(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានសន្យាផ្តល់ជំនួយមនុស្សធម៌ និងការកសាង ឡើងវិញសម្រាប់តំបន់ហ្គាហ្សា (Gaza) ខណៈលោកបានសម្ដែងការសាទរចំពោះកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការបាញ់គ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងរយៈពេល ១១ថ្ងៃដែលបានសាកល្បងជំនាញចរចាររបស់លោក និងបានធ្វើឱ្យលោករងការរិះគន់ពីសំណាក់ក្រុមអ្នកប្រជាធិបតេយ្យផ្សេងទៀត។
(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនទំនងជានឹងមិនប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ភ្លាមៗនោះទេ បើជាទោះវ៉ាក់សាំងនេះត្រូវបានរំពឹងថា នឹងទទួលបានការអនុម័តសម្រាប់ការប្រើប្រាស់នៅថ្ងៃសុក្រនេះក៏ដោយ ខណៈនៅតែមានការបារម្ភពីបញ្ហាកំណកឈាម។
អានបន្ត៖ ជប៉ុននឹងមិនប្រើវ៉ាក់សាំង AstraZeneca ភ្លាមៗទេ ទោះជាអនុម័តក៏ដោយ,...
(បាងកក)៖ ក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកជំងឺ COVID-19 ចំនួន៣២នាក់ទៀតបានស្លាប់ ហើយករណីឆ្លងថ្មីៗចំនួន៣,៤៨១នាក់ ត្រូវបានរកឃើញ។
អានបន្ត៖ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣,៤៨១នាក់ និងស្លាប់៣២នាក់...
(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តូស៉ីមីតស៊ូ ម៉ូតេគិ (Toshimitsu Motegi) បានព្រមាននៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះថា ទីក្រុងតូក្យូអាចផ្អាករាល់ការផ្ដល់ជំនួយទាំងអស់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈរបបយោធានៅតែបន្ត ប្រើប្រាស់កម្លាំងបង្ក្រាបគ្មានបង្អង់ដៃ ទៅលើក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។
អានបន្ត៖ ជប៉ុនព្រមានថា អាចនឹងបង្កកជំនួយគ្រប់បែបយ៉ាងទាំងអស់ ទៅកាន់មីយ៉ាន់ម៉ា
(ញូដេលី)៖ ចំនួនករណីឆ្លង COVID-19 ប្រចាំនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះមួយកម្រិតទៀតហើយ ដោយអ្នកឆ្លងសរុបចំនួន ២៥៩,៥៥១នាក់ទៀតត្រូវបានរកឃើញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺរហូតដល់ ៤,២០៩នាក់ទៀតស្លាប់។
អានបន្ត៖ ឥណ្ឌា៖ ចំនួនករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃធ្លាក់ចុះបន្តិច...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចុះហត្ថលេខាហើយ លើច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម ឬ ហេត ក្រែមស៍ អ៊ែក «Hate Crimes Act» ដែលមានគោលដៅប្រយុទ្ធប្រឆាំង នឹងការរើសអើងពូជសាសន៍ ជាពិសេសគឺការកើនឡើងនៃ «អំពើហិង្សារើសអើងពូជសាសន៍» លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី។
អានបន្ត៖ ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើ «ច្បាប់ប្រយុទ្ធប្រឆាំង...
ប្រទេសថៃ បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដល់ព្រះសង្ឃ ដែលកាន់ព្រះពុទ្ធសាសនា នៅសប្តាហ៍នេះ ដោយសង្ឃឹមថា នឹងបង្កើនអង្គការពាររបស់ពួកគេ ដើម្បីអាចឱ្យពួកគេបំពេញភារកិច្ចខាងផ្លូវធម៌ដោយសុវត្ថិភាព។
អានបន្ត៖ ប្រទេសថៃ ចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 សម្រាប់ព្រះសង្ឃ...
ស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងប៉េកាំង បានចោទប្រកាន់ស្ថានីយផ្សាយព័ត៌មានរដ្ឋរបស់ប្រទេសចិនថា “ស្អប់ជនជាតិជ្វីហ្វដោយឥតលាក់លៀម” នៅក្នុងរបាយការណ៍ផ្សាយមួយលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងអំពើហិង្សាដ៏សាហាវ ដែលកំពុងបន្តកើតមាននៅលើទឹកដីប៉ាឡេស្ទីន និងអ៊ីស្រាអែល។
អានបន្ត៖ អ៊ីស្រាអែល ចោទទូរទស្សន៍រដ្ឋរបស់ប្រទេសចិន ពីបទស្អប់ជនជាតិជ្វីហ្វដោយឥតលាក់លៀម
(បាងកក)៖ ក្រសួងសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 ចំនួន ៣៥នាក់ទៀតបានបាត់បង់ជីវិត ដែលនេះជាចំនួនករណីស្លាប់ច្រើនបំផុត ក្នុងមួយថ្ងៃនៅក្នុងប្រទេសអាស៊ានមួយនេះ។
អានបន្ត៖ ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត «៣៥នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩...
(ហាណូយ)៖ ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះបានអះអាងថា ខ្លួននឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក Pfizer ប្រមាណ «៣១លានដូស» នៅក្នុងឆ្នាំ២០២១ ប៉ុន្តែពេលនេះបញ្ហាបានលេចឡើងហើយ ដោយការចរចាទិញកំពុងជួបឧបសគ្គ។
អានបន្ត៖ វៀតណាមចង់ចរចារឿងតម្លៃវ៉ាក់សាំង តែក្រុមហ៊ុនអាមេរិក Pfizer តបវិញថា...
(វ៉ាស៉ីនតោន)៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា និងសមាជិកគ្រួសាររបស់ពួកគេចំនួន ១៦នាក់ ដោយចោទពួកគេថា ជាក្រុមអ្នកគាំទ្រចំពោះការបង្ក្រាបដោយហិង្សា ពីសំណាក់កងកម្លាំងរដ្ឋាភិបាល ទៅលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អានបន្ត៖ សហរដ្ឋអាមេរិកទើបទម្លាក់ទណ្ឌកម្មថ្មីៗទៀត លើរបបយោធាមីយ៉ាន់ម៉ា...
(ប៉េកាំង)៖ ប្រទេសចិននៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២២ករណីបន្ថែមទៀត ដែលធ្លាក់ចុះពី ២៥ករណីកាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
អានបន្ត៖ ប្រទេសចិនរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២២នាក់ទៀត ក្នុងនោះ៤នាក់ជាករណីឆ្លងសហគមន៍...
(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តការលក់អាវុធដែលមានតម្លៃ ៧៣៥លានដុល្លារអាមេរិក ឲ្យប្រទេសអ៊ីស្រាអែល។
អានបន្ត៖ រដ្ឋបាលលោក ចូ បៃដិន អនុម័តគម្រោងលក់អាវុធទំហំជាង ៧០០លានដុល្លារ ឲ្យអ៉ីស្រាអែល...
(ញូដេលី)៖ ព្យុះស៉ីក្លូនកំណាចមួយបាននិងកំពុងវាយប្រហារ សង្រ្គប់លើតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលបណ្តាលឲ្យមនុស្ស ២០នាក់ បាត់បង់ជីវិត ហើយមិនតែប៉ុណ្ណោះវាបង្កភាពរាំងស្ទះដល់ យុទ្ធនាការចាក់វ៉ាក់សាំង ដែលឥណ្ឌាកំពុងត្រូវការអនុវត្តជាបន្ទាន់ ដើម្បីទប់ទល់នឹងស្ថានការណ៍ឆ្លងរាតត្បាត ដ៏អាក្រក់នៃជំងឺ COVID-19។
អានបន្ត៖ ព្យុះកំណាចបោកបក់ភាគលិចឥណ្ឌា នាំឲ្យមនុស្ស២០នាក់ស្លាប់ និងបង្កការរាំងស្ទះដល់...
(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៤,៣២៩នាក់ទៀត ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត គិតមកទល់ពេលនេះ ហើយទន្ទឹមគ្នា ក៏មានករណីឆ្លងថ្មីៗសរុប ២៦៣,៥៣៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា និងជាថ្ងៃទី២ ដែលតួលេខអ្នកឆ្លងបន្តស្ថិតក្រោម ៣០០,០០០នាក់ យ៉ាងដូច្នេះ។
អានបន្ត៖ ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,៣០០នាក់ស្លាប់ និងមនុស្សជាង ២៦៣,០០០នាក់ឆ្លង...
មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះគ្រោងនឹងពិចារណាលើសេចក្ដីព្រាងដំណោះស្រាយមួយដែលនឹងអំពាវនាវឱ្យមាន ការដាក់ទណ្ឌកម្មអាវុធ ឬផ្អាកការលក់អាវុធទៅឱ្យយោធាមីយ៉ាន់ម៉ា។
អានបន្ត៖ មហាសន្និបាត UN នឹងពិចារណាអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអាវុធលើមីយ៉ាន់ម៉ា
កងទ័ពអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការយោធាដែលកំពុងបន្តកើតមានប្រឆាំងនឹងក្រុមហាម៉ាស គឺមិនទាន់រកឃើញកន្លែងបញ្ចប់ទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
អានបន្ត៖ កងទ័ពអ៊ីស្រាអែលនិយាយថា ការបិទបញ្ចប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា...
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រលើបទឈប់បាញ់មួយដើម្បីបិទបញ្ចប់ជម្លោះយ៉ាងបង្ហូរឈាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន តែព្រមពេលជាមួយគ្នាលោកនៅតែគាំទ្រសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល។
អានបន្ត៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គាំទ្របទឈប់បាញ់, អ្នកស្លាប់នៅ Gaza...
(បាងកក)៖ នេះជាលើកដំបូងបំផុតហើយសម្រាប់ប្រទេសថៃ ដែលបានរកឃើញករណីឆ្លង COVID-19 រហូតដល់ ៩,៦៣៥នាក់ក្នុងពេលតែ ២៤ម៉ោង ដោយ ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនេះ គឺត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន។
អានបន្ត៖ ថៃរកឃើញករណីឆ្លងកូវីដ-១៩ «ក្បែរ១០,០០០នាក់ក្នុង១ថ្ងៃ»...
(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,០៩២នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ២៨១,៨៦០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។
អានបន្ត៖ ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,០០០នាក់ស្លាប់ និងមនុស្សជាង ២៨១,០០០នាក់ឆ្លង...
(ហ្សឺណែវ)៖ ប្រធានមូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់យូនីសេហ្វ (UNICEF) នៅថ្ងៃចន្ទនេះបានស្នើដល់ក្រុមបណ្តាប្រទេស G7 ឱ្យបរិច្ចាគវ៉ាក់សាំងដល់គម្រោងចែកចាយវ៉ាក់សាំងជាសកល កូវ៉ាក់ស៍ (COVAX) ដែលជាវិធានការចាំបាច់ និងបន្ទាន់មួយ ដើម្បីដោះស្រាយកង្វះខាតធ្ងន់ធ្ងរ ដែលបានបណ្តាលមកពីការផ្អាក ការនាំចេញវ៉ាក់សាំងពីឥណ្ឌា។
អានបន្ត៖ UNICEF ស្នើឲ្យក្រុមប្រទេស G7 បរិច្ចាគវ៉ាក់សាំងដល់កម្មវិធី COVAX