បណ្តាញសង្គម

ចិនសម្រេចបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជាង «៧៦៣លានដូស» ជូនប្រជាជនទូទាំ ងប្រទេស

 (ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៧៦៣លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ។

អាន​បន្ត៖ ចិនសម្រេចបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជាង «៧៦៣លានដូស» ជូនប្រជាជនទូទាំ...

ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ច្រើនជាង ៦,០០០ករណីក្នុងមួយថ្ងៃ ខណៈអ្នកចូលបន្ទប់សង្គ្រោះបន្ទាន់កើនឡើងយ៉ាងគំហុក

  (គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៦,២៤១នាក់បន្ថែមទៀតនៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនានេះ ខណៈចំនួនអ្នកជំងឺដែលស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់បានបង្កើតកំណត់ត្រាថ្មីសម្រាប់ថ្ងៃទី១៣ ជាប់គ្នាមកហើយ។

អាន​បន្ត៖ ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ច្រើនជាង ៦,០០០ករណីក្នុងមួយថ្ងៃ...

វៀតណាមប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន «២០៦ករណី»បន្ថែមទៀត នៅថ្ងៃអាទិត្យនេះ

 (ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២០៦ករណីបន្ថែមទៀត ក្នុងនោះ ២០១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៥នាក់ជាករណីនាំចូល។

អាន​បន្ត៖ វៀតណាមប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន «២០៦ករណី»បន្ថែមទៀត...

ឥណ្ឌាទុកឱកាសចុងក្រោយឱ្យ Twitter ក្នុងការទទួលយកច្បាប់ IT ថ្មី ដើម្បីដោះស្រាយបញ្ហាដែលអាចនឹងកើនមាន ឡើង ដោយមិនបានគ្រោងទុក

 (អាមេរិក)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រាប់ទៅកាន់បណ្ដាញសង្គម Twitter ថា វាជាឱកាសចុងក្រោយ ក្នុងការ បំពេញ បែបទទៅតាមច្បាប់អាយធីថ្មី ( IT Rules) បើមិនដូច្នេះទេ ខ្លួននឹងអនុវត្តតាមវិធានការផ្លូវច្បាប់។

អាន​បន្ត៖ ឥណ្ឌាទុកឱកាសចុងក្រោយឱ្យ Twitter ក្នុងការទទួលយកច្បាប់ IT ថ្មី...

ថៃមានអ្នកស្លាប់៣១នាក់ ដោយសារកូវីដ-១៩ និងអ្នកឆ្លងថ្មីៗ ២,៦៣១នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៦៣១ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដោយមានតែ ៥១ករណីប៉ុណ្ណោះ ជាករណីនាំចូល។

អាន​បន្ត៖ ថៃមានអ្នកស្លាប់៣១នាក់ ដោយសារកូវីដ-១៩ និងអ្នកឆ្លងថ្មីៗ ២,៦៣១នាក់...

ម៉ាឡេស៉ីផ្តល់ការអនុម័តចំពោះវ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសថៃ

 (បាងកក)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៉ីនៅថ្ងៃសុក្រនេះ បានប្រកាសផ្តល់ការអនុម័តដោយភ្ជាប់លក្ខខណ្ឌចំពោះ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដែលផលិតដោយដោយក្រុមហ៊ុន ស៉្យាម បាយអូសាយអិន (Siam Bioscience) នៅក្នុងប្រទេសថៃ។

អាន​បន្ត៖ ម៉ាឡេស៉ីផ្តល់ការអនុម័តចំពោះវ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសថៃ

ចិនរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីៗបន្ថែមទៀតក្នុងខេត្តក្វាងទុង ខណៈការធ្វើតេស្តទ្រង់ទ្រាយធំកំពុងបន្ត

(ប៉េកាំង)៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសរកឃើញ ករណីឆ្លងជំងឺ COVID-19 សរុបចំនួន ២៤នាក់ថ្មីទៀត ដោយក្នុងនោះ ១៥នាក់ជាករណីនាំចូល និង ០៩នាក់ជាករណីឆ្លងសហគមន៍ ដែលត្រូវបានរកឃើញ នៅក្នុងខេត្តក្វាងទុងទាំងអស់។

អាន​បន្ត៖ ចិនរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីៗបន្ថែមទៀតក្នុងខេត្តក្វាងទុង...

សហរដ្ឋអាមេរិក៖ មនុស្ស ១៧,៨២១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៧៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧,៨២១នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥៧៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៧,៨២១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៧៤នាក់ស្លាប់...

ទីបំផុតលោក ចូ បៃដិន បញ្ជាក់ច្បាស់ថា ៧៥%នៃវ៉ាក់សាំងទាំង៨០លានដូស នឹងត្រូវទុកឲ្យ COVAX ជាអ្នកចាត់ចែង

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៨០លានដូសដំបូង ទៅកាន់បណ្ដាប្រទេសនានានៅជុំវិញពិភពលោក ដោយ ៧៥% នៃវ៉ាក់សាំងទាំងនោះនឹងត្រូវប្រគល់ឲ្យ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។

អាន​បន្ត៖ ទីបំផុតលោក ចូ បៃដិន បញ្ជាក់ច្បាស់ថា ៧៥%នៃវ៉ាក់សាំងទាំង៨០លានដូស នឹងត្រូវទុកឲ្យ...

ថៃទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ១.៨លានដូសដំបូង ដែលផលិតនៅក្នុងប្រទេសផ្ទាល់

 (បាងកក)៖ ក្រុមហ៊ុន AstraZeneca នៅថ្ងៃសុក្រនេះ បានប្រគល់វ៉ាក់សាំងចំនួន ១.៨លានដូស ឲ្យទៅក្រសួងសុខាភិបាលថៃ ខណៈពួកវាជាវ៉ាក់សាំងដែលត្រូវបានផលិត នៅក្នុងប្រទេសថៃផ្ទាល់។

អាន​បន្ត៖ ថៃទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ១.៨លានដូសដំបូង ដែលផលិតនៅក្នុងប្រទេសផ្ទាល់

ទីបំផុតវៀតណាមអនុម័តឲ្យប្រើ វ៉ាក់សាំងចិន Sinopharm ដើម្បីទប់ទល់កូវីដ-១៩

  (ហាណូយ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសវៀតណាមប្រកាសថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាន​បន្ត៖ ទីបំផុតវៀតណាមអនុម័តឲ្យប្រើ វ៉ាក់សាំងចិន Sinopharm ដើម្បីទប់ទល់កូវីដ-១៩

អូស្ត្រាលី៖ «រដ្ឋ Victoria រកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី Delta ជាលើកដំបូង និងកំពុងបង្កក្តីបារម្ភយ៉ាងខ្លាំង»

 (ស៉ីដនី)៖ អាជ្ញាធររដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលី នៅថ្ងៃសុក្រនេះបានរាយការណ៍ថា ខ្លួនបានរកឃើញវត្តមានវីរុស COVID-19 បំប្លែងខ្លួនថ្មី ឌែលតា (Delta ឬ B16172) (វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា) ជាលើកដំបូងបង្អស់ នៅក្នុងចំណោមករណីឆ្លង ដែលផ្ទុះឡើងចុងក្រោយបង្អស់នៅក្នុងរដ្ឋធានី មែលប៊ន (Melbourne)។

អាន​បន្ត៖ អូស្ត្រាលី៖ «រដ្ឋ Victoria រកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី Delta ជាលើកដំបូង...

នាវាចម្បាំងធំបំផុតរបស់អ៉ីរ៉ង់ឆាបឆេះ និងលិចចូលក្នុងសមុទ្រ ដោយមិនដឹងពីមូលហេតុ

 (តេហេរ៉ង់)៖ នាវាចម្បាំងដ៏ធំបំផុតរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ បានឆាបឆេះ និងលិចក្នុងឈូងសមុទ្រអូម៉ង់ (Oman) កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយមិនទាន់មាននរណាបានដឹង អំពីមូលហេតុច្បាស់លាស់ឡើយ ខណៈហេតុការណ៍លើកនេះបានកើតឡើង ចំពេលដែលអ៉ីរ៉ង់កំពុងមានភាពតានតឹងខ្លាំង ជាមួយបណ្តាប្រទេសលោកខាងលិច។

អាន​បន្ត៖ នាវាចម្បាំងធំបំផុតរបស់អ៉ីរ៉ង់ឆាបឆេះ និងលិចចូលក្នុងសមុទ្រ ដោយមិនដឹងពីមូលហេតុ

តួកគីតម្រូវឱ្យអ្នកដំណើរ មកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

 (អង់ការ៉ា)៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានប្រកាសដាក់ចេញវិធានការរឹតត្បិតថ្មីមួយដោយតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅពេលមកដល់ប្រទេសតួកគី ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

អាន​បន្ត៖ តួកគីតម្រូវឱ្យអ្នកដំណើរ មកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

សហរដ្ឋអាមេរិក៖ មនុស្សជិត ១៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦,៩៧៤នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ១៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១៤នាក់ស្លាប់...

ឥណ្ឌាចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងពីក្រុមហ៊ុនក្នុងស្រុកចំនួន «៣០០លានដូស» ក្នុងតម្លៃជាង «២០០លានដុល្លារ»

 (ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក បាយអូឡូជីខល-អ៊ី (Biological-E) ចំនួន ៣០០លានដូស ក្នុងតម្លៃ ១៥ពាន់លានរ៉ូពី (២០៥.៦២លានដុល្លារអាមេរិក)។

អាន​បន្ត៖ ឥណ្ឌាចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងពីក្រុមហ៊ុនក្នុងស្រុកចំនួន «៣០០លានដូស»...

នាយកដ្ឋានព័តត៌មានវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នល្បិចបោកប្រាស់ ឆ្លើយសំណួរ និងចែកចាយបន្ត Link តាម Facebook Messenger និង WhatsApp ដើម្បីឈ្នះរង្វាន់២០ម៉ឺនរៀល

(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហោះសារអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់ របស់ជនខិលខូច ដែលបង្កើតកម្មវិធីមួយឈ្មោះថា «និធិសុខុមាលភាពកូកា-កូឡា» ដោយបង្កើតឲ្យមានការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ ២០ម៉ឺនរៀល។

អាន​បន្ត៖ នាយកដ្ឋានព័តត៌មានវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នល្បិចបោកប្រាស់...

មេដឹកនាំបាតុករថៃត្រូវដោះលែងឱ្យនៅក្រៅឃុំ ក្រោយឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ

 (បាងកក)៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោពីររូបនៅក្នុងប្រទេសថៃ ទទួលបានការអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅថ្ងៃអង្គារនេះ ប៉ុន្មានសប្ដាហ៍ បន្ទាប់ពីពួកគេបានឆ្លង COVID-19 ក្នុងពន្ធនាគារ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អាន​បន្ត៖ មេដឹកនាំបាតុករថៃត្រូវដោះលែងឱ្យនៅក្រៅឃុំ ក្រោយឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក ព្រម​ទទួលយក​សំណើររឿង​ជំពាក់​បំណុល​ទៅ​ប្រាប់​ប្រធានាធិបតី

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការស្នើសុំរឿងជំពាក់បំណុលលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកព្រមទទួលយកសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៅប្រាប់ប្រធានាធិបតីមេរិក លោក Joe Biden រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាម ។

អាន​បន្ត៖ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក...

លោក ចូ បៃដិន គោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការសម្លាប់រង្គាល ពលរដ្ឋអាមេរិកស្បែកខ្មៅ ក្នុងទីក្រុង Tulsa កាលពី១០០ឆ្នាំមុន

(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេបំផុត ដែលបំពេញទស្សនកិច្ចទៅកាន់តំបន់ មួយក្នុងទីក្រុង Tulsa រដ្ឋ Oklahoma ជាទីដែលពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិករាប់រយនាក់ ត្រូវបានពលរដ្ឋអាមេរិកស្បែកសសម្លាប់យ៉ាងរង្គាល កាលពីឆ្នាំ១៩២១។

អាន​បន្ត៖ លោក ចូ បៃដិន គោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការសម្លាប់រង្គាល...

ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន ៧,១០៥ករណី និងស្លាប់៧១នាក់ទៀតនៅថ្ងៃនេះ

 (គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេសុីបានរាយការណ៍ឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងកូវីដ១៩ ចំនួន ៧,១០៥នាក់បន្ថែមទៀតនៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

អាន​បន្ត៖ ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន ៧,១០៥ករណី...