្យមនុស្ស ១៣២នាក់ស្លាប់ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន NPR ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

តាមរយៈការដកស្រង់នូវប្រភព ដែលស្និទ្ធិទៅនឹង ក្រុមស៊ើបអង្កេត ក្នុងទីក្រុងប៉ារីស អាជ្ញាធរបារាំង ជឿជាក់ថា លោក Salim Benghalem ដែលមានសញ្ជាតិ ជាជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិត ដោយឡែកលោក Abdelhamid Abaaoud ជាអ្នកចេញបញ្ជា ទៅលើក្រុមភេវរករ។ ប្រភពដដែលបានឲ្យដឹងថា បុរសទាំងពីរស្ថិតនៅក្នុង ប្រទេសស៊ីរី៕

ប្រធានាធិបតីចិន អំពាវនាវ ឲ្យពិភពលោក រួមគ្នាកម្ចាត់ អំពើភេរវកម្ម

ប៉េកាំង ៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានលើកឡើង កាលពីថ្ងៃអាទិត្យថា ការវាយប្រហារអត្តឃាត នៅ ទីក្រុងប៉ារីស ប្រទេសបារាំង បានបង្ហាញឲ្យសហគមន៍ អន្តរជាតិឃើញច្បាស់ម្តងទៀតថា គ្រប់គ្នាត្រូវតែរួបរួមជា ធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា នេះ តាមសម្តីរបស់លោក ស៊ី ថ្លែងដូច្នេះថា « យើងត្រូវតែស្វែងយល់ឲ្យបានច្បាស់ ពីរោគសញ្ញា និងឬសគល់នៃបញ្ហា ជាពិសេស គឺការវាយប្រហារនានា ហើយវាមិនគួរមានប្រព័ន្ធត្រួតគ្នា លើបញ្ហានេះឡើយ»។

គួរបញ្ជាក់ថា ការថ្លែងរបស់លោក ស៊ី ជិនពីង ខាងលើនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូល នៃមេដឹកនាំពិភព លោកហៅកាត់ថា BRICS នៅទីក្រុង អាន់តាល់យ៉ា នៃប្រទេសតួកគី ដោយក្នុងនោះរួម មានដូចជា តួកគី, ចិន, ឥណ្ឌា, រុស្ស៊ី, និងអាហ្វ្រិកខាងត្បូងជាដើម ។

សម្រាប់កិច្ចប្រជុំ G20 នោះវិញ មិនមានវត្តមានរបស់លោក ប្រធានាធិបតីបារាំងចូលរួមនោះឡើយ ដោយលោក ជាប់ភារៈកិច្ចសំខាន់ លើផ្នែកការពារសន្តិសុខជាតិ ក្រោយការវាយប្រហារយ៉ាងដំណំ ពីពួកភេរវករ ដែលគេដឹងថា ជាបណ្តាញរបស់ ISIS ៕

ធ្លាយទំនប់រ៉ែដែក នៅប្រេស៊ីល បណ្តាលឲ្យ មនុស្សស្លាប់ និង បាត់ខ្លួន ៦០នាក់

រីយ៉ូ ៖ កន្ទុយនៃទំនប់ ដែលធ្វើឡើង ដើម្បីជីកយក រ៉ែដែកនោះ បានប្រេះធ្លាយ ស្ថិតនៅរដ្ឋ មីណាស ហ្គឺរែស ភាគអាគ្នេយ៍នៃ ប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្ស ១៥នាក់ ស្លាប់ និង ៤៥នាក់ទៀត កំពុងបាត់ខ្លួន នៅឡើយ។

អាន​បន្ត៖ ធ្លាយទំនប់រ៉ែដែក នៅប្រេស៊ីល បណ្តាលឲ្យ មនុស្សស្លាប់ និង បាត់ខ្លួន ៦០នាក់

ISIS ត្រដរខ្យល់ ព្រោះ រុស្ស៊ី ចាប់ផ្តើម វាយប្រហារ តាមអាកាសហើយ

យោងតាម ព័ត៌មាន ស៊ីអិនអិន ចេញ ផ្សាយ នៅយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥ នេះ បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បាន បើកការវាយប្រហារ តាមដែនអាកាស ជាលើក ដំបូងរបស់ខ្លួននៅ ក្នុងប្រទេសស៊ីរី ដោយវាយ ប្រហារលើ គោលដៅនៅជិត ទីក្រុង Homs នេះបើ តាម ការបញ្ជាក់ពី មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាម៉េរិក បានឲ្យដឹងយ៉ាងដូច្នេះ ។

អាន​បន្ត៖ ISIS ត្រដរខ្យល់ ព្រោះ រុស្ស៊ី ចាប់ផ្តើម វាយប្រហារ តាមអាកាសហើយ

ព្យុះទីហ្វុង គុបពូ ឆក់យកជីវិតមនុស្ស ១១នាក់នៅហ្វីលីពីន

ម៉ានីល ៖ នៅថ្ងៃអង្គារនេះ ក្រុមប្រឹក្សាជាតិ គ្រប់គ្រងគ្រោះ មហន្ដរាយ បានរាយការណ៍ឲ្យដឹថា យ៉ាងហោច ណាស់មាន មនុស្សចំនួន ១១នាក់ បានបាត់បង់ជីវិត និងមួយចំនួន ផ្សេងទៀត រងរបួស ដោយសារ តែការវាយ ប្រហារពី ព្យុះទីហ្វុង ឈ្មោះថា គុបពូ លើស្រុក ឡេនដូ និងកំពុងបន្ដ បោកបក់លើ ភាគខាងជើង នៃប្រទេសហ្វីលីពីន ។

អាន​បន្ត៖ ព្យុះទីហ្វុង គុបពូ ឆក់យកជីវិតមនុស្ស ១១នាក់នៅហ្វីលីពីន

ស្លាប់កូនប្រុសម្នាក់ ក្នុងករណីចាប់ជំរិត ចៅហ្វាយក្រុង នៅហ្វីលីពីន

ហ្វីលីពីន៖ យោងតាម ការលើកឡើង របស់អាជ្ញាធរ ហ្វីលីពីន នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ចៅហ្វាយក្រុងនៅ ភាគខាងត្បូងប្រទេស និងកូនប្រុស របស់លោកម្នាក់ទៀត ត្រូវបានក្រុម ឧទ្ទាមមួយក្រុម ចាប់ជំរិត កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនេះ ហើយក៏ត្រូវ បានរកឃើញ សាកសពនៅព្រឹក ថ្ងៃអង្គារនេះផងដែរ ។

អាន​បន្ត៖ ស្លាប់កូនប្រុសម្នាក់ ក្នុងករណីចាប់ជំរិត ចៅហ្វាយក្រុង នៅហ្វីលីពីន