បណ្តាញសង្គម

ព្រះរាជាទាយាទអារ៉ាប៊ីសាអូឌីត ទទួលការវះកាត់ជំងឺរលាកខ្នែងពោះរៀន ដោយជោគជ័យ ​​​​(Video inside)

(រីយ៉ាដ)៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ទើបតែបានយាងចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការវះកាត់ជំងឺរលាកខ្នែងពោះវៀន (ពោះវៀនដុះខ្នែង) ដោយជោគជ័យ។

អាន​បន្ត៖ ព្រះរាជាទាយាទអារ៉ាប៊ីសាអូឌីត ទទួលការវះកាត់ជំងឺរលាកខ្នែងពោះរៀន ដោយជោគជ័យ...

សហរដ្ឋអាមេរិក៖ មនុស្ស ៧.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៥២៥នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៥,២៩៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,៥២៥នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៥២៥នាក់ស្លាប់...

តំណាងពាណិជ្ជកម្មអាមេរិកដែលលោក ចូ បៃដិន ទើបតែងតាំង សន្យាធ្វើការជាមួយសម្ព័ន្ធមិត្ត «ដើម្បីទប់ទល់ចិន» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ តំណាងពាណិជ្ជកម្មអាមេរិក ដែលលោកប្រធានាធិបតី ចូ បៃដិន ទើបតែងតាំងកាលពីពេលថ្មីៗនេះបានសន្យាថា លោកស្រីនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអាមេរិក ដើម្បីដោះស្រាយជាមួយចិន ជុំវិញការអនុវត្តគោលនយោបាយពាណិជ្ជកម្ម ដែលអាមេរិកចោទថាមិនត្រឹមត្រូវ ហើយអាមេរិកនឹងមិនដើរតាមគន្លងចាស់ របស់អតីតរដ្ឋបាល លោក ដូណាល់ ត្រាំ នោះទេ។

អាន​បន្ត៖ តំណាងពាណិជ្ជកម្មអាមេរិកដែលលោក ចូ បៃដិន ទើបតែងតាំង...

វ៉ាក់សាំងកូវីដ-១៩ នឹងទៅដល់ហ្វីលីពីនជាលើកដំបូង នៅចុងសប្តាហ៍នេះ ខណៈយុទ្ធនាការចាក់នឹងផ្តើមនៅសប្តាហ៍ក្រោយ

(ម៉ានីល)៖ ហ្វីលីពីននឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូង នៅចុងសប្តាហ៍នេះ ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន នាសប្តាហ៍ក្រោយ។

អាន​បន្ត៖ វ៉ាក់សាំងកូវីដ-១៩ នឹងទៅដល់ហ្វីលីពីនជាលើកដំបូង នៅចុងសប្តាហ៍នេះ...

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៧២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ៧២នាក់ទៀតត្រូវបានរកឃើញ ដោយក្នុងនោះ ៦៣នាក់ជាករណីឆ្លងក្នុងស្រុក និង ០៩នាក់ទៀតជាករណីនាំចូល។

អាន​បន្ត៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៧២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ថ្នាក់ដឹកនាំកំពូលៗនៅទីក្រុងហុងកុង ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន

 (ហុងកុង)៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីកំពូលៗនៃរដ្ឋបាលរបស់លោកស្រីជាច្រើនរូបទៀត បានទទួលការចាក់វ៉ាក់សាំង COVID-19 ផលិតដោយក្រុមហ៊ុនចិន Sinovac សម្រាប់ដូសដំបូងរួចរាល់ហើយ។

អាន​បន្ត៖ ថ្នាក់ដឹកនាំកំពូលៗនៅទីក្រុងហុងកុង ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ក្រុមបាតុករប្រមូលផ្តុំជាថ្មីនៅថ្ងៃចន្ទនេះ ចំពោះមុខការព្រមានបង្ក្រាបពីយោធា»

(រ៉ង់ហ្គូន)៖ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលមានប្រជាជនរស់នៅច្រើនបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពោះមុខការព្រមានពីយោធាថា នឹងធ្វើការបង្ក្រាបយ៉ាងក្តៅគគុក ប្រសិនបើក្រុមបាតុករទាំងនោះ នៅតែបន្តការប្រកូកប្រកាស ឲ្យមានការតវ៉ាទ្រង់ទ្រាយ ប្រឆាំងនឹងរដ្ឋាភិបាលយោធា ដែលបានឡើងកាន់អំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈនោះ។

អាន​បន្ត៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ក្រុមបាតុករប្រមូលផ្តុំជាថ្មីនៅថ្ងៃចន្ទនេះ...

នូវែលសេឡង់ប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំ នៃគ្រោះរញ្ជួយដីនៅទីក្រុងក្រៃស៍ឆឺច ដែលបានសម្លាប់មនុស្ស ១៨៥នាក់

 (វែលលីងតុន)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហូតទង់ជាតិរបស់ខ្លួនមកនៅត្រឹមពាក់កណ្ដាល ដើម្បីប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំនៃគ្រោះរញ្ជួយដីនៅទីក្រុងក្រៃស៍ឆឺច (Christchurch) ដែលបានសម្លាប់មនុស្ស ១៨៥នាក់។

អាន​បន្ត៖ នូវែលសេឡង់ប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំ នៃគ្រោះរញ្ជួយដីនៅទីក្រុងក្រៃស៍ឆឺច...

ក្រោយលោក ចូ បៃដិន ប្រកាសផ្អាកលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត ក្រុមហ៊ុន Lockheed Martin បែរជាបង្កើតកិច្ចព្រមព្រៀងថ្មី ជាមួយរាជាណាចក្រអារ៉ាប់នេះវិញ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ កាលពីពេលកន្លងទៅនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសផ្អាកការលក់សព្វាវុធដល់អារ៉ាប៊ីសាអូឌីត ប៉ុន្តែពេលនេះបែរជាកិច្ចព្រមព្រៀងមួយ ទើបតែបានកើតមានឡើង រវាងក្រុមហ៊ុនផលិតសព្វាវុធដ៏ល្បីរបស់អាមេរិក ឡក់ឃីដ ម៉ាទីន (Lockheed Martin) និងរាជាណាចក្រអារ៉ាប់មួយនេះទៅវិញ។

អាន​បន្ត៖ ក្រោយលោក ចូ បៃដិន ប្រកាសផ្អាកលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត ក្រុមហ៊ុន Lockheed...

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បុគ្គលល្បីឈ្មោះ៦នាក់ ប្រឈមមុខការចាប់ខ្លួន, មនុស្សជិត ៥០០នាក់ហើយត្រូវបានចាប់ឃុំឃាំង ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ» ​​​​(Video inside)

(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន បុគ្គលមានប្រជាប្រិយភាព ០៦នាក់ដែលបានលើកទឹកចិត្ត និងជំរុញឱ្យបុគ្គលិករដ្ឋជាច្រើន ធ្វើកូដកម្មមិនចូលធ្វើការ ខណៈចំនួនអ្នកដែលត្រូវបានចាប់ខ្លួន គិតចាប់តាំងពីថ្ងៃផ្ទុះព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ បានកើនដល់ជិត ៥០០នាក់។

អាន​បន្ត៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បុគ្គលល្បីឈ្មោះ៦នាក់ ប្រឈមមុខការចាប់ខ្លួន, មនុស្សជិត...

នាយករដ្ឋមន្ត្រីថ្មីរបស់អ៉ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា, បញ្ហាអាទិភាពដែលត្រូវដោះស្រាយ គឺជំងឺរាតត្បាតសកល

 (រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៉ីតាលីលោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) ដែលបានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីពេលថ្មីៗនេះ ទើបតែបានទទួលការបោះឆ្នោតផ្តល់ទំនុកចិត្ត ពីសំណាក់ព្រឹទ្ធសភា នៃប្រទេសអឺរ៉ុបមួយនេះបន្ថែមទៀត។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីថ្មីរបស់អ៉ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា,...

កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

(ដាម៉ាស់)៖ អាវុធដ៏ច្រើនដែលត្រូវបានប្រើប្រាស់ ដោយក្រុមភេរវករ ISIS ទើបតែត្រូវបានរកឃើញនៅខេត្ត ហូមស៍ (Homs) ភាគខាងត្បូងប្រទេសស៉ីរី ដោយកងកម្លាំងរដ្ឋាភិបាលស៉ីរី ក្រោមការជួយគាំទ្រពីសំណាក់ យន្តហោះដ្រូនរបស់យោធារុស្ស៉ី។

អាន​បន្ត៖ កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

លោក ដូណាល់ ត្រាំ ថ្លែងក្នុងកិច្ចសម្ភាសន៍ដំបូង៖ «ខ្ញុំពិតជាចង់នៅស្ងៀមស្ងាត់បន្តិច តែមិនមែនស្ងៀមស្ងាត់រហូតទេ» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញខ្លួននៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូងបំផុត ចាប់តាំងពីលោកចាកចេញពីសេតវិមាន ខណៈមានការរំពឹងជាច្រើនថា លោកអាចនឹងប្រកាសចូលរួមឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ ថ្លែងក្នុងកិច្ចសម្ភាសន៍ដំបូង៖...

អង្គការសហប្រជាជាតិ៖ «យើងត្រូវបង្កើនការចាក់វ៉ាក់សាំង ដល់មនុស្សគ្រប់គ្នា និងទប់ស្កាត់វិសមភាព ក្នុងការទទួលបានវ៉ាក់សាំង» ​​​​(Video inside)

(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានដឹកនាំការអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងជាសកលមួយ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដោយព្រមានថា វិសមភាពនៅក្នុងការទទួលបានការចាក់វ៉ាក់សាំង នឹងធ្វើឱ្យពិភពលោកទាំងមូលស្ថិតក្នុងគ្រោះថ្នាក់។

អាន​បន្ត៖ អង្គការសហប្រជាជាតិ៖ «យើងត្រូវបង្កើនការចាក់វ៉ាក់សាំង ដល់មនុស្សគ្រប់គ្នា...

សហរដ្ឋអាមេរិក៖ មនុស្ស ៧.១ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៥៣៧នាក់ទៀតស្លាប់ នៅក្នុងពេល១ថ្ងៃ

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧១,៦៤០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,៥៣៧នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧.១ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៥៣៧នាក់ទៀតស្លាប់...

ថៃប្រកាសរកឃើញមនុស្ស ១៧៥នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ អាជ្ញាធរថៃនៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 សរុបចំនួន ១៧៥នាក់ថ្មីទៀត ដោយក្នុងនោះ ១៦៨នាក់ជាករណីឆ្លងក្នុងស្រុក និង ០៧នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។

អាន​បន្ត៖ ថៃប្រកាសរកឃើញមនុស្ស ១៧៥នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

មនុស្ស២០នាក់ស្លាប់ ស្របពេលដែលព្យុះព្រិលគ្របដណ្តប់សហរដ្ឋអាមេរិក ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់ បានបាត់បង់ជីវិត ខណៈដែលព្យុះពិលទឹកកកបាននិងកំពុងគ្របដណ្តប់លើតំបន់ជាច្រើន នៅសហរដ្ឋអាមេរិក។

អាន​បន្ត៖ មនុស្ស២០នាក់ស្លាប់ ស្របពេលដែលព្យុះព្រិលគ្របដណ្តប់សហរដ្ឋអាមេរិក ​​​​(Video...

កាំរស្មីវិទ្យុសកម្មយូវី កើនឡើងខ្ពស់ នៅក្រុងហូជីមិញ និងខេត្តជាប់សមុទ្រមួយចំនួន

 (ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជូនដំណឹងថា កាំរស្មីវិទ្យុសកម្មយូវី ដែលជាកាំរស្មីបង្កគ្រោះថ្នាក់ដល់មនុស្ស កំពុងកើនឡើងខ្ពស់នៅទីក្រុងហូជីមិញ និងខេត្តមួយចំនួនជាប់តាមមាត់សមុទ្រ។ ការកើនខ្ពស់នៃកាំរស្មីវិទ្យុសកម្មយូវីនេះ កើតមានចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

អាន​បន្ត៖ កាំរស្មីវិទ្យុសកម្មយូវី កើនឡើងខ្ពស់ នៅក្រុងហូជីមិញ និងខេត្តជាប់សមុទ្រមួយចំនួន

មហាយក្សចិនក្លាយជា «ដៃគូពាណិជ្ជកម្មធំបំផុត» របស់សហភាពអឺរ៉ុប កាលពីឆ្នាំ២០២០ ​​​​(Video inside)

(អឺរ៉ុប)៖ ទីភ្នាក់ងារស្ថិតិអឺរ៉ុប អឺរ៉ូស្តេត (Eurostat) បានឲ្យដឹងថា កាលពីឆ្នាំ២០២០កន្លងទៅនេះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ធំជាងគេបំផុតរបស់សហភាពអឺរ៉ុប (EU) ជាមួយការនាំចេញ និងការនាំចូលសុទ្ធតែបានកើនឡើងយ៉ាងវិជ្ជមាន បើទោះបីជាពិភពលោកទាំងមូល បានប្រឈមនឹងវិបត្តិ COVID-19 យ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ២០២០ក៏ដោយ។

អាន​បន្ត៖ មហាយក្សចិនក្លាយជា «ដៃគូពាណិជ្ជកម្មធំបំផុត» របស់សហភាពអឺរ៉ុប កាលពីឆ្នាំ២០២០...

ទីបំផុតជប៉ុនចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងនៅទីក្រុងតូក្យូ ​​​​(Video inside)

(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃពុធនេះបានចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់បុគ្គលិកសុខាភិបាលនៅទីក្រុងតូក្យូហើយ ដោយប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech)។

អាន​បន្ត៖ ទីបំផុតជប៉ុនចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងនៅទីក្រុងតូក្យូ ​​​​(Video inside)

ហុងគ្រីក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinopharm

 (ហុងគ្រី)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថចិន Sinopharm ដែលត្រូវបានទិញដោយប្រទេសហុងគ្រី នៅថ្ងៃអង្គារសប្ដាហ៍នេះបានមកដល់ទីក្រុង ប៊ូដាផេស (Budapest) ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

អាន​បន្ត៖ ហុងគ្រីក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinopharm