បណ្តាញសង្គម

សហរដ្ឋអាមេរិក៖ មនុស្ស ៦.២ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧៣នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ (Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦២,៤៥៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៧៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.២ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧៣នាក់ស្លាប់...

លោក ចូ បៃដិន ចាត់វិធានការថ្មីៗដើម្បីដោះស្រាយ បញ្ហារើសអើងពូជសាសន៍ នៅទូទាំងសហរដ្ឋអាមេរិក (Video inside)

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសពីវិធានការណ៍ឆ្លើយតប ចំពោះការកើនឡើងនូវអំពើហិង្សា ប្រឆាំងជនជាតិអាមេកាំងដើមកំណើតអាស៊ី រួមទាំងការបញ្ចេញនូវថវិកាចំនួន ៤៩.៥លានដុល្លារអាមេរិក បានមកពីមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) ដើម្បីផ្ដល់ជូនដល់កម្មវិធីសហគមន៍អាមេរិក ដើម្បីជួយដល់ជនរងគ្រោះផងដែរ។

អាន​បន្ត៖ លោក ចូ បៃដិន ចាត់វិធានការថ្មីៗដើម្បីដោះស្រាយ បញ្ហារើសអើងពូជសាសន៍...

ប្រេស៊ីល៖ មេបញ្ជាការកងទ័ពទាំង៣ស្ថាប័ន លាលែងចេញពីតំណែង បន្ថែមវិបត្តិថ្មីដល់លោក Bolsonaro (Video inside)

(ប្រេស៊ីល)៖ មេបញ្ជាការកងទ័ពជើងគោក ជើងទឹក និងជើងអាកាសនៃប្រទេសប្រេស៊ីលបានសម្រេចចិត្តលាលែងចេញពីតំណែង ខណៈលោកប្រធានាធិបតី Jair Bolsonaro កំពុងប្រឈមមុខនឹងវិបត្តិនយោបាយ ក៏ដូចជាធ្លាក់ចុះប្រជាប្រិយភាពមួយទំហឹងដោយសារតែការបរាជ័យក្នុងការគ្រប់គ្រងស្ថានការណ៍ COVID-19។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

អាន​បន្ត៖ ប្រេស៊ីល៖ មេបញ្ជាការកងទ័ពទាំង៣ស្ថាប័ន លាលែងចេញពីតំណែង បន្ថែមវិបត្តិថ្មីដល់លោក...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៨លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ២លាន ៨១ម៉ឺននាក់ និងជាសះស្បើយជាង ១០៣លាន ៩១ម៉ឺននាក់! (Video inside)

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២៨,៧៨៨,៩៥៨នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៨លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ២លាន ៨១ម៉ឺននាក់...

ទីបំផុតជប៉ុនសម្រេចផ្អាកការផ្តល់ជំនួយ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

  (តូក្យូ)៖ ប្រទេសជប៉ុនបានប្រកាសថា ខ្លួនកំពុងរៀបចំផ្អាក ការផ្តល់ជំនួយថ្មីបន្ថែមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាការឆ្លើយតបនឹងរដ្ឋប្រហារយោធា ប៉ុន្តែជប៉ុននឹងមិនដាក់ទណ្ឌកម្មលើ បណ្តាមន្ត្រីកំពូលៗក្នុងរបបយោធាមីយ៉ាន់ម៉ា ដូចបណ្តាប្រទេសធំៗមួយចំនួនបានធ្វើនោះឡើយ។

អាន​បន្ត៖ ទីបំផុតជប៉ុនសម្រេចផ្អាកការផ្តល់ជំនួយ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្តិសុខ UN ជួបពិភាក្សាគ្នាជុំវិញការធ្វើតេស្ដមីស៊ីលកូរ៉េខាងជើង ដោយគ្មានចំណាត់ការ (Video inside)

(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រញូយ៉ក) បានជួបប្រជុំគ្នាដើម្បីពិភាក្សាពីការបាញ់សាកល្បងមីស៊ីលរបស់ កូរ៉េខាងជើង ប៉ុន្តែមិនបានធ្វើសកម្មភាពអ្វីភ្លាមៗនោះទេ បើទោះជាសហរដ្ឋអាមេរិកនិយាយថាស្ថាប័នអន្តរជាតិកំពូលមួយនេះនឹងពិចារណាចាត់វិធានការថ្មីៗក៏ដោយ។

អាន​បន្ត៖ ក្រុមប្រឹក្សាសន្តិសុខ UN ជួបពិភាក្សាគ្នាជុំវិញការធ្វើតេស្ដមីស៊ីលកូរ៉េខាងជើង...

ទីបំផុតឥណ្ឌូណេស៊ីស្រង់បានប្រអប់ខ្មៅទី២ នៃយន្តហោះ Boeing 737-500 ដែលបានធ្លាក់ចូលសមុទ្រ កាលពីជិត៣ខែមុន

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី នៅថ្ងៃពុធនេះបានរាយការណ៍ឱ្យដឹងថា ប្រអប់ខ្មៅទី ២ នៃយន្ដហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៉ី ស្រ៉ីវីចាយ៉ា (Sriwijaya Air) ដែលបានធ្លាក់ចូលសមុទ្រជ្វា (Java Sea) កាលពីដើមខែមករាកន្លងមកនេះ និងសម្លាប់មនុស្សសរុប ៦២នាក់ត្រូវបានរកឃើញហើយ។

អាន​បន្ត៖ ទីបំផុតឥណ្ឌូណេស៊ីស្រង់បានប្រអប់ខ្មៅទី២ នៃយន្តហោះ Boeing 737-500...

ក្រុមប្រទេសម្ចាស់ជំនួយសម្រេចផ្តល់ ៦.៤ពាន់លានដុល្លារដើម្បីជួយស៊ីរី ដែលជាចំនួនតិចជាង UN ចង់បាន

  (ព្រុចសែល)៖ បណ្ដាប្រទេសជាម្ចាស់ជំនួយនៅថ្ងៃអង្គារសប្ដាហ៍នេះ បានសន្យាផ្តល់កញ្ចប់ថវិកាជំនួយសរុបចំនួន ៦.៤ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសស៉ីរី និងជនភៀសខ្លួននៅក្នុងប្រទេសជិតខាង ដែលចំនួននេះគឺតិចជាងគោលដៅ ដែលអង្គការសហប្រជាជាតិ (UN) ចង់បាន ដើម្បីដោះស្រាយបញ្ហាចាំបាច់នានា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

អាន​បន្ត៖ ក្រុមប្រទេសម្ចាស់ជំនួយសម្រេចផ្តល់ ៦.៤ពាន់លានដុល្លារដើម្បីជួយស៊ីរី...

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធនេះបានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤២ករណីបន្ថែមទៀត។

អាន​បន្ត៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

ស្ថានការណ៍កូវីដ-១៩ នៅតែហ្វីលីនពីនកាន់តែមិនទាន់ធូរស្រាល ខណៈរបាយការណ៍ឆ្លងថ្មីនៅថ្ងៃនេះ «៩,៤៧៥ករណី» និងស្លាប់ ១១នាក់ទៀត

 (ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៧២១,៨៩២ករណីហើយ បន្ទាប់ពីការរកឃើញនូវករណីឆ្លងថ្មីៗចំនួន ៩,៤៧៥ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ។

អាន​បន្ត៖ ស្ថានការណ៍កូវីដ-១៩ នៅតែហ្វីលីនពីនកាន់តែមិនទាន់ធូរស្រាល...

ប្រធានាធិបតីប្រេស៉ីល ដោះដូររដ្ឋមន្រ្តីការបរទេស ក្នុងការរុះរើគណៈរដ្ឋមន្រ្តី

  (ប្រេស៉ីឡា)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ៊្សែរ បូលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅប្រេស៉ីឡា) បានតែងតាំងលោក Carlos Alberto Franco Franca ឱ្យកាន់តំណែងជារដ្ឋមន្រ្តីការបរទេសប្រេស៉ីលជំនួសលោក Ernesto Araujo នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តី។

អាន​បន្ត៖ ប្រធានាធិបតីប្រេស៉ីល ដោះដូររដ្ឋមន្រ្តីការបរទេស ក្នុងការរុះរើគណៈរដ្ឋមន្រ្តី

ប្រធានាធិបតីអ៉ុយរ៉ាហ្គាយ ទទួលការចាក់វ៉ាក់សាំងចិន Sinovac ដូសដំបូង

(អ៊ុយរ៉ាហ្គាយ)៖ ប្រធានាធិបតីអ៉ុយរ៉ាហ្គាយ លោក ល្វីស ឡាកាលេ ពូ (Luis Lacalle Pou) នៅថ្ងៃចន្ទសប្ដាហ៍នេះបានទទួលការចាក់វ៉ាក់សាំង COVID-19 ដូសដំបូង ដែលផលិតឡើងដោយក្រុមហ៊ុនចិន Sinovac។

អាន​បន្ត៖ ប្រធានាធិបតីអ៉ុយរ៉ាហ្គាយ ទទួលការចាក់វ៉ាក់សាំងចិន Sinovac ដូសដំបូង

កូរ៉េខាងត្បូងនឹងអនុម័តឲ្យប្រើវ៉ាក់សាំង Johnson & Johnson ក្រោយពិនិត្យឃើញប្រសិទ្ធភាព និងសុវត្ថិភាព ​​​​(Video inside)

(សេអ៊ូល)៖ ក្រុមប្រឹក្សាត្រួតពិនិត្យអំពីប្រសិទ្ធភាព និងសុវត្ថិភាព នៃនិយ័តករឱសថកូរ៉េខាងត្បូង បានអះអាងនៅថ្ងៃចន្ទនេះថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson មានទាំងសុវត្ថិភាព និងប្រសិទ្ធភាព។ ប្រការនេះនឹងជំរុញឲ្យអាជ្ញាធរកូរ៉េខាងត្បូង អនុម័តឲ្យប្រើវ៉ាក់សាំង «ចាក់តែមួយដូស» ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សា ចំនួនពីរលើកទៀតក្នុងពេលឆាប់ៗ។

អាន​បន្ត៖ កូរ៉េខាងត្បូងនឹងអនុម័តឲ្យប្រើវ៉ាក់សាំង Johnson & Johnson...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៨នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (Video inside)

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារនេះបានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤៨ករណីបន្ថែមទៀត។

អាន​បន្ត៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៨នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (Video...

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ចំនួនមនុស្សស្លាប់កើនដល់ជាង ៥០០នាក់ ខណៈមហាអំណាចនានា បន្តថ្កោលទោសរបបយោធា» (Video inside)

(រ៉ង់ហ្គូន)៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះបានរាយការណ៍ថា មនុស្សជាង ៥០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាប ដោយកងកម្លាំងសន្តិសុខនៃរបបយោធា ទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ និងទាមទារលទ្ធិប្រជាធិបតេយ្យមកវិញ។

អាន​បន្ត៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ចំនួនមនុស្សស្លាប់កើនដល់ជាង ៥០០នាក់ ខណៈមហាអំណាចនានា...

សហរដ្ឋអាមេរិក៖ មនុស្ស ៤.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១០នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៤,០៩៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១០នាក់ស្លាប់...

ក្រុមប្រឹក្សាសន្តិសុខ UN នឹងរៀបចំកិច្ចប្រជុំស្តីពីបញ្ហានៅមីយ៉ាន់ម៉ា នៅថ្ងៃពុធសប្តាហ៍នេះ (Video inside)

(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំស្តីវិបត្តិនៅមីយ៉ាន់ម៉ា ក្នុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ក្រោយការបង្ក្រាបបាតុកម្មដ៏សាហាវនៅមីយ៉ាន់់ម៉ា កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានបណ្តាលឲ្យបាតុករជាង ១០០នាក់បន្ថែមទៀតស្លាប់ ក្នុងនោះមានទាំងកុមារផងដែរ។

អាន​បន្ត៖ ក្រុមប្រឹក្សាសន្តិសុខ UN នឹងរៀបចំកិច្ចប្រជុំស្តីពីបញ្ហានៅមីយ៉ាន់ម៉ា...

ជនអន្តោប្រវេសន៍ មិនប្រក្រតីចំនួន ១៨៤ នាក់ បានចរចារណ៏នៅទូទាំងប្រទេសទួគី

យ៉ាងហោចណាស់មានជនចំណាកស្រុក មិនប្រក្រតីចំនួន ១៨៤ នាក់ ត្រូវបានគេដឹកចរា-ចរណ៏ពាសពេញប្រទេសទួគី កាលពីចុងសប្តាហ៏។

អាន​បន្ត៖ ជនអន្តោប្រវេសន៍ មិនប្រក្រតីចំនួន ១៨៤ នាក់ បានចរចារណ៏នៅទូទាំងប្រទេសទួគី

លោកយាយរ៉ូម៉ានីអាយុ១០៤ឆ្នាំ៖ «ការចាក់វ៉ាក់សាំងជាមធ្យោបាយ តែមួយគត់ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺដ៏កាចសាហាវកូវីដ-១៩» ​​​​(Video inside)

(ប៊ូការ៉េស)៖ លោកយាយជនជាតិរ៉ូម៉ានីម្នាក់ដែលមានវ័យ ១០៤ឆ្នាំទៅហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទី ២រួចរាល់ហើយ និងបានក្លាយជាមនុស្សវ័យចំណាស់ជាងគេ នៅរដ្ឋធានីប៊ូការ៉េស (Bucharest) នៃប្រទេសរ៉ូម៉ានី ដែលបានទទួលការចាក់វ៉ាក់សាំងនេះយ៉ាងពេញលេញ។

អាន​បន្ត៖ លោកយាយរ៉ូម៉ានីអាយុ១០៤ឆ្នាំ៖ «ការចាក់វ៉ាក់សាំងជាមធ្យោបាយ...

លោក ចូ បៃដិន៖ «ការបង្ក្រាបពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ គឺពិតជាទង្វើដ៏សាហាវឃោរឃៅ» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ ដោយលោកចាត់ទុកការបង្រ្កាបយ៉ាងបង្ហូរឈាម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះថា គឺជាទង្វើដ៏សាហាវឃោរឃៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

អាន​បន្ត៖ លោក ចូ បៃដិន៖ «ការបង្ក្រាបពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា...

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «មនុស្សស្លាប់ក្នុងបាតុកម្មកើនដល់ ៤៥៩នាក់, ក្រុមសកម្មជនអំពាវនាវឲ្យ បណ្តាកងទ័ពជនជាតិភាគតិច ចូលរួមការតស៊ូប្រឆាំងយោធា»

  (រ៉ង់ហ្គូន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានរាយការណ៍ឱ្យដឹងថា កងកម្លាំងសន្តិសុខនៃរបបយោធា បានសម្លាប់អ្នកតវ៉ាប្រឆាំងរដ្ឋប្រហារម្នាក់ និងបានធ្វើឱ្យក្មេងតូចម្នាក់រងរបួស នៅក្នុងអំពើហិង្សាថ្មីៗពេញមួយយប់ ខណៈក្រុមសកម្មជនប្រឆាំងយោធា បាននិងកំពុងអំពាវនាវដល់ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ឱ្យគាំទ្រការតស៊ូរបស់ពួកគេ ប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។

អាន​បន្ត៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «មនុស្សស្លាប់ក្នុងបាតុកម្មកើនដល់ ៤៥៩នាក់,...