បណ្តាញសង្គម

ក្រុមគ្រួសារបុរសស្បែកខ្មៅ George Floyd «ធូរស្បើយចិត្ត» ចំពោះលទ្ធផលនៃការកាត់ក្តី ជាប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិក

 (វ៉ាស៉ីនតោន)៖ សមាជិកគ្រួសាររបស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) នៅថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងមីននាផូលីស (Minneapolis) ថា ពួកគេមានអារម្មណ៍ធូរស្បើយក្នុងចិត្តជាខ្លាំង ក្រោយពីគណៈវិនិច្ឆ័យបានប្រកាសសាលក្រម សម្រេចឲ្យអតីតមន្ត្រីប៉ូលិសម្នាក់ឈ្មោះ ដឺរែក ឆូវីន (Derek Chauvin) ជាប់ពិរុទ្ធពីបទធ្វើឃាតលោក George Floyd។

អាន​បន្ត៖ ក្រុមគ្រួសារបុរសស្បែកខ្មៅ George Floyd «ធូរស្បើយចិត្ត»...

Johnson & Johnson នឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងក្នុងតំបន់អឺរ៉ុបឡើងវិញ ភ្ជាប់ជាមួយការព្រមានពីហានិភ័យ

  (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Johnson & Johnson នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាខ្លួននឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងនៅក្នុងតំបន់ អឺរ៉ុបឡើងវិញ បន្ទាប់ពីទីភ្នាក់ងារឱសថអឺរ៉ុបអះអាងថាវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ជុំវិញបញ្ហាកំណកឈាម។

អាន​បន្ត៖ Johnson & Johnson នឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងក្នុងតំបន់អឺរ៉ុបឡើងវិញ...

ចិន នឹងផលិតវ៉ាក់សាំងកូវីដ-១៩ ច្រើនជាង ៣ពាន់លានដូសក្នុងឆ្នាំ២០២១នេះ

 (ហៃណាន)៖ មន្ត្រីចិនមួយរូប នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាប្រទេសចិន ត្រូវបានគេរំពឹងថានឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣ពាន់លានដូសក្នុងឆ្នាំនេះ។

អាន​បន្ត៖ ចិន នឹងផលិតវ៉ាក់សាំងកូវីដ-១៩ ច្រើនជាង ៣ពាន់លានដូសក្នុងឆ្នាំ២០២១នេះ

អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៤៣លាន ៥៤ម៉ឺននាក់ ស្លាប់ជាង ៣លាននាក់ និងជាសះស្បើយជាង ១២១លាន ៨៩ម៉ឺននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៣,៥៤២,៥៥០នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៤៣លាន ៥៤ម៉ឺននាក់ ស្លាប់ជាង ៣លាននាក់...

សេដ្ឋកិច្ចពិភពលោកងើបឡើងវិញពីវិបត្តិកូវីដ-១៩ នាំឲ្យការបំពុលបរិយាកាស ក៏កើនឡើងវិញដែរ, នេះបើតាមការព្រមានពី IEA

 (អាមេរិក)៖ ការបំភាយកំដៅផែនដីត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំ២០២១នេះ ខណៈពិភពលោកកំពុងចាប់ផ្ដើម ងើបចេញពីវិបត្តិ COVID-19 ហើយសេដ្ឋកិច្ចក៏កំពុងមានសន្ទុះ កើនឡើងវិញផងដែរ។

អាន​បន្ត៖ សេដ្ឋកិច្ចពិភពលោកងើបឡើងវិញពីវិបត្តិកូវីដ-១៩ នាំឲ្យការបំពុលបរិយាកាស...

សហរដ្ឋអាមេរិក៖ មនុស្សជាង ៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៨៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦០,៣១៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៨៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៨៣នាក់ស្លាប់...

ក្រុមហ៊ុនអាមេរិក Pfizer នឹងបង្កើនការផ្តល់វ៉ាក់សាំងដល់កាណាដា ឲ្យបានទ្វេដងឆ្លើយតបនឹង កំណើនអ្នកឆ្លងកូវីដ-១៩

 (តូរ៉ុនតូ)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នៅថ្ងៃសុក្រសប្ដាហ៍នេះបានថ្លែងថា ក្រុមហ៊ុនអាមេរិក Pfizer កំពុងបង្កើនចំនួនវ៉ាក់សាំងបង្ការជំងឺ COVID-19 ទ្វេដងដល់ប្រទេសកាណាដា ក្នុងរយៈពេលមួយខែទៀត ហើយលោកបានប្រកាសថា កាកបាទក្រហមនឹងជួយសម្រួល ដល់ដំណើរការចាក់វ៉ាក់សាំង ចំពេលមានការកត់ត្រា អំពីរលកនៃការឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី។

អាន​បន្ត៖ ក្រុមហ៊ុនអាមេរិក Pfizer នឹងបង្កើនការផ្តល់វ៉ាក់សាំងដល់កាណាដា...

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៥៤៧នាក់់ទៀត» នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

 (បាងកក)៖ នេះជាថ្ងៃទី ៣ ហើយដែលប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ខ្ទង់ ១,៥០០នាក់ក្នុងមួយថ្ងៃ ខណៈអ្នកជំងឺពីរនាក់ទៀតផងដែរ បានបាត់បង់ជីវិត។

អាន​បន្ត៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៥៤៧នាក់់ទៀត» នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស៨នាក់ នៅទីក្រុង Indianapolis របស់អាមេរិក និងធ្វើអត្តឃាតតាមក្រោយ មានប្រវត្តិជំងឺផ្លូវចិត្ត

(វ៉ាស៉ីនតោន)៖ ប៉ូលិសនិងភ្នាក់ងារ FBI អាមេរិក បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបានធ្វើសកម្មភាពបាញ់ប្រហារសម្លាប់មនុស្ស០៨នាក់ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅឯទីតាំងរបស់ក្រុមហ៊ុនដឹកជញ្ជូន FedEx ក្នុងទីក្រុង Indianapolis នៃរដ្ឋ Indiana នាសប្តាហ៍នេះ គឺជាអតីតបុគ្គលិកវ័យ១៩ឆ្នាំម្នាក់ ដែលមានប្រវត្តិជំងឺផ្លូវចិត្ត និងឈានដល់ត្រូវបានអាជ្ញាធរឃាត់ខ្លួនផង កាលពីឆ្នាំមុន។

អាន​បន្ត៖ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស៨នាក់ នៅទីក្រុង Indianapolis របស់អាមេរិក...

សហរដ្ឋអាមេរិកសម្រេចមិនចាត់ទុក វៀតណាម ស្វីស និងតៃវ៉ាន់ ជាប្រទេសក្រឡុករូបិយបណ្ណ

 (វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិកនាថ្ងៃសុក្រនេះ នាថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចមិនចាត់ទុកវៀតណាម ស្វីស និងតៃវ៉ាន់ ជាប្រទេសក្រឡុករូបិយបណ្ណឡើយ។

អាន​បន្ត៖ សហរដ្ឋអាមេរិកសម្រេចមិនចាត់ទុក វៀតណាម ស្វីស និងតៃវ៉ាន់ ជាប្រទេសក្រឡុករូបិយបណ្ណ

ឥណ្ឌាបន្តរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ លើស២០០,០០០នាក់ ក្នុងមួយថ្ងៃ

(ញូដេលី)៖ នៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី៣ហើយដែលប្រទេសឥណ្ឌា បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ជាង ២០០,០០០នាក់ក្នុងមួយថ្ងៃ។

អាន​បន្ត៖ ឥណ្ឌាបន្តរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ លើស២០០,០០០នាក់ ក្នុងមួយថ្ងៃ

ស្តុកសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% របស់អ៊ីរ៉ង់ បានឡើងដល់ ៥០ គីឡូក្រាម

ប្រធានអង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា អ៊ីរ៉ង់ បានផលិតសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% ដល់ទៅចំនួន ៥០ គីឡូក្រាម។

អាន​បន្ត៖ ស្តុកសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% របស់អ៊ីរ៉ង់ បានឡើងដល់ ៥០ គីឡូក្រាម

កូរ៉េខាងជើង មិនចូលរួមការប្រកួតអូឡាំពិកទីក្រុងតូក្យូ ដោយសារ COVID-19

ក្រសួងកីឡារបស់កូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសខ្លួន នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅឆ្នាំនេះទេ ដោយសារការព្រួយបារម្ភអំពីមេរោគឆ្លងកូរ៉ូណា ដែលបញ្ហានេះ បានបំផ្លាញសេចក្តីសង្ឃឹមរបស់កូរ៉េខាងត្បូង ថាការប្រកួតកីឡានេះ អាចជាកម្លាំងជំរុញឱ្យមានកិច្ចចរចារសន្តិភាពដែលជាប់គាំង។

អាន​បន្ត៖ កូរ៉េខាងជើង មិនចូលរួមការប្រកួតអូឡាំពិកទីក្រុងតូក្យូ ដោយសារ COVID-19

ក្រុមហ៊ុនអាកាសចរណ៍ Qatar ធ្វើប្រតិបត្តិការហោះហើរដែលទទួលការចាក់វ៉ាក់សាំងការពារ COVID-19 ពេញលេញដំបូងគេរបស់ពិភពលោក

ជើងហោះហើរ ដែលបានចាក់វ៉ាក់សាំងការពារ COVID-19 ពេញលេញដំបូងបង្អស់នៅលើពិភពលោក បានហោះទៅលើមេឃកាលពីថ្ងៃអង្គារ ដោយដឹកតែអ្នកដំណើរ និងសមាជិកនាវិក ដែលបានចាក់វ៉ាក់សាំងហើយតែប៉ុណ្ណោះ។

អាន​បន្ត៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar ធ្វើប្រតិបត្តិការហោះហើរដែលទទួលការចាក់វ៉ាក់សាំងការពារ...

ការកាត់ក្តីអំពើពុករលួយរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ត្រូវបានបន្ត

ការកាត់ទោសព្រហ្មទណ្ឌរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល Benjamin Netanyahu ពីបទ ពុករលួយ បានបន្តកាលពីថ្ងៃចន្ទ។

អាន​បន្ត៖ ការកាត់ក្តីអំពើពុករលួយរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ត្រូវបានបន្ត

សហភាពអឺរ៉ុប រំពឹងនឹងចាក់វ៉ាក់សាំងប្រជាជនឲ្យបានច្រើនបំផុត នៅត្រឹមចុងខែមិថុនា

ទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សាយកាលពីថ្ងៃអង្គារថា បណ្តារដ្ឋនៃសហភាពអឺរ៉ុបភាគច្រើន នឹងមានវ៉ាក់សាំងការពារ COVID-19 គ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងការពារប្រជាជនរបស់ពួកគេភាគច្រើន នៅត្រឹមចុងខែមិថុនានេះ។

អាន​បន្ត៖ សហភាពអឺរ៉ុប រំពឹងនឹងចាក់វ៉ាក់សាំងប្រជាជនឲ្យបានច្រើនបំផុត នៅត្រឹមចុងខែមិថុនា

អារ៉ាប៊ីសាអូឌីតនឹងអនុញ្ញាតឲ្យ អ្នកដែលបានចាក់វ៉ាក់សាំង ឬមានប្រព័ន្ធភាពសុំាទប់ទល់កូវីដ-១៩ ចូលរួមក្នុងធម្មយាត្រាអ៊ុរ៉ស់ ​(Video inside)

(រីយ៉ាដ)៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា មានតែអ្នកដែលបានចាក់វ៉ាក់សាំង ឬមានប្រព័ន្ធភាពសុំាប្រឆាំងនឹង COVID-19 ប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យមកធ្វើធម្មយាត្រាអ៊ុរ៉ស់ (umrah) ដោយចាប់ផ្ដើមពីខែរ៉ាម៉ាឌន ដែលជាខែតមបរិភោគនៅពេលថ្ងៃ សម្រាប់អ្នកមូស្លីម។

អាន​បន្ត៖ អារ៉ាប៊ីសាអូឌីតនឹងអនុញ្ញាតឲ្យ អ្នកដែលបានចាក់វ៉ាក់សាំង...

កងនាវាចម្បាំងចិន នឹងធ្វើសមយុទ្ធជាប្រចាំ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ​(Video inside)

(សៀងហៃ)៖ កងទ័ពជើងទឹកចិនបានប្រកាស នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ក្រុមនាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន កំពុងធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ហើយសមយុទ្ធបែបនេះ នឹងត្រូវធ្វើឡើងជាប្រចាំ។

អាន​បន្ត៖ កងនាវាចម្បាំងចិន នឹងធ្វើសមយុទ្ធជាប្រចាំ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ​(Video...

នូវែលសេឡង់-អូស្រ្តាលី នឹងអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនបាច់ធ្វើចត្តាឡីស័ក ជាមួយគ្នា ក្នុងខែមេសានេះ

 (វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសលោកស្រីនឹងចាប់ផ្តើមអនុវត្ត គោលការណ៍ស្តីពីការធ្វើដំណើរទៅមក ដោយពុំចាំបាច់តម្រូវឲ្យមានចត្តាឡីស័ក ឬហោថា Travel Bubble ជាមួយប្រទេសអូស្រ្តាលី ។

អាន​បន្ត៖ នូវែលសេឡង់-អូស្រ្តាលី នឹងអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនបាច់ធ្វើចត្តាឡីស័ក...

អឺរ៉ុបរឹតត្បិតការនាំចេញវ៉ាក់សាំង AstraZeneca បណ្តាលឲ្យប៉ះពាល់ដល់ យុទ្ធនាការចាក់វ៉ាក់សាំងរបស់អូស្រ្តាលី

 (ស៉ីដនី)៖ ប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនមិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ជាង៣លានដូស ដែលត្រូវបានសន្យានាពេលកន្លងមកនោះទេ ដោយសារតែការរឹតត្បិតការនាំចេញដោយសហភាពអឺរ៉ុប ដែលប្រការកំពុងបង្កបញ្ហាដ៏ធំមួយ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ អូស្រ្តាលី។

អាន​បន្ត៖ អឺរ៉ុបរឹតត្បិតការនាំចេញវ៉ាក់សាំង AstraZeneca បណ្តាលឲ្យប៉ះពាល់ដល់...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២៥០នាក់ទៀត ដោយភាគច្រើនបំផុត ស្ថិតនៅទីក្រុងបាងកក

 (បាងកក)៖ នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺនេះ ២៥០នាក់ថ្មីទៀតដោយក្នុងនោះ ២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង ០៥នាក់ទៀតជាករណីនាំចូល។

អាន​បន្ត៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២៥០នាក់ទៀត ដោយភាគច្រើនបំផុត ស្ថិតនៅទីក្រុងបាងកក