(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ Maryland លោក Wes Moore បានស្នើសុំឱ្យគណបក្សសាធារណរដ្ឋធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តថវិកាសហព័ន្ធដែលត្រូវការយកមកសាងសង់ស្ពានក្នុងទីក្រុង Baltimore និងដើម្បីធ្វើឱ្យដំណើរការសេដ្ឋកិច្ចនៃទីក្រុងកំពង់ផែមួយនេះ ត្រឡប់មករកសភាពដើមវិញ។
អានបន្ត៖ រដ្ឋ Maryland ទទូចដល់សភាអនុម័តថវិកាឱ្យបានឆាប់ ដើម្បីសាងសង់ស្ពានក្នុងទីក្រុង...
(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំឱ្យមានកិច្ចប្រជុំកំពូលមួយរវាង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនិងសមភាគីជប៉ុនព្រមទាំងកូរ៉េខាងត្បូងរបស់លោក នាខែកក្កដា ឆ្នាំនេះ នៅក្រៅកិច្ចប្រជុំ NATO ដែលនឹងធ្វើឡើងក្នុងរដ្ឋធានីវ៉ាស៉ីនតោន។
អានបន្ត៖ អាមេរិកគ្រោងរៀបចំកិច្ចប្រជុំកំពូលត្រីភាគី ជាមួយជប៉ុននិងកូរ៉េខាងត្បូង...
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងបើកទូលាយក្នុងការពិភាក្សា ជាមួយក្រុមវេជ្ជបណ្ឌិតដែលជំទាស់នឹងផែនការបង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យ ខណៈចោទប្រកាន់ក្រុមអ្នករិះគន់ថា មិនបើកចិត្តទទួលយកបញ្ហាខ្វះខាតវេជ្ជបណ្ឌិត។
អានបន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង ថារដ្ឋាភិបាលចំហទ្វារជានិច្ច...
(តៃប៉ិ)៖ អតីតមេដឹកនាំកោះតៃវ៉ាន់ លោក Ma Ying-jeou បានចាកចេញពីតៃវ៉ាន់នាថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច ដែលមានរយៈពេលសរុប១១ថ្ងៃ ទៅកាន់ប្រទេសចិន ហើយអំឡុងពេលនោះ រូបលោកក៏ត្រូវគេរំពឹងថា អាចនឹងជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ថែមទៀតផង។
(ហ៊្សេរុយសាឡិម)៖ នាថ្ងៃចន្ទនេះ ប៉ូលិសអ៉ីស្រាអែលបាននិយាយថា ពួកគេបានចាប់ខ្លួនប្អូនស្រី របស់មេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ismail Haniyeh ក្រោមក្របខណ្ឌនៃការស៉ើបអង្កេតភេរវកម្ម នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល។
អានបន្ត៖ ប៉ូលិសអ៉ីស្រាអែល ចាប់ខ្លួនប្អូនស្រីមេដឹកនាំក្រុមហាម៉ាស...
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងនៅចុងសប្តាហ៍មុនថា រដ្ឋាភិបាលថៃកំពុងពិចារណា លើសេចក្តីព្រាងច្បាប់កាស៊ីណូ ហើយប្រសិនបើច្បាប់នេះ ទទួលបានការអនុម័តពីសភា វិស័យនេះនឹងបង្កើតការងារ និងចំណូលរដ្ឋកាន់តែច្រើន ថែមទាំងជួយឱ្យមានការបង្កើតគម្រោងកម្សាន្តដ៏ធំផងដែរ។
អានបន្ត៖ នាយករដ្ឋមន្ត្រីថៃថា ការប្រែក្លាយកាស៊ីណូទៅជាអាជីវកម្មស្របច្បាប់...
(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា វៀតណាមកំពុងព្យាយាមរៀនសូត្រពីចិន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុត នៅក្នុងប្រទេសរបស់ខ្លួន។
អានបន្ត៖ វៀតណាមចង់រៀនសូត្រពីចិន ស្តីពីផែនការអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿន
(អាំស្ទែដាំ)៖ ប៉ូលិស បានឱ្យដឹងថា មនុស្សមួយក្រុមត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅអគារមួយក្នុងទីក្រុងភាគកណ្តាលប្រទេសហូឡង់នាថ្ងៃសៅរ៍នេះ ដោយមានការជម្លៀសមនុស្សចេញពីផ្ទះ ហើយផ្នែកកណ្តាលទីក្រុងត្រូវបានបិទ។
អានបន្ត៖ មនុស្សមួយក្រុមត្រូវបានចាប់ជាចំណាប់ខ្មាំង ក្នុងអគារមួយនៅទីក្រុង Ede នៃប្រទេសហូឡង់
(លីម៉ា)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីនៃប្រទេសប៉េរូ លោកស្រី Dina Boluarte បាននិយាយថា លោកស្រីនឹងមិនចុះចេញពីតំណែងឡើយ បន្ទាប់ពីផ្ទះរបស់លោកស្រី ត្រូវបានអាជ្ញាធរចុះឆែកឆេរក្រោមក្របខណ្ឌ នៃការស៉ើបអង្កេតមួយពាក់ព័ន្ធអំពើពុករលួយ។
អានបន្ត៖ ប្រធានាធិបតីប៉េរូច្រានចោលលទ្ធភាព នៃការលាលែងពីតំណែង ចំពោះមុខរឿងអាស្រូវនាឡិកាដៃ...
(ហ្សាការតា)៖ មន្រ្តីយោធាឥណ្ឌូណេស៉ី បានឱ្យដឹងថា គ្រោះអគ្គិភ័យធំមួយបានឆាបឆេះ នៅទីតាំងដេប៉ូស្តុកគ្រាប់រំសេវមួយកន្លែង ក្បែរទីក្រុងហ្សាការតា ប៉ុន្តែវាត្រូវបានពន្លត់ទៅវិញដោយជោគជ័យ ខណៈយោធាកំពុងពិនិត្យមើល នៅតំបន់ជុំវិញនោះ ដើម្បីប្រមែប្រមូលវត្ថុធាតុផ្សេងៗ ដែលអាចបានហោះខ្ទាតចេញ ដោយសារការផ្ទុះឡើងអំឡុងអគ្គិភ័យ។
អានបន្ត៖ អគ្គិភ័យធំមួយឆាបឆេះទីតាំងស្តុកគ្រាប់រំសេវយោធា នៅក្បែររដ្ឋធានីប្រទេសឥណ្ឌូណេស៉ី...
(អូតាវ៉ា)៖ ក្រសួងការពារជាតិកាណាដា បានប្រកាសឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា ប្រទេសកាណាដាបានបញ្ជូនកងទ័ពប្រមាណ៧០នាក់ ទៅកាន់ប្រទេសហ្សាម៉ាអ៉ីក ដើម្បីជួយបង្ហាត់បង្រៀនកងកម្លាំងមកពី ក្រុមប្រទេសនៃតំបន់សមុទ្រការីបង់ (Caribbean) ដែលត្រូវចូលរួមក្នុងបេសកកម្ម ដែលអនុញ្ញាតដោយអង្គការសហប្រជាជាតិ (UN) នៅឯប្រទេសហៃទី។
អានបន្ត៖ កាណាដាបញ្ជូនទាហានទៅជួយបណ្តុះបណ្តាល កងកម្លាំងនៃក្រុមប្រទេសតំបន់សមុទ្រការីបង់...
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចេញបញ្ជាឱ្យរដ្ឋាភិបាលលោក ពង្រឹងកិច្ចសហការបន្ថែមទៀត ទៅលើសន្តិសុខដែនសមុទ្រ ដើម្បីប្រឈមបញ្ហាធំៗជាច្រើន ចំពោះបូរណភាពទឹកដី និងសុខសន្តិភាព នៅចំពេលមួយដែលភាពតានជាមួយប្រទេសចិន មានការកើនឡើងនៅតំបន់សមុទ្រចិនខាងត្បូង។
អានបន្ត៖ ប្រធានាធិបតីហ្វីលីពីន ចាត់ឱ្យពង្រឹងសន្តិសុខដែនសមុទ្រ...
ការបោះឆ្នោតនៅរុស្ស៊ីរយៈពេលបីថ្ងៃរួចមកនេះ បានបង្ហាញថា បេក្ខជនដែលឈ្នះឆ្នោត គឺលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ដែលនឹងបន្តកាន់អំណាចរយៈពេល៦ឆ្នាំទៅមុខថែមទៀត។ តួលេខចំនួនអ្នកចេញទៅបោះឆ្នោតមានច្រើនដល់ ៧៤,២២ភាគរយ ខណៈដែលការបោះឆ្នោតឆ្នាំ ២០១៨ មាន ត្រឹមតែប្រមាណ ៦៧,៥ភាគរយតែប៉ុណ្ណោះ។
អានបន្ត៖ ការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់ លោក ពូទីន កាន់តែបង្កភាពខ្វល់ខ្វាយ ដល់អ៊ុយក្រែន
ចិន បាននិយាយថា សហរដ្ឋអាមេរិក មិនមានសិទ្ធិអ្វីមកជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិន ខាងត្បូងឡើយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុង វ៉ាស៉ីនតោនប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីការពារហ្វីលីពីនប្រឆាំងការវាយប្រហារ ប្រដាប់អាវុធ នៅក្នុងដែនសមុទ្រមានបញ្ហាវិវាទមួយនេះ។
អានបន្ត៖ ចិនថា អាមេរិកគ្មានសិទ្ធិអ្វីមកជ្រៀតជ្រែក ក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ
ការិយាល័យផែនការ និងគោលនយោបាយថាមពលរបស់ថៃ បានឱ្យដឹងថា ការផ្គត់ផ្គង់ហ្កាសនៅក្នុងស្រុក សម្រាប់ការផលិតអគ្គិសនី អាចនឹងមានការខ្វះខាត អំឡុងរដូវក្ដៅឆ្នាំនេះ នៅពេលដែលតម្រូវការប្រើប្រាស់ អគ្គិសនីកើនឡើងខ្ពស់។
អានបន្ត៖ ថៃ អាចនឹងខ្វះខាតហ្កាសក្នុងស្រុក សម្រាប់ផលិតអគ្គិសនី នៅក្នុងរដូវក្ដៅនេះ
រដ្ឋាភិបាលវៀតណាម បានប្រកាសឱ្យដឹងកាលពីថ្ងៃពុធថា គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានសម្រេចទទួលយកការលាលែងពីតំណែងរបស់ប្រធានាធិបតីលោក Vo Van Thuong បន្ទាប់ពីរូបលោកទើបតែឡើងកាន់តួនាទីនេះ បានត្រឹម១ឆ្នាំប៉ុណ្ណោះ។
អានបន្ត៖ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong លាលែងពីតំណែង ក្រោយកាន់តួនាទីបានត្រឹម១ឆ្នាំ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្ដ ប្រកបដោយជោគជ័យលើម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹង សម្រាប់មីស៊ីល ល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមស៊េរីថ្មីមួយ។
អានបន្ត៖ លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដម៉ាស៊ីនប្រើឥន្ធនៈរឹង...
នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin កាលពីថ្ងៃពុធ បាននិយាយថា រូបលោកនឹងផ្អាកធ្វើដំណើរ ចេញក្រៅប្រទេស សម្រាប់រយៈពេល២ខែ ក្រោយមានមតិរិះគន់កាន់តែច្រើន ជុំវិញដំណើរទស្សនកិច្ចក្រៅ ស្រុករបស់លោក។
អានបន្ត៖ នាយករដ្ឋមន្រ្តីថៃ ប្រកាសឈប់ធ្វើដំណើរចេញក្រៅប្រទេស២ខែ ក្រោយរងការរិះគន់
លោក Klaus Iohannis ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី បាននិយាយកាលពីថ្ងៃអង្គារថា លោកសម្រេចចិត្ត ចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាមេដឹកនាំរបស់អង្គការណាតូ (NATO) ជាមុខតំណែងមួយ ដែលបច្ចុប្បន្ន បណ្តាប្រទេសជាសមាជិកគាំទ្រឱ្យទៅ លោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់។
អានបន្ត៖ ប្រធានាធិបតីរ៉ូម៉ានី ប្រកាសចូលរួមប្រកួតប្រជែងតំណែងមេដឹកនាំ NATO
កាលពីថ្ងៃពុធ ថ្លែងក្នុងបទសម្ភាសមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា អាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៉ី ទាំងប្រភេទបាញ់ចេញពីដីគោក ផ្ទៃសមុទ្រ និង អាកាស គឺខ្លាំងហើយទំនើបជាងឆ្ងាយ បើប្រៀបធៀបជាមួយរបស់សហរដ្ឋអាមេរិក។
អានបន្ត៖ លោក ពូទីន អះអាងថា អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី គឺល្អជាងរបស់អាមេរិកទៅទៀត
រដ្ឋមន្រ្តីទទួលបន្ទុកឧស្សាហកម្មការពារជាតិអូស្ត្រាលី បាននិយាយកាលពីថ្ងៃពុធថា អូស្រ្តាលី មានទំនុកចិត្តថា សហរដ្ឋអាមេរិក នឹងបំពេញតាមការសន្យាលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS បន្ទាប់ពីសហរដ្ឋអាមេរិក កាត់បន្ថយថវិកាស្នើសុំ ហើយបង្កក្តីបារម្ភថា ការលក់នាវាមុជទឹកនោះ អាចត្រូវពន្យាពេល ឬលុបចោល។
អានបន្ត៖ អូស្រ្តាលីមានទំនុកចិត្តថា នឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរ...