បណ្តាញសង្គម

ទីបំផុតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ត្រូវបានលើកទៅរៀបចំនាឆ្នាំ២០២២ វិញហើយ

(ភ្នំពេញ)៖ បណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងម្ចាស់ផ្ទះវៀតណាមបានសម្រេចគ្នាជាឯកច្ឆន្ទមិនរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ក្នុងឆ្នាំ២០២១ នេះឡើយ ដោយលើកទៅរៀបចំនាចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ វិញ។

អាន​បន្ត៖ ទីបំផុតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ត្រូវបានលើកទៅរៀបចំនាឆ្នាំ២០២២ វិញហើយ

ម៉ាឡេស៊ីប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃជាង ៨,៨០០នាក់ ដែលជាតួលេខខ្ពស់មួយ

 (គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៉ីនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៨៦៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុតទី ២ គិតចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៅក្នុងប្រទេសអាស៉ីអាគ្នេយ៍មួយនេះមកម៉្លេះ។

អាន​បន្ត៖ ម៉ាឡេស៊ីប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃជាង ៨,៨០០នាក់ ដែលជាតួលេខខ្ពស់មួយ

រ៉ុក្កែត៣គ្រាប់ ហោះសំដៅមករកស្ថានទូតអាមេរិក នៅទីក្រុងបាកដាដទាំងព្រឹក (Video inside)

(បាកដាដ)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ នៃប្រទេសអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងថា រ៉ុក្កែតសរុបចំនួន ០៣គ្រាប់ បានហោះសំដៅមករកទីតាំងស្ថានទូត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ នេះតែម្តង ប៉ុន្តែវាមិនបានវាយប្រហារត្រូវចំគោលដៅឡើយ។

អាន​បន្ត៖ រ៉ុក្កែត៣គ្រាប់ ហោះសំដៅមករកស្ថានទូតអាមេរិក នៅទីក្រុងបាកដាដទាំងព្រឹក (Video...

ទីបំផុតវៀតណាមសម្រេចបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញពីរសប្តាហ៍ ដោយសារការរាតត្បាតកូវីដ-១៩ កាន់តែខ្លាំង

  (ហាណូយ)៖ ទីបំផុតប្រទេសវៀតណាម បានសម្រេចអនុវត្តវិធានការបិទខ្ទប់ (lockdown) នៅក្នុងទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅ ច្រើនបំផុតរបស់ខ្លួន ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 ពិបាកក្នុងការគ្រប់គ្រង។

អាន​បន្ត៖ ទីបំផុតវៀតណាមសម្រេចបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញពីរសប្តាហ៍...

ជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាថ្មីម្តងទៀត ដោយសារកូវីដ-១៩ ដែលនឹងបន្តរហូតដល់ចប់ព្រឹត្តិការណ៍អូឡាំពិក

 (តូក្យូ)៖ រដ្ឋាភិបាលជប៉ុននាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការសម្រេចចិត្តដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាលើកទី៤ ដោយសារតែបញ្ហា ជំងឺរាតត្បាត COVID-19 ហើយវានឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ពោលគឺទាល់តែព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូត្រូវបញ្ចប់ទៅវិញ។

អាន​បន្ត៖ ជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាថ្មីម្តងទៀត ដោយសារកូវីដ-១៩...

ទីក្រុងស៊ីដនីត្រូវបិទខ្ទប់ «១សប្តាហ៍ទៀត» ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta

  (ស៊ីនដី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលី បានធ្វើការសម្រេចចិត្តដ៏លំបាកមួយ នោះគឺការតម្រូវឲ្យបិទខ្ទប់ទីក្រុងស៊ីដនី បន្តរយៈពេលមួយសប្តាហ៍ទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងរាតត្បាតខ្លាំងនៅឡើយ។

អាន​បន្ត៖ ទីក្រុងស៊ីដនីត្រូវបិទខ្ទប់ «១សប្តាហ៍ទៀត» ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta

ថៃ៖ មនុស្ស៨០,០០០នាក់ រងការប៉ះពាល់ ដោយសារករណីផ្ទុះរោងចក្រគីមី នៅក្បែរទីក្រុងបាងកក

 (បាងកក)៖ យ៉ាងហោចណាស់ មានមនុស្ស៨០,០០០នាក់បានរងផលប៉ះពាល់ ដោយសារអគ្គីភ័យដ៏ធំសម្បើមមួយ ដែលបង្កឡើងដោយការផ្ទុះរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical) ដែលស្ថិតនៅស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាន (Samut Prakan) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

អាន​បន្ត៖ ថៃ៖ មនុស្ស៨០,០០០នាក់ រងការប៉ះពាល់ ដោយសារករណីផ្ទុះរោងចក្រគីមី...

អាជ្ញាធរអាមេរិក កំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃធំៗ នៅរដ្ឋកាលីហ្វរញ៉ា

(ឡូសអាន់ជែលែស)៖ ភ្លើងឆេះព្រៃហៅថា Salt Fire ដែលជាភ្លើងឆេះព្រៃទំហំធំ នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក បានឆេះរាលដាលលើផ្ទៃដីសរុបជាង៥០គីឡូម៉ែត្រក្រឡា ហើយមកទល់ពេលនេះក្រុមពន្លត់អគ្គីភ័យ ទើបគ្រប់គ្រងបាន២០ភាគរយប៉ុណ្ណោះ បន្ទាប់ពីវាបានលេចឡើងកាលពីមួយសប្តាហ៍មុន។

អាន​បន្ត៖ អាជ្ញាធរអាមេរិក កំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃធំៗ នៅរដ្ឋកាលីហ្វរញ៉ា

ករណីរលំអគារខុនដូនៅអាមេរិក៖ សាកសព ៣៦នាក់ហើយ ត្រូវបានទាញចេញ និងមនុស្ស ១០៩នាក់បន្តបាត់ខ្លួន

 (ផ្ល័ររីដា)៖ អាជ្ញាធរអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះបានដឹងថា រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ដែលមានឈ្មោះថា ឆេមផ្លេន (Champlain Towers) ដែលស្ថិតនៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៦នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

អាន​បន្ត៖ ករណីរលំអគារខុនដូនៅអាមេរិក៖ សាកសព ៣៦នាក់ហើយ ត្រូវបានទាញចេញ និងមនុស្ស...

សហរដ្ឋអាមេរិក៖ មនុស្សជាង ៤,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤,៤០៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៤,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់ស្លាប់...

រុស្ស៉ីគាំទ្រកិច្ចប្រឹងប្រែងរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

 (ហ្សាកាតា)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹងលើ ការមូលមតិគ្នាទាំង៥ចំណុច របស់សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានផ្ញើសារស្រដៀងគ្នាទៅកាន់មេដឹកនាំរបបយោធា របស់មីយ៉ាន់ម៉ាផងដែរ។

អាន​បន្ត៖ រុស្ស៉ីគាំទ្រកិច្ចប្រឹងប្រែងរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ប្រអប់ខ្មៅនៃយន្តហោះយោធាហ្វីលីពីន ដែលធ្លាក់នៅភាគខាងត្បូងនោះ ត្រូវបានរកឃើញហើយ

 (ម៉ានីល)៖ មេបញ្ជាការយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ឯក ស៊ឺរីលីតូ សូបេយ៉ាណា (Cirilito Sobejana) នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ថា ប្រអប់ខ្មៅរបស់យន្តហោះយោធា ដែលបានធ្លាក់នៅកោះភាគខាងត្បូងប្រទេស កាលពីចុងសប្តាហ៍មុននេះ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ។

អាន​បន្ត៖ ប្រអប់ខ្មៅនៃយន្តហោះយោធាហ្វីលីពីន ដែលធ្លាក់នៅភាគខាងត្បូងនោះ ត្រូវបានរកឃើញហើយ

យន្តហោះរុស្ស៉ីផ្ទុកមនុស្ស ២៨នាក់ បាត់ដំណឹងនៅតំបន់ចុងបូព៌ាប្រទេស

(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿងរបស់រុស្ស៊ី ដែលផ្ទុកមនុស្សសរុប ២៨នាក់ បានបាត់ដំណឹងនៅលើតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ស្ថិតនៅដែនដីចុងបូព៌ានៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

អាន​បន្ត៖ យន្តហោះរុស្ស៉ីផ្ទុកមនុស្ស ២៨នាក់ បាត់ដំណឹងនៅតំបន់ចុងបូព៌ាប្រទេស

ថៃ៖ អគ្គិភ័យឆាបឆេះរោងចក្រគីមី ត្រូវបានពន្លត់ទាំងស្រុង ប៉ុន្តែប្រជាជនមិនទាន់អាច ត្រលប់ទៅផ្ទះវិញបានឡើយ

(បាងកក)៖ ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារនេះបានគ្រប់គ្រង និងពន្លត់អគ្គិភ័យដែលបង្កឡើងដោយ ការផ្ទុះដ៏សម្បើមមួយនៅឯរោងចក្រគីមី មួយកន្លែងនៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan) ក្រោយចំណាយពេលអស់ ២៦ម៉ោង។

អាន​បន្ត៖ ថៃ៖ អគ្គិភ័យឆាបឆេះរោងចក្រគីមី ត្រូវបានពន្លត់ទាំងស្រុង...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨៣លាន ៤២ម៉ឺននាក់ ស្លាប់ជាង ៣លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ១៦៧លាន ៩៣ម៉ឺននាក់!

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨៣,៤២៧,៨៨៤នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨៣លាន ៤២ម៉ឺននាក់ ស្លាប់ជាង ៣លាន ៩៧ម៉ឺននាក់...

ថៃ៖ អ្នកជំងឺ ៦១នាក់ស្លាប់ និងមនុស្សជាង ៦,០០០នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

  (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,០៨៧ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃ៖ អ្នកជំងឺ ៦១នាក់ស្លាប់ និងមនុស្សជាង ៦,០០០នាក់ទៀតឆ្លងកូវីដ-១៩...

លោក មូន ចេអ៉ីន ឆ្លើយឆ្លងសំបុត្រជាមួយលោក គីម ជុងអ៊ុន ដើម្បីចង់បើកកិច្ចប្រជុំកំពូល មុនពេលទៅជួបលោក បៃដិន កាលពីខែឧសភា

 (សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង ជូងអាង អ៉ីលបូ (JoongAng Ilbo) បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ិន (Moon Jae-in) បានសរសេរសំបុត្រឆ្លើយជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jung Un) ក្រោមគោលបំណងចង់ បើកកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ មុនពេលលោក មូន ទៅជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នៅទីក្រុងវ៉ាស៉ីនតោន កាលពីខែឧសភាកន្លងទៅ។

អាន​បន្ត៖ លោក មូន ចេអ៉ីន ឆ្លើយឆ្លងសំបុត្រជាមួយលោក គីម ជុងអ៊ុន...

រលកកម្ដៅផ្ដាច់ជីវិតមនុស្សរាប់រយនាក់ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក

(អូរ៉េហ្គន)៖ សាកសពមនុស្សជាច្រើននាក់ត្រូវបានគេរកឃើញនៅក្នុងលំនៅឋានដែលគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ។

អាន​បន្ត៖ រលកកម្ដៅផ្ដាច់ជីវិតមនុស្សរាប់រយនាក់ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក

ការផ្ទុះករណីឆ្លងកូវីដ-១៩បម្លែងថ្មី Delta ក្នុងសហគមន៍ទីក្រុងស៉ីដនី កំពុងបង្កក្តីព្រួយបារម្ភកាន់តែខ្លាំង

 (ស៉ីដនី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) ភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី បាននិយាយថា ពួកគេនៅតែបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗនៅក្នុងសហគមន៍ ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវករណីឆ្លង ក្នុងរយៈពេលពេល ០៣ថ្ងៃជាប់ៗគ្នានេះ។

អាន​បន្ត៖ ការផ្ទុះករណីឆ្លងកូវីដ-១៩បម្លែងថ្មី Delta ក្នុងសហគមន៍ទីក្រុងស៉ីដនី...

ឥណ្ឌាប្រកាសដាក់លក្ខខណ្ឌដាច់ខាតមួយ ជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹង «លិខិតឆ្លងដែនវ៉ាក់សាំង»

(ញូដេលី)៖ ភាពតានតឹងផ្នែកលិខិតឆ្លងដែនវ៉ាក់សាំង បានកើតមានឡើងរវាងឥណ្ឌា និងសហភាពអឺរ៉ុប (EU) ដោយប្រទេសមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ នៅលើពិភពលោកមួយនេះ បានដាក់លក្ខខណ្ឌមួយទៅ EU ជុំវិញការទទួលស្គាល់វ៉ាក់សាំងបង្ការ COVID-19 ជាថ្នូរនឹងលិខិតឆ្លងដែនវ៉ាក់សាំង។

អាន​បន្ត៖ ឥណ្ឌាប្រកាសដាក់លក្ខខណ្ឌដាច់ខាតមួយ ជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹង...

លោក Xi Jinping៖ «រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិន និងប្រជាជនចិននឹងមិនអាចសម្រេចបានជាដាច់ខាត»

  (ប៉េកាំង)៖ ថ្ងៃទី១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គឺតំណាងឱ្យផលប្រយោជន៍ស្នូលរបស់ប្រជាជនចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន គ្មានផលប្រយោជន៍ពិសេសអ្វី សម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនដែលតំណាងឱ្យផលប្រយោជន៍ របស់ក្រុមអ្នកទទួលណាមួយ ក្រុមសិទ្ធិអំណាចណាមួយ ឬវណ្ណៈដែលមានសិទ្ធិអំណាចពិសេសណាមួយនោះដែរ។

អាន​បន្ត៖ លោក Xi Jinping៖ «រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិន...