បណ្តាញសង្គម

អាមេរិក, កូរ៉េខាងត្បូង, និង ជប៉ុន នឹងពិភាក្សាគ្នាបន្ទាន់ ពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

សេអ៊ូល៖ តំណាងចរចា លើបញ្ហានុយក្លេអ៊ែរ មកពីកូរ៉េខាងត្បូង, អាមេរិក និង ជប៉ុន គ្រោង នឹងជួបពិភាក្សា គ្នា នៅទីក្រុងសេអ៊ូល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៥ ខាងមុខនេះ

អាន​បន្ត៖ អាមេរិក, កូរ៉េខាងត្បូង, និង ជប៉ុន នឹងពិភាក្សាគ្នាបន្ទាន់...

ក្រុមឧទ្ទាម IS រឹបអូស បានតំបន់ព្រំដែនចុងក្រោយ រវាងស៊ីរី និងអ៊ីរ៉ាក់

ដាម៉ាស ៖ បើតាមក្រុមអ្នកតាមដាន ស្ថានការណ៍បានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) បានរឹបអូសប៉ុស្តិ៍ព្រំដែន ដែលជាចំណុច ត្រួតពិនិត្យចុងក្រោយ រវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ បានហើយ ដែលនេះ ជាការ រីកចម្រើនថ្មីមួយទៀត របស់ក្រុមឧទ្ទាម ក្នុងប្រទេសទំាងពីរនេះ ។

អាន​បន្ត៖ ក្រុមឧទ្ទាម IS រឹបអូស បានតំបន់ព្រំដែនចុងក្រោយ រវាងស៊ីរី និងអ៊ីរ៉ាក់

ទីក្រុងបូរាណ របស់ប្រទេសស៊ីរី ធ្លាក់ចូលក្នុង កណ្តាប់ដៃ ISIS

ផាលមីរ៉ា ៖ ទីក្រុងបូរាណ ផាលម៉ាយរ៉ា របស់ប្រទេសស៊ីរី ជិតធ្លាក់ចូលទាំងស្រុង ទៅក្នុងកណ្តាប់ដៃ របស់ពួកឧទ្ទាម រដ្ឋអ៊ីស្លាម ISIS ហើយ ស្របពេលដែល អន្តរជាតិ សម្តែងការ ព្រួយបារម្ភថា បេតិកភណ្ឌ ពិភពលោករបស់អង្គការ យូណេស្កូ នៅទីនោះ នឹងអាចទទួលរង ការបំផ្លាញ ដូចដែលក្រុមនេះ ធ្លាប់បានធ្វើ នៅអ៊ីរ៉ាក់ ដូច្នោះដែរ ។


បើតាមសម្តី របស់អ្នកយក ព័ត៌មានរបស់ BBC ដែលទទួលបាន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៥ ឲ្យដឹងទៀតថា កងទ័ពរដ្ឋាភិបាល ស៊ីរី បានសម្រេច ដកចេញពី ទីក្រុងខាងលើនេះហើយ បន្ទាប់ពីមិន អាចទប់ទល់នឹងកម្លាំង របស់ពួក ISIS ក្រោយពីការប្រយុទ្ធគ្នា ជាច្រើនថ្ងៃ មកហើយ ។

គួរបញ្ជាក់ថា កន្លងមក ក្រោយពីការដណ្តើម កាន់កាប់បាន ទីតាំងផ្សេងៗ ក្នុងប្រទេសអ៊ីរ៉ាក់ ពួកISISបាន វាយកម្ទេចទីតាំង ប្រវត្តិសាស្ត្រ រាប់ពាន់ឆ្នាំមួយចំនួន ក្នុងនោះរួមមាន ហាត្រា និង នីមរូដ ជាដើម ។ ក្រៅពីទឹកដី ស៊ីរី ដែលវាយដណ្តើម បានពេលនេះ កាលពីសប្តាហ៍មុន ពួក ISIS ក៏បានដណ្តើមកាន់កាប់ ទីក្រុងរ៉ាម៉ាឌី ដ៏ធំរបស់អ៊ីរ៉ាក់ ផងដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល

ឥណ្ឌា សាកល្បង ដោយជោគជ័យ នូវការចុះចត យន្តហោះចម្បាំង លើផ្លូវថ្នល់

ញូដេលី ៖ ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍  ទី២១ ខែឧសភា  ឆ្នាំ២០១៥ នេះ បានធ្វើតែស្ត សាកល្បងដោយជោគជ័យ នូវការចុះចតយន្ត ហោះចម្បាំង នៅលើផ្លូវថ្នល់ ហៃវេយ៍

អាន​បន្ត៖ ឥណ្ឌា សាកល្បង ដោយជោគជ័យ នូវការចុះចត យន្តហោះចម្បាំង លើផ្លូវថ្នល់

អាមេរិក៖ គ្រាន់តែបញ្ហារឿង កន្លែងចតម៉ូតូសោះ បាញ់គ្នាស្លាប់អស់៩នាក់

ហួស្តុន ៖ អាជ្ញាធរ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក កំពុងតែធ្វើការ ស៊ើបអង្កេត ទៅលើជម្លោះ រវាងក្រុមបងធំ ដែលបានបាញ់ ប្រហារគ្នា នៅភោជនីយដ្ឋាន វ៉ាកូ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដែលបានបណ្តាល ឲ្យមនុស្សស្លាប់ ០៩នាក់ និង របួស ១៨នាក់ ផ្សេងទៀត ថាតើបណ្តាលមកពី ជម្លោះរឿង ដណ្តើមកន្លែង ចតយានយន្ត ដូចការអះអាង ដែរឬយ៉ាងណានោះ ។

អាន​បន្ត៖ អាមេរិក៖ គ្រាន់តែបញ្ហារឿង កន្លែងចតម៉ូតូសោះ បាញ់គ្នាស្លាប់អស់៩នាក់

រយៈពេលបីថ្ងៃ គ្រាប់បែកចំនួន ៣៩គ្រាប់ ធ្វើឲ្យរង្គើខេត្ត យ៉ាឡា ភាគខាងត្បូងថៃ និងរបួស មនុស្ស ២២នាក់

ថៃ៖ សរុបទៅគឺមាន ការផ្ទុះគ្រាប់បែក រហូតដល់ ៣៩គ្រាប់ ក្នុងរយៈពេលបីថ្ងៃ នៅខេត្តយ៉ាឡា ភាគខាងត្បូង ប្រទេសថៃ កាលពីថ្ងៃ ចុងសប្តាហ៍នេះ បណ្តាលឲ្យមនុស្សចំនួន ២២នាក់របួស ។នេះបើតាម អ្នកនាំពាក្យ បញ្ជាការប្រតិបត្តិការ សន្តិសុខផ្ទៃក្នុង បាននិយាយ។

អាន​បន្ត៖ រយៈពេលបីថ្ងៃ គ្រាប់បែកចំនួន ៣៩គ្រាប់ ធ្វើឲ្យរង្គើខេត្ត យ៉ាឡា ភាគខាងត្បូងថៃ...

បំផ្ទុះគ្រាប់បែក អត្តឃាត ក្នុងរថយន្ត នៅក្បែរព្រលានយន្តហោះ អាហ្វហ្គានីស្ថាន ស្លាប់ ៤នាក់ និង ២០នាក់រងរបួស

កាប៊ុល៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា មានករណីដាក់ បំផ្ទុះគ្រាប់បែក អត្តឃាតនៅក្នុងរថយន្ត នៅក្បែរព្រលានយន្តហោះ អាហ្វហ្គានីស្ថាន បណ្តាលឲ្យមាន អ្នកស្លាប់យ៉ាងហោចណាស់ ៤នាក់ និងមនុស្សជាច្រើននាក់រងរបួស ។

អាន​បន្ត៖ បំផ្ទុះគ្រាប់បែក អត្តឃាត ក្នុងរថយន្ត នៅក្បែរព្រលានយន្តហោះ អាហ្វហ្គានីស្ថាន...

ការប្រយុទ្ធគ្នាថ្មី មុនបទ ឈប់បាញ់គ្នា អស់សុពលភាព នៅយែម៉ែន បណ្តាលឲ្យមនុស្សស្លាប់ ២០នាក់

អាដិន, យេម៉ែន ៖ ការប្រយុទ្ធ គ្នាតានតឹង នៅខេត្ត Taiz ស្ថិតនៅភាគខាងត្បូង ប្រទេសយេម៉ែន បានបណ្តាលឲ្យ មនុស្សយ៉ាង ហោចណាស់ ២០នាក់ស្លាប់ នៅថ្ងៃអាទិត្យ ទី១៧ ហើយថ្ងៃនេះ ក៏ជាថ្ងៃចុងក្រោយ ផងដែរ នៃបទឈប់ បាញ់គ្នា ដែលបានប្រកាសឡើង ដោយកងកម្លំាងចម្រុះ ដឹកនាំដោយប្រទេស អារ៉ាប៊ីសាអ៊ូឌីត ក្នុងគោលបំណង ដើម្បីដឹកស្បៀង ជួយសង្គ្រោះដល់ប្រជាជន យេម៉ែន មួយរយៈ។

អាន​បន្ត៖ ការប្រយុទ្ធគ្នាថ្មី មុនបទ ឈប់បាញ់គ្នា អស់សុពលភាព នៅយែម៉ែន...

ខ្មាន់កាំភ្លើង បានបាញ់សម្លាប់ចៅក្រម ៣នាក់ បន្ទាប់ពីកាត់ទោស ប្រហារជីវិតលោក ម៉ូស៊ី អតីតប្រធានាធិបតី អេហ្ស៊ីប

កៃរ៉ូ ៖ កាលពីថ្ងៃសៅរ៍ ទី១៦ មានខ្មាន់កាំភ្លើង បានបាញ់ប្រហារ ទៅលើចៅក្រម កាត់ក្តីចំនួន ៣រូប បណ្តាលឲ្យបាត់បង់ ជីវិត បន្ទាប់ពីបានកាត់ទោស ប្រហារជីវិតដល់ លោក ម៉ូស៊ី អតីតប្រធានាធិបតីអេហ្ស៊ីប  ។

អាន​បន្ត៖ ខ្មាន់កាំភ្លើង បានបាញ់សម្លាប់ចៅក្រម ៣នាក់ បន្ទាប់ពីកាត់ទោស ប្រហារជីវិតលោក...

រញ្ជួយ​ដី​​លើក​ទី​ពីរ​នៅ​​នេ​ប៉ា​ល់​​អ្នក​ស្លាប់​កើន​ដល់​ ១២៥​នាក់

នេប៉ាល់ ៖ គ្រោះធម្មជាតិ រញ្ជួយដី លើកទីពីរ ដែលមានកម្លាំង ៧,៤ រីស្ទ័រ កើតឡើង ក្នុងប្រទេស នេប៉ាល់ កាលពីថ្ងៃ ទី១២ ឧសភា បានបណ្តាលឲ្យ មនុស្សស្លាប់កើនដល់ ១២៥នាក់ និង របួសជាង ២៥០០នាក់ គិតត្រឹមរសៀល ថ្ងៃទី១៤ ឧសភា ២០១៥នេះ ។ 

ដកស្រង់ពី៖ កោះសន្តិភាព

កូរ៉េខាងត្បូង ចាប់ផ្តើម ដំណើរការ នាវាមុជទឹក ពិឃាតថ្មី របស់ខ្លួន

សេអ៊ូល៖ ប្រទេស កូរ៉េខាងត្បូង បានដាក់បង្ហាញ នាវាទឹកពិឃាតទី៦ របស់ខ្លួន ដែលមានទំងន់ ១.៨០០តោន

អាន​បន្ត៖ កូរ៉េខាងត្បូង ចាប់ផ្តើម ដំណើរការ នាវាមុជទឹក ពិឃាតថ្មី របស់ខ្លួន

នាវាដឹកទំនិញពីរគ្រឿង បុក​គ្នា បណ្តាល​ឲ្យ​លិច​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

ក្វាងចូវ៖ នាវាដឹកទំនិញ ចំនួន ពីរគ្រឿង បានបុកគ្នា នៅក្នុងដែនទឹក នៃសមុទ្រចិន ខាងត្បូង នៅថ្ងៃ ព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០១៥ នេះ បណ្តាលលិច ទាំងពីរ ស្ថិតនៅក្បែរ កំពង់ផែ ទីក្រុងក្វាងចូវ ។

អាន​បន្ត៖ នាវាដឹកទំនិញពីរគ្រឿង បុក​គ្នា បណ្តាល​ឲ្យ​លិច​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

ចិនបញ្ជូនទាហាន និងយន្តហោះចម្បាំង ជួយសង្គ្រោះ ពលរដ្ឋណេប៉ាល់

ប៉េកាំង៖ រដ្ឋាភិបាលចិន បានបញ្ជួនទាហាន ១០០នាក់ និងយន្តហោះចម្បាំង ២គ្រឿង ដើម្បីប្រតិបត្តិការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ណេប៉ាល់ បន្ទាប់ពីជួបគ្រោះ រញ្ជួយដី កម្រិតខ្លាំងក្លា មួយកាលពីថ្ ងៃសៅរ៍ ទី២៥ ខែមេសា កន្លង ទៅនេះ ។

អាន​បន្ត៖ ចិនបញ្ជូនទាហាន និងយន្តហោះចម្បាំង ជួយសង្គ្រោះ ពលរដ្ឋណេប៉ាល់

ស្ត្រីអាយុ ១០៥ឆ្នាំ នៅរស់រាន ក្រោយគ្រោះ​ រញ្ជួយដី នៅនេប៉ាល់ ៩ថ្ងៃ

កាត្មាន់ឌូ ៖ ចំនួនមនុស្ស ស្លាប់សរុប បន្ទាប់ពី គ្រោះធម្មជាតិ រញ្ជួយដី នៅនេប៉ាល់ បានបញ្ចប់ ៩ថ្ងៃមកនេះ បានកើនឡើងដល់ ៧.២៤០នាក់ហើយ ស្របពេលដែល មនុស្សរងរបួស គិតត្រឹមថ្ងៃចន្ទ ទី០៤ ខែឧសភា នេះមាន ១៤.១២២នាក់ ។

អាន​បន្ត៖ ស្ត្រីអាយុ ១០៥ឆ្នាំ នៅរស់រាន ក្រោយគ្រោះ​ រញ្ជួយដី នៅនេប៉ាល់ ៩ថ្ងៃ

ប្រជាជន​នេ​ប៉ាល់ ស្រែក​សុំ​ឲ្យ​មាន​ការ​ជួយ​ជា​បន្ថែម ខណៈ​ដែល​ក្រុម​សង្គ្រោះ រក​ឃើញ​អ្នក​នៅរស់​ ១៣​នាក់

នេប៉ាល់ ៖ ក្រុមមន្ដ្រីនេប៉ាល់ បានទទួលស្គាល់ថា បានប្រព្រឹត្តខុសឆ្គង នៅក្នុងការឆ្លើយតប ជាដំបូងទៅនឹង ការរញ្ជួយផែនដី មួយដ៏ខ្លាំងក្លា ដែលបានសម្លាប់ មនុស្សអស់ដល់ ទៅជាង ៤,៧០០នាក់ ខណៈពេលដែលអ្នក នៅមានជីវិតរស់រាន បានស្ថិតនៅយ៉ាង ដាច់ឆ្ងាយក្នុងភូមិ និងទីប្រជុំជនដាច់ សង្វែងរង់ចាំជំនួយ និងការឧបត្ថម្ភ មកដល់នៅថ្ងៃពុធ ។ 

អាន​បន្ត៖ ប្រជាជន​នេ​ប៉ាល់ ស្រែក​សុំ​ឲ្យ​មាន​ការ​ជួយ​ជា​បន្ថែម ខណៈ​ដែល​ក្រុម​សង្គ្រោះ...

ចិនជំរុញឲ្យ អាម៉េរិក និងជប៉ុន កុំទាញយក បញ្ហាកោះដាវយុ ចូលទៅសន្ធិ សញ្ញាទ្វេភាគី

ប៉េកំាង៖ នៅថ្ងៃពុធ ប្រទេសចិន បានជំរុញឲ្យ សហរដ្ឋអាម៉េរិក និងប្រទេស ជប៉ុន កុំទាញយកបញ្ហា កោះដាវយុ ចូលទៅក្នុង សន្ធិសញ្ញា សន្តិសុខទ្វេភាគី ។

អាន​បន្ត៖ ចិនជំរុញឲ្យ អាម៉េរិក និងជប៉ុន កុំទាញយក បញ្ហាកោះដាវយុ ចូលទៅសន្ធិ សញ្ញាទ្វេភាគី

តើ​ការ​អង្វរករ​នៅ​លើក​ចុងក្រោយ របស់​ប្រធានាធិបតី​ហ្វីលីពីន ជួយសង្គ្រោះ​ជីវិត​របស់​ស្ដ្រី​ទណ្ឌិត​ហ្វីលីពីន យ៉ាងដូច​ម្ដេចទៅ​?

សេចក្ដីអំពាវនាវ នានាទីចុងក្រោយ បង្អស់ ដែលជាការអង្វរករ ធ្វើឡើងដោយ ប្រធានាធិបតី Aquino បានធ្វើឲ្យមានការ លើកទោសចំពោះស្ដ្រី ទណ្ឌិតពីបទថា រត់ពន្ធគ្រឿងញៀន ជនជាតិហ្វីលីពីន គឺអ្នកស្រី Mary Jane Veloso ។ 

អាន​បន្ត៖ តើ​ការ​អង្វរករ​នៅ​លើក​ចុងក្រោយ របស់​ប្រធានាធិបតី​ហ្វីលីពីន...

ឥណ្ឌូនេស៊ីប្រហារជីវិត អ្នកទោសគ្រឿងញៀន៧នាក់ បង្កឲ្យអន្តរជាតិខឹងសម្បារជាខ្លាំង ខណៈអូស្រ្តាលីប្រកាសដកទូត

(ហ្សាកាតា)៖ ប្រទេសឥណ្ឌូនេស៊ី បានប្រហារជីវិត អ្នកទោស៧នាក់ ក្នុងនោះ រួមទាំងជនជាតិ អូស្ត្រាលីពីរនាក់ ផងដែរ តាមរយៈ ការបាញ់សម្លាប់ ជាក្រុមនៅថ្ងៃពុធនេះ ធ្វើឲ្យរដ្ឋាភិបាល អូស្ត្រាលីខឹងសម្បារ និងដកឯកអគ្គរដ្ឋទូត របស់ខ្លួន ទៅប្រទេស កំណើតវិញ ដោយសារការដាក់ទោស ដ៏ព្រៃផ្សៃនេះ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះ ។

អាន​បន្ត៖ ឥណ្ឌូនេស៊ីប្រហារជីវិត អ្នកទោសគ្រឿងញៀន៧នាក់ បង្កឲ្យអន្តរជាតិខឹងសម្បារជាខ្លាំង...

អ៊ុយ​ក្រែ​ន​ព្រួយបារម្ភ​ពី​ការ​ឆេះ​ព្រៃ​នៅ​ក្បែរ​រោងចក្រ​អគ្គិសនី​បរមាណូ​ Cherbobyl​

រដ្ឋមន្ត្រីក្រួងមហាផ្ទៃ អ៊ុយក្រែន លោក Arsen Avakov និងកងកម្លាំង ការពារជាតិ អ៊ុយក្រែន បានបញ្ជូនទៅជួយ គ្រប់គ្រងភ្លើងឆេះព្រៃ នៅក្បែរោងចក្រ អគ្គិសនី ដើរដោយថាមពល បរiមាណូ Chernobyl ។

អាន​បន្ត៖ អ៊ុយ​ក្រែ​ន​ព្រួយបារម្ភ​ពី​ការ​ឆេះ​ព្រៃ​នៅ​ក្បែរ​រោងចក្រ​អគ្គិសនី​បរមាណូ​...