បណ្តាញសង្គម

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ២ គ្រាប់ ចូលសមុទ្រក្បែរប្រទេសជប៉ុន

យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន ២ គ្រាប់ចូលសមុទ្រនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី ២៥ ខែមីនានេះ នៅក្នុងអ្វីដែលអាចជាការបាញ់សាកល្បងមីស៊ីលផ្លោងលើកដំបូងរបស់ខ្លួន ក្នុងរបបគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិក Joe Biden ។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ២ គ្រាប់ ចូលសមុទ្រក្បែរប្រទេសជប៉ុន

គ្មានអ្នកឈ្នះភ្លាមៗ នៅក្នុងការបោះឆ្នោតនៅអ៊ីស្រាអែលទេ

លទ្ធផលនៃការស្ទង់មតិសម្រាប់ការបោះឆ្នោតលើកទី ៤ របស់អ៊ីស្រាអែល ក្នុងរយៈពេលពីរឆ្នាំបានលើកឡើងកាលពីថ្ងៃអង្គារថា គ្មានអ្នកឈ្នះភ្លាមៗទេ ដែលទុកឱ្យវាសនានយោបាយរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅតែមិនទាន់សម្រេច។

អាន​បន្ត៖ គ្មានអ្នកឈ្នះភ្លាមៗ នៅក្នុងការបោះឆ្នោតនៅអ៊ីស្រាអែលទេ

វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៦% ក្នុងលទ្ធផលសាកល្បងថ្មីៗរបស់សហរដ្ឋអាមេរិក

ក្រុមហ៊ុន AstraZeneca បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងការពារ COVID-១៩ របស់ខ្លួន មានប្រសិទ្ធភាព ៧៦% ក្នុងការការពារជំងឺដែលមានរោគសញ្ញា នេះបើតាមការដកស្រង់ការវិភាគថ្មីមួយ ពីលទ្ធផលថ្មីសម្រាប់ការសាកល្បងដ៏សំខាន់របស់ខ្លួននៅសហរដ្ឋអាមេរិក។

អាន​បន្ត៖ វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៦%...

ចិនបើកការស៊ើបអង្កេតលើកំពូលមហាសេដ្ឋី Pony Ma ម្ចាស់ក្រុមហ៊ុនយក្ស Tencent ក្នុងករណីដូចលោក Jack Ma

 (អាមេរិក)៖ លោក Pony Ma ស្ថាបនិកក្រុមហ៊ុន Tencent Holdings ដែលជាបណ្ដាញសង្គមយក្សរបស់ចិន និងជាក្រុមហ៊ុនផលិតវីដេអូហ្គេមដ៏ធំ ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់រដ្ឋាភិបាលចិន។

អាន​បន្ត៖ ចិនបើកការស៊ើបអង្កេតលើកំពូលមហាសេដ្ឋី Pony Ma ម្ចាស់ក្រុមហ៊ុនយក្ស Tencent...

ឥណ្ឌាអាចនឹងពន្យារពេល ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX របស់ WHO ព្រោះតែតម្រូវការក្នុងស្រុកកើនឡើង ​(Video inside)

(ញូដេលី)៖ អង្គការយូនីសេហ្វ (UNICEF) នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសឥណ្ឌាអាចនឹងពន្យារពេល ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដល់កម្មវិធីកូវ៉ាកស៍ (COVAX) ដែលជាកម្មវិធីសម្របសម្រួលការចែកចាយវ៉ាក់សាំង ដឹកនាំដោយសម្ព័ន្ធភាពសុខាភិបាល (GAVI) និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ខែមីនា និងមេសានេះ។

អាន​បន្ត៖ ឥណ្ឌាអាចនឹងពន្យារពេល ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX របស់ WHO...

កូរ៉េខាងជើង បានសាកល្បងមីស៊ីល ជាការបង្កជម្លោះដំបូង ចំពោះរដ្ឋបាលលោក Biden

មន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្រ្តីការពារជាតិ និងការទូតកំពូលរបស់សហរដ្ឋអាមេរិក ក្នុងការបង្កជម្លោះលើកដំបូងជាចំហរបស់ក្រុងព្យុងយ៉ាងចំពោះរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ។

អាន​បន្ត៖ កូរ៉េខាងជើង បានសាកល្បងមីស៊ីល ជាការបង្កជម្លោះដំបូង ចំពោះរដ្ឋបាលលោក Biden

ចក្រភពអង់គ្លេស គ្រោងនឹងចាក់វ៉ាក់សាំងការពារ COVID-19 សម្រាប់កុមារ ចាប់ពីខែសីហា

បើតាមកាសែត The Telegraph បានរាយការណ៍នៅថ្ងៃអង្គារនេះថា កុមារនៅចក្រភពអង់គ្លេស នឹងចាប់ផ្តើមទទួលថ្នាំបង្ការ COVID-19 នៅដើមខែសីហាខាងមុខ ក្រោមផែនការបណ្តោះអាសន្នរបស់រដ្ឋាភិបាល ក្នុងការជំរុញភាពស៊ាំថ្នាក់ជាតិកម្រិតខ្ពស់ពីវីរុសនេះ។

អាន​បន្ត៖ ចក្រភពអង់គ្លេស គ្រោងនឹងចាក់វ៉ាក់សាំងការពារ COVID-19 សម្រាប់កុមារ ចាប់ពីខែសីហា

សហរដ្ឋអាមេរិក គាំទ្រហ្វីលីពីននៅក្នុងជម្លោះជាប់គាំងជុំវិញបញ្ហាដែនសមុទ្រចិនខាងត្បូង

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន នឹងគាំទ្រប្រទេសហ្វីលីពីននៅក្នុងជំហថ្មីមួយជាមួយទីក្រុងប៉េកាំង នៅក្នុងដែនសមុទ្រចិនខាងត្បូងដែលមានជម្លោះ ហើយដែលទីក្រុងម៉ានីល បានស្នើសុំឲ្យទូកនេសាទចិន ចាកចេញពីថ្មប៉ប្រះទឹក។

អាន​បន្ត៖ សហរដ្ឋអាមេរិក...

សភាប្រទេសឡាវ ជ្រើសរើសលោក Thongloun ជាប្រធានាធិបតីថ្មី

សម័យប្រជុំបើកជាផ្លូវការនីតិកាលទី ៩ នៃរដ្ឋសភាឡាវ កាលពីព្រឹកថ្ងៃច័ន្ទ បានបោះឆ្នោតជ្រើសរើសលោក Thongloun Sisoulith អគ្គលេខាធិការគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនបដិវត្តឡាវ ជាប្រធានាធិបតីថ្មីរបស់ប្រទេសមួយនេះ ជំនួសលោក Bounnhang Vorachit ។

អាន​បន្ត៖ សភាប្រទេសឡាវ ជ្រើសរើសលោក Thongloun ជាប្រធានាធិបតីថ្មី

អគ្គិភ័យដ៏ធំ នាជំរុំ Rohingya នៅបង់ក្លាដែស

ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៥ នាក់ ទំនងបានស្លាប់ និងយ៉ាងហោចណាស់ ចំនួន ២០,០០០ នាក់ បានរត់ភៀសខ្លួន បន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយ បានឡោមព័ទ្ធផ្ទះជាច្រើននៅជំរុំជនភៀសខ្លួន នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស នេះបើតាមក្រុមមន្រ្តី បញ្ជាក់កាលពីថ្ងៃចន្ទ។

អាន​បន្ត៖ អគ្គិភ័យដ៏ធំ នាជំរុំ Rohingya នៅបង់ក្លាដែស

ប្រទេសម៉ាឡេស៊ី បង្កើតមូលនិធិសំណងសម្រាប់ការចាក់វ៉ាក់សាំង COVID-19

ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃច័ន្ទ បានប្រកាសថា ខ្លួន បានបង្កើតមូលនិធិសំណងចំនួន ២,៤ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់អ្នកទទួលវ៉ាក់សាំង COVID-១៩ ហើយទទួលរងនូវប្រតិកម្មធ្ងន់ធ្ងរ ដោយសារការចាក់ថ្នាំ។

អាន​បន្ត៖ ប្រទេសម៉ាឡេស៊ី បង្កើតមូលនិធិសំណងសម្រាប់ការចាក់វ៉ាក់សាំង COVID-19

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៩នាក់ទៀត ក្នុងនោះភាគច្រើននៅទីក្រុងបាងកក

  (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦៩នាក់បន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។

អាន​បន្ត៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៩នាក់ទៀត ក្នុងនោះភាគច្រើននៅទីក្រុងបាងកក

អូស្ត្រាលី៖ រកឃើញសាកសពបុរសម្នាក់ក្នុងរថយន្ត ដែលត្រូវទឹកជន់លិច, ប្រជាជននៅភាគខាងលិចស៊ីដនី ត្រូវបញ្ជាឲ្យជម្លៀស

 (ស៉ីដនី)៖ សាកសពបុរសម្នាក់ត្រូវបានគេរកឃើញនៅថ្ងៃពុធនេះ នៅក្នុងរថយន្តដែលបានលិចក្នុងទឹកជំនន់ ហើយនេះជាករណីស្លាប់លើកដំបូង ដោយសារគ្រោះមហន្តរាយទឹកជំនន់នៅក្នុងខែមីនា។

អាន​បន្ត៖ អូស្ត្រាលី៖ រកឃើញសាកសពបុរសម្នាក់ក្នុងរថយន្ត ដែលត្រូវទឹកជន់លិច,...

កប៉ាល់ដឹកទំនិញដ៏ធំមួយគ្រឿង ជាប់គាំងទទឹងទិស នៅកណ្តាលព្រែកជីកស៊ុយអេ

  (បរទេស)៖ កប៉ាល់ដឹកទំនិញយក្សមួយគ្រឿងបានជាប់គាំង នៅឯព្រែកជីកស៊ុយអេ (Suez Canal) បន្ទាប់ពីវាបានបាត់បង់ម្ចាស់ការ ដោយសារតែខ្យល់កន្ត្រាក់ ដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍ នៅបណ្តោយផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយ នៅលើពិភពលោក។

អាន​បន្ត៖ កប៉ាល់ដឹកទំនិញដ៏ធំមួយគ្រឿង ជាប់គាំងទទឹងទិស នៅកណ្តាលព្រែកជីកស៊ុយអេ

មីយ៉ាន់ម៉ាដោះលែងមនុស្សជាង៦០០នាក់ ដែលត្រូវបានចាប់ខ្លួន កំឡុងបាតុកម្មប្រឆាំងយោធា

(រ៉ង់ហ្គូន)៖ នាថ្ងៃពុធនេះមីយ៉ាន់ម៉ា បានដោះលែងមនុស្សជាង៦០០នាក់ពីមន្ទីរឃុំឃាំង បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន កំឡុងការធ្វើសកម្មភាពប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងរដ្ឋប្រហារយោធា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

អាន​បន្ត៖ មីយ៉ាន់ម៉ាដោះលែងមនុស្សជាង៦០០នាក់ ដែលត្រូវបានចាប់ខ្លួន កំឡុងបាតុកម្មប្រឆាំងយោធា

មេទ័ពអាមេរិកព្រមានថា ចិននឹងមានសមត្ថភាព «វាយយកកោះតៃវ៉ាន់» លឿនជាងការរំពឹងទុក

 (វ៉ាស៊ីនតោន)៖ លោកឧត្តមនាវីឯក ចន អាឃ្វីលីណូ (John Aquilino) ដែលត្រូវបានលោកប្រធានាធិបតី ចូ បៃដិន តែងតាំងជាមេបញ្ជាការ នៃទីបញ្ជាការយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបាននិយាយថា ចិននឹងមានសមត្ថភាពវាយយកកោះតៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លីមុខ លឿនជាងការរំពឹងទុក និងការព្យាករនានាពេលបច្ចុប្បន្ន។

អាន​បន្ត៖ មេទ័ពអាមេរិកព្រមានថា ចិននឹងមានសមត្ថភាព «វាយយកកោះតៃវ៉ាន់» លឿនជាងការរំពឹងទុក

មនុស្ស៥នាក់ទំនងជាស្លាប់, រាប់ម៉ឺននាក់ជម្លៀសខ្លួនពីអគិ្គភ័យឆេះជំរំរ៉ូហ៊ីងយ៉ា ក្នុងប្រទេសបង់ក្លាដែស ​​​​(Video inside)

(បង់ក្លាដែស)៖ មនុស្សយ៉ាងហោច៥នាក់ទំនងជាបានបាត់បង់ជីវិត ហើយជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាង២ម៉ឺននាក់ទៀតបានជម្លៀសខ្លួនទៅរកកន្លែង មានសុវត្ថិភាព បន្ទាប់ពីអគ្គិភ័យដ៏សម្បើមមួយបានឆាបឆេះជំរំស្នាក់នៅរបស់ពួកគេ នៅឯភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។

អាន​បន្ត៖ មនុស្ស៥នាក់ទំនងជាស្លាប់, រាប់ម៉ឺននាក់ជម្លៀសខ្លួនពីអគិ្គភ័យឆេះជំរំរ៉ូហ៊ីងយ៉ា...

មន្ត្រីប៉ូលិសអាមេរិកម្នាក់ ដែលបានស្លាប់ក្នុងការបាញ់ប្រហារនៅខូឡូរ៉ាដូ មានកូនចំនួន៧នាក់ និងធ្លាប់ព្យាយាមរកការងារថ្មី

 (ខូឡូរ៉ាដូ)៖ មន្ត្រីប៉ូលិសអាមេរិកម្នាក់ដែលបានស្លាប់ នៅក្នុងករណីបាញ់ប្រហារយ៉ាងកម្រោល នៅឯផ្សារទំនើបមួយកន្លែង ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) ត្រូវបានគេដឹងថា លោកមានកូនៗរហូតដល់ទៅ ០៧នាក់ឯណោះ ហើយក្រុមគ្រួសាររបស់លោក ក៏បានអះអាងទៀតថា មន្ត្រីប៉ូលិសរូបនេះធ្លាប់ព្យាយាមស្វែងរកការងារថ្មី ដើម្បីការពារក្រុមគ្រួសាររបស់លោកផងដែរ។

អាន​បន្ត៖ មន្ត្រីប៉ូលិសអាមេរិកម្នាក់ ដែលបានស្លាប់ក្នុងការបាញ់ប្រហារនៅខូឡូរ៉ាដូ...

លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលការចាក់វ៉ាក់សាំង នៅថ្ងៃអង្គារនេះ និងច្រានចោលពាក្យរិះគន់ ចំពោះវ៉ាក់សាំង Sputnik V ​​​​(Video inside)

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានច្រានចោលការរិះគន់ ពីសំណាក់ប្រទេសមួយចំនួនទៅវ៉ាក់សាំង Sputnik V ហើយលោកផ្ទាល់ កំពុងត្រៀមខ្លួនទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 មួយនេះ នៅក្នុងសប្តាហ៍នេះតែម្តង។

អាន​បន្ត៖ លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលការចាក់វ៉ាក់សាំង នៅថ្ងៃអង្គារនេះ...

សហរដ្ឋអាមេរិក៖ មនុស្ស ៤.៥៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៣៦នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៥,៧៤៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៣៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤.៥៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៣៦នាក់ស្លាប់...

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន និងភរិយា ទទួលការចាក់វ៉ាក់សាំង AstraZeneca ​​​​(Video inside)

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន បានទទួលការចាក់វ៉ាក់សាំង AstraZeneca ដើម្បីបង្ការជំងឺ COVID-19 សម្រាប់ដូសដំបូងរបស់លោករួចរាល់ហើយ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១នេះ នៅចំពោះមុខការត្រៀមចេញ ទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន និងភរិយា ទទួលការចាក់វ៉ាក់សាំង...