បណ្តាញសង្គម

វៀតណាមចង់ចរចារឿងតម្លៃវ៉ាក់សាំង តែក្រុមហ៊ុនអាមេរិក Pfizer តបវិញថា «តម្លៃមិនអាចចរចា»

 (ហាណូយ)៖ ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះបានអះអាងថា ខ្លួននឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក Pfizer ប្រមាណ «៣១លានដូស» នៅក្នុងឆ្នាំ២០២១ ប៉ុន្តែពេលនេះបញ្ហាបានលេចឡើងហើយ ដោយការចរចាទិញកំពុងជួបឧបសគ្គ។

អាន​បន្ត៖ វៀតណាមចង់ចរចារឿងតម្លៃវ៉ាក់សាំង តែក្រុមហ៊ុនអាមេរិក Pfizer តបវិញថា...

សហរដ្ឋអាមេរិកទើបទម្លាក់ទណ្ឌកម្មថ្មីៗទៀត លើរបបយោធាមីយ៉ាន់ម៉ា ខណៈមនុស្សស្លាប់កើនដល់ជាង ៨០០នាក់ ​(Video inside)

(វ៉ាស៉ីនតោន)៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា និងសមាជិកគ្រួសាររបស់ពួកគេចំនួន ១៦នាក់ ដោយចោទពួកគេថា ជាក្រុមអ្នកគាំទ្រចំពោះការបង្ក្រាបដោយហិង្សា ពីសំណាក់កងកម្លាំងរដ្ឋាភិបាល ទៅលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អាន​បន្ត៖ សហរដ្ឋអាមេរិកទើបទម្លាក់ទណ្ឌកម្មថ្មីៗទៀត លើរបបយោធាមីយ៉ាន់ម៉ា...

ប្រទេសចិនរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២២នាក់ទៀត ក្នុងនោះ៤នាក់ជាករណីឆ្លងសហគមន៍ ​(Video inside)

(ប៉េកាំង)៖ ប្រទេសចិននៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២២ករណីបន្ថែមទៀត ដែលធ្លាក់ចុះពី ២៥ករណីកាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាន​បន្ត៖ ប្រទេសចិនរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២២នាក់ទៀត ក្នុងនោះ៤នាក់ជាករណីឆ្លងសហគមន៍...

រដ្ឋបាលលោក ចូ បៃដិន អនុម័តគម្រោងលក់អាវុធទំហំជាង ៧០០លានដុល្លារ ឲ្យអ៉ីស្រាអែល មុនជម្លោះជាមួយតំបន់ហ្គាហ្សាផ្ទុះឡើង

 (វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តការលក់អាវុធដែលមានតម្លៃ ៧៣៥លានដុល្លារអាមេរិក ឲ្យប្រទេសអ៊ីស្រាអែល។

អាន​បន្ត៖ រដ្ឋបាលលោក ចូ បៃដិន អនុម័តគម្រោងលក់អាវុធទំហំជាង ៧០០លានដុល្លារ ឲ្យអ៉ីស្រាអែល...

ព្យុះកំណាចបោកបក់ភាគលិចឥណ្ឌា នាំឲ្យមនុស្ស២០នាក់ស្លាប់ និងបង្កការរាំងស្ទះដល់ យុទ្ធនាការចាក់វ៉ាក់សាំង ​(Video inside)

(ញូដេលី)៖ ព្យុះស៉ីក្លូនកំណាចមួយបាននិងកំពុងវាយប្រហារ សង្រ្គប់លើតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលបណ្តាលឲ្យមនុស្ស ២០នាក់ បាត់បង់ជីវិត ហើយមិនតែប៉ុណ្ណោះវាបង្កភាពរាំងស្ទះដល់ យុទ្ធនាការចាក់វ៉ាក់សាំង ដែលឥណ្ឌាកំពុងត្រូវការអនុវត្តជាបន្ទាន់ ដើម្បីទប់ទល់នឹងស្ថានការណ៍ឆ្លងរាតត្បាត ដ៏អាក្រក់នៃជំងឺ COVID-19។

អាន​បន្ត៖ ព្យុះកំណាចបោកបក់ភាគលិចឥណ្ឌា នាំឲ្យមនុស្ស២០នាក់ស្លាប់ និងបង្កការរាំងស្ទះដល់...

ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,៣០០នាក់ស្លាប់ និងមនុស្សជាង ២៦៣,០០០នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៤,៣២៩នាក់ទៀត ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត គិតមកទល់ពេលនេះ ហើយទន្ទឹមគ្នា ក៏មានករណីឆ្លងថ្មីៗសរុប ២៦៣,៥៣៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា និងជាថ្ងៃទី២ ដែលតួលេខអ្នកឆ្លងបន្តស្ថិតក្រោម ៣០០,០០០នាក់ យ៉ាងដូច្នេះ។

អាន​បន្ត៖ ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,៣០០នាក់ស្លាប់ និងមនុស្សជាង ២៦៣,០០០នាក់ឆ្លង...

មហាសន្និបាត UN នឹងពិចារណាអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអាវុធលើមីយ៉ាន់ម៉ា

មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះគ្រោងនឹងពិចារណាលើសេចក្ដីព្រាងដំណោះស្រាយមួយដែលនឹងអំពាវនាវឱ្យមាន ការដាក់ទណ្ឌកម្មអាវុធ ឬផ្អាកការលក់អាវុធទៅឱ្យយោធាមីយ៉ាន់ម៉ា។

អាន​បន្ត៖ មហាសន្និបាត UN នឹងពិចារណាអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអាវុធលើមីយ៉ាន់ម៉ា

កងទ័ពអ៊ីស្រាអែលនិយាយថា ការបិទបញ្ចប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា នៅមិនទាន់មើលឃើញនៅឡើយទេ

កងទ័ពអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការយោធាដែលកំពុងបន្តកើតមានប្រឆាំងនឹងក្រុមហាម៉ាស គឺមិនទាន់រកឃើញកន្លែងបញ្ចប់ទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។

អាន​បន្ត៖ កងទ័ពអ៊ីស្រាអែលនិយាយថា ការបិទបញ្ចប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា...

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គាំទ្របទឈប់បាញ់, អ្នកស្លាប់នៅ Gaza កើនលើស២០០នាក់

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រលើបទឈប់បាញ់មួយដើម្បីបិទបញ្ចប់ជម្លោះយ៉ាងបង្ហូរឈាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន តែព្រមពេលជាមួយគ្នាលោកនៅតែគាំទ្រសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល។

អាន​បន្ត៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គាំទ្របទឈប់បាញ់, អ្នកស្លាប់នៅ Gaza...

ថៃរកឃើញករណីឆ្លងកូវីដ-១៩ «ក្បែរ១០,០០០នាក់ក្នុង១ថ្ងៃ» ក្រោយផ្ទុះការឆ្លងយ៉ាងគំហុក នៅតាមពន្ធនាគារ ​​​​(Video inside)

(បាងកក)៖ នេះជាលើកដំបូងបំផុតហើយសម្រាប់ប្រទេសថៃ ដែលបានរកឃើញករណីឆ្លង COVID-19 រហូតដល់ ៩,៦៣៥នាក់ក្នុងពេលតែ ២៤ម៉ោង ដោយ ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនេះ គឺត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន។

អាន​បន្ត៖ ថៃរកឃើញករណីឆ្លងកូវីដ-១៩ «ក្បែរ១០,០០០នាក់ក្នុង១ថ្ងៃ»...

ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,០០០នាក់ស្លាប់ និងមនុស្សជាង ២៨១,០០០នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ ​​​​(Video inside)

(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,០៩២នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ២៨១,៨៦០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។

អាន​បន្ត៖ ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,០០០នាក់ស្លាប់ និងមនុស្សជាង ២៨១,០០០នាក់ឆ្លង...

UNICEF ស្នើឲ្យក្រុមប្រទេស G7 បរិច្ចាគវ៉ាក់សាំងដល់កម្មវិធី COVAX

 (ហ្សឺណែវ)៖ ប្រធានមូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់យូនីសេហ្វ (UNICEF) នៅថ្ងៃចន្ទនេះបានស្នើដល់ក្រុមបណ្តាប្រទេស G7 ឱ្យបរិច្ចាគវ៉ាក់សាំងដល់គម្រោងចែកចាយវ៉ាក់សាំងជាសកល កូវ៉ាក់ស៍ (COVAX) ដែលជាវិធានការចាំបាច់ និងបន្ទាន់មួយ ដើម្បីដោះស្រាយកង្វះខាតធ្ងន់ធ្ងរ ដែលបានបណ្តាលមកពីការផ្អាក ការនាំចេញវ៉ាក់សាំងពីឥណ្ឌា។

អាន​បន្ត៖ UNICEF ស្នើឲ្យក្រុមប្រទេស G7 បរិច្ចាគវ៉ាក់សាំងដល់កម្មវិធី COVAX

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៣លាន ៧២ម៉ឺននាក់ ស្លាប់ជាង ៣លាន ៣៩ម៉ឺននាក់ និងជាសះស្បើយជាង ១៤២លាន ១៨ម៉ឺននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៣,៧២១,៨៩០នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៣លាន ៧២ម៉ឺននាក់ ស្លាប់ជាង ៣លាន ៣៩ម៉ឺននាក់...

ចក្រភពអង់គ្លេសចាប់ផ្តើមបន្ធូរបន្ថយ វិធានការរឹតត្បិតកូវីដ-១៩ ទោះបីនៅបារម្ភអំពីវីរុសបំប្លែងថ្មីក៏ដោយ

 (ឡុងដ៍)៖ ដែនដីចក្រភពអង់គ្លេសមួយផ្នែកធំ បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរក ភាពប្រក្រតីវិញហើយនៅថ្ងៃចន្ទនេះ ដោយសារវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 ត្រូវបានបន្ធូរបន្ថយ បើទោះបីជាមានការព្រួយបារម្ភ អំពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីក៏ដោយ។

អាន​បន្ត៖ ចក្រភពអង់គ្លេសចាប់ផ្តើមបន្ធូរបន្ថយ វិធានការរឹតត្បិតកូវីដ-១៩...

ខេត្តចំនួន២នៅប្រទេសចិន បង្កើនកិច្ចប្រឹងប្រែងគ្រប់គ្រងកូវីដ-១៩ ក្រោយរកឃើញករណីឆ្លងថ្មីៗ

 (ប៉េកាំង)៖ ខេត្តចំនួន០២នៅភាគឦសាន និងភាគខាងកើតនៃប្រទេសចិន បានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងគ្រប់គ្រងស្ថានការណ៍ COVID-19 ក្រោយករណីឆ្លងថ្មីៗ ត្រូវបានរកឃើញជាបន្តបន្ទាប់ ចាប់តាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

អាន​បន្ត៖ ខេត្តចំនួន២នៅប្រទេសចិន បង្កើនកិច្ចប្រឹងប្រែងគ្រប់គ្រងកូវីដ-១៩...

ចិនកំពុងឆ្ពោះទៅរកភាពជា «មហាអំណាចអវកាស» ដែលនឹងប្រជែងអំណាចលេខ ១ របស់សហរដ្ឋអាមេរិក

 (វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភាមួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា ជោគជ័យនៃការចុះចតយានលើកដំបូងរបស់ប្រទេសចិន នៅលើផ្ទៃភពអង្គារ កាលពីពេលថ្មីៗនេះ គឺជាភស្តុតាងស្តែងឲ្យឃើញយ៉ាងជាក់ច្បាស់ថា ចិនកំពុងឆ្ពោះក្លាយទៅជាមហាអំណាចអវកាស ដែលនឹងប្រជែងជាមួយសហរដ្ឋអាមេរិក ខណៈរាប់ទសវត្សរ៍មកនេះ ធ្លាប់តែគ្មាននរណាប្រៀបបាន។

អាន​បន្ត៖ ចិនកំពុងឆ្ពោះទៅរកភាពជា «មហាអំណាចអវកាស» ដែលនឹងប្រជែងអំណាចលេខ ១ របស់សហរដ្ឋអាមេរិក

ការវាយប្រហារពីអ៊ីស្រាអែល បានសម្លាប់មនុស្ស ៣៣ នាក់នៅតំបន់ Gaza មុនពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ៣៣ នាក់ នៅតំបន់ Gaza Strip កាលពីថ្ងៃអាទិត្យ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏អាក្រក់បំផុត មិនទាន់មាននៅក្នុងការប៉ះទង្គិចគ្នារយៈពេលជិតមួយសប្តាហ៍ ខណះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានត្រៀមជួបប្រជុំគ្នា ចំពេលមានការព្រួយបារម្ភជាសកលជុំវិញជម្លោះដែលកំពុងកើនឡើងមួយនេះ។

អាន​បន្ត៖ ការវាយប្រហារពីអ៊ីស្រាអែល បានសម្លាប់មនុស្ស ៣៣ នាក់នៅតំបន់ Gaza...

ឥណ្ឌូនេស៊ី ផ្អាកការចែកចាយវ៉ាក់សាំង COVID-19 AstraZeneca ចំនួនមួយវគ្គសិន

ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសឥណ្ឌូនេស៊ី បានផ្អាកការចែកចាយវ៉ាក់សាំង COVID-១៩ របស់ក្រុមហ៊ុន AstraZeneca មួយវគ្គ ដើម្បីរៀបចំតេស្តិ៍សម្លាប់មេរោគ និងសារធាតុពុល បន្ទាប់ពីការស្លាប់របស់បុរសអាយុ ២២ ឆ្នាំម្នាក់ ត្រឹមតែមួយថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំងនេះរួច។

អាន​បន្ត៖ ឥណ្ឌូនេស៊ី ផ្អាកការចែកចាយវ៉ាក់សាំង COVID-19 AstraZeneca ចំនួនមួយវគ្គសិន

ព្យុះស៊ីក្លូនដ៏ខ្លាំង បក់ឆ្ពោះមកកាន់ប្រទេសឥណ្ឌា

យ៉ាងហោចណាស់មានមនុស្ស ៤ នាក់ បានស្លាប់នៅក្នុងភ្លៀងធ្លាក់ឥតឈប់ និងខ្យល់បក់ ខណៈប្រទេសឥណ្ឌា ដែលរងការវាយប្រហារដោយវីរុស កំពុងប្រឈមនឹងព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយ ដោយមានមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។

អាន​បន្ត៖ ព្យុះស៊ីក្លូនដ៏ខ្លាំង បក់ឆ្ពោះមកកាន់ប្រទេសឥណ្ឌា

ក្រុមប្រឹក្សាសន្តិសុខ UN បើកកិច្ចប្រជុំបន្ទាន់លើជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន, តែអាមេរិកបិទខ្ទប់សេចក្ដីថ្លែងការណ៍រួម ​​​​(Video inside)

(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃពុធសប្ដាហ៍នេះដើម្បីពិភាក្សាគ្នាពីជម្លោះកាន់តែអាក្រក់ឡើងរវាង អ៉ីស្រាអែល និងប៉ាឡេស្ទីន តែមិនអាចចេញសេចក្ដីថ្លែងការណ៍រួមឡើយ ដោយសារតែមានការជំទាស់ពីសហរដ្ឋអាមេរិកដែលជាមេកើយដ៏ធំ របស់អ៉ីស្រាអែល។

អាន​បន្ត៖ ក្រុមប្រឹក្សាសន្តិសុខ UN បើកកិច្ចប្រជុំបន្ទាន់លើជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន,...

អូស្ត្រាលីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក Moderna ដើម្បីទទួលបានវ៉ាក់សាំង ២៥លានដូស ​​​​(Video inside)

(កង់បេរ៉ា)៖ ប្រទេសអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ចំនួន ២៥លានដូស ដែលរដ្ឋាភិបាលអូស្រ្តាលីសង្ឃឹមថា នឹងធានាបាននូវប្រជាជនពេញវ័យរបស់ខ្លួនទាំងអស់ អាចទទួលបានការចាក់វ៉ាក់សាំងនៅឆ្នាំ២០២១នេះ។

អាន​បន្ត៖ អូស្ត្រាលីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក Moderna...