(វ៉ាស៉ីនតោន)៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកទើបតែបានបង្ហាញក្តីបារម្ភ ជុំវិញរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ទៅកាន់បណ្តាឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃក្រុមប្រទេសសមាជិកអាស៊ាន ប្រចាំនៅទីក្រុងវ៉ាស៉ីនតោន។
អានបន្ត៖ សហរដ្ឋអាមេរិកបង្ហាញ «ក្តីបារម្ភយ៉ាងជ្រាលជ្រៅ» ជុំវិញរដ្ឋប្រហារនៅមីយ៉ាន់ម៉ា...
(សិង្ហបុរី)៖ ប៉ូលិសសិង្ហបុរីនៅថ្ងៃសុក្រនេះ បានចេញសារព្រមានមួយ ប្រឆាំងនឹងផែនការធ្វើបាតុកម្មតវ៉ា នៅក្នុងប្រទេសរបស់ខ្លួន ដែលមានជាប់ពាក់ព័ន្ធនឹងស្ថានភាពនយោបាយបច្ចុប្បន្ន ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយរំលឹកថា ការប្រមូលផ្ដុំ ឬចូលរួមក្នុងការប្រមូលផ្ដុំណាមួយ ដោយមិនមានអនុញ្ញាតពីអាជ្ញាធរ គឺជាបទល្មើស។
អានបន្ត៖ សិង្ហបុរី ព្រមានចំពោះផែនការធ្វើបាតុកម្ម ដោយជនជាតិមីយ៉ាន់ម៉ា...
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្រេចបញ្ចប់ការគាំទ្រ របស់ប្រទេសមហាអំណាចមួយនេះ ចំពោះសង្រ្គាមដ៏អាក្រក់នៅយេម៉ែន ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ។
អានបន្ត៖ ក្រោមការដឹកនាំរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រ...
(យូអិន)៖ ក្រោយបញ្ចប់កិច្ចប្រជុំក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងបុរីញូយ៉ក ស្ថាប័នដ៏មានអំណាចប្រចាំ UN មួយនេះបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី អោង សាន ស៊ូជី និងមេដឹកនាំជាច្រើនរូបទៀត ដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខ មិនបានធ្វើការថ្កោលទោស ទៅលើអ្វីដែលប្រទេសមួយចំនួនចាត់ទុកថា ជារដ្ឋប្រហារយោធានោះឡើយ។
អានបន្ត៖ ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី...
(ប្រេស៊ីឡា)៖ អាជ្ញាធរប្រេស៊ីលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានចេញយុទ្ធនាការបង្ក្រាបការលក់ «វ៉ាក់សាំង COVID-19 ក្លែងក្លាយ» ដែលកំពុងកើតមានឡើងហើយ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។
អានបន្ត៖ ប្រទេសប្រេស៊ីលចាត់វិធានការ បោសសម្អាតការលក់ «វ៉ាក់សាំងក្លែងក្លាយ»
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ជាផ្លូវការហើយថា អ្វីដែលបានកើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺជា «រដ្ឋប្រហារ» ហើយដែលបញ្ហានេះនឹងតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការផ្ដល់ជំនួយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
អានបន្ត៖ សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ៖ «អ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ា គឺជារដ្ឋប្រហារ,...
(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នៅដើមសប្ដាហ៍នេះ បានស្នើឲ្យសហភាពអឺរ៉ុបធ្វើជាអាជ្ញាកណ្ដាលជួយសម្របសម្រួល ដើម្បីជំរុញដល់ទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ឲ្យវិលត្រលប់ ចូលទៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ។
អានបន្ត៖ អ៉ីរ៉ង់ស្នើឲ្យអឺរ៉ុបធ្វើជាអាជ្ញាកណ្តាល ដើម្បីជំរុញឲ្យសហរដ្ឋអាមេរិក...
(ឡុងដ៍)៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ថា G7 នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន។
អានបន្ត៖ ក្រុមប្រទេស G7 រួមគ្នាថ្កោលទោស រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា
(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១៤,៧០៣នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៦៣២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
អានបន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជាង១១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩...
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅដើមសប្ដាហ៍នេះ បានឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់មួយចំនួន ជុំវិញការបំពេញបេសកម្មស្រាវជ្រាវ ក្រោមគោលដៅស្វែងរកប្រភពដើមនៃការឆ្លងរីករាលដាល COVID-19 ថា «ប្រសិនបើអ្នកដឹងការពិតអំពីបញ្ហានេះ គួរតែបង្ហាញភស្តុតាងជាក់ស្ដែងមក»។
អានបន្ត៖ WHO ឆ្លើយតបពាក្យរិះគន់ជុំវិញដំណើរការស៊ើបរកប្រភពដើម...
(ម៉ូស្គូ)៖ តុលាការនៃទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី នឹងចាប់ផ្តើមបើកសវការស្តាប់នៅថ្ងៃអង្គារនេះ ដើម្បីសម្រេចថាតើគួរផ្តន្ទាសទោសមេបក្សប្រឆាំងលោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ដាក់ពន្ធនាគារ ២ឆ្នាំ និង ៦ខែបន្ថែមទៀត ឬមួយក៏យ៉ាងណា។
អានបន្ត៖ តុលាការរុស្ស៊ីអាចនឹងផ្តន្ទាទោសមេបក្សប្រឆាំង Navalny...
(សៀងហៃ)៖ ប៉ូលិសចិន បានចាប់ខ្លួនមនុស្សច្រើនជាង ៨០នាក់ និងរឹបអូសបានវ៉ាក់សាំង COVID-19 ក្លែងក្លាយ ៣,០០០ដូស នៅក្នុងប្រតិបត្តិការបង្ក្រាបការផលិត និងចែកចាយវ៉ាក់សាំងក្លែងក្លាយ។
អានបន្ត៖ ប៉ូលិសចិនចាប់ខ្លួនមនុស្សជាង ៨០នាក់ និងរឹបអូសបាន «វ៉ាក់សាំងក្លែងក្លាយ»...
ប៉ូលីសរដ្ឋអូក្លាហូម៉ា នៃសហរដ្ឋអាមេរិក កំពុងបើកការស៊ើបអង្កេត លើការស្លាប់របស់បុរសម្នាក់ និងកុមារ ៥នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯទីក្រុង Muskogee នាព្រឹកព្រលឹម ថ្ងៃអង្គារនេះ(ម៉ោងនៅវ៉ាស៊ីនតោន)។
អានបន្ត៖ ការបាញ់ប្រហារទ្រង់ទ្រាយធំ នៅរដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក ស្លាប់មនុស្ស ៦នាក់...
អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសថា ប្រទេសចិន នឹងបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសដទៃទៀត ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាកិច្ចចូលរួមចំណែកក្នុងការកសាងសហគមន៍សុខភាព សម្រាប់មនុស្សគ្រប់រូបនា។
អានបន្ត៖ ចិន ប្តេជ្ញាបន្តផ្តល់ជូនវ៉ាក់សាំងកូវីដ-១៩ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឈន៍បន្ថែមទៀត
នាវាអវកាសគំរូរបស់ SpaceX មានឈ្មោះថា SN9 បានទទួលបរាជ័យកំឡុងការព្យាយាមចុះចតមកវិញ នៅឯមូលដ្ឋាន បូកា ឈីខា (Boca Chica) នៃតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។
អានបន្ត៖ ទីបំផុតនាវាអវកាសគំរូ SN9 របស់ SpaceX ផ្ទុះឆេះពេលចុះចតមកវិញ...
(បាងកក)៖ យុវជនថៃចំនួន ០៣នាក់ត្រូវបានប៉ូលិសចាប់ខ្លួន កំឡុងការធ្វើបាតុកម្មនៅថ្ងៃអង្គារនេះ នៅពីមុនស្ថានទូតសហភាពមីយ៉ាន់ម៉ា ក្នុងទីក្រុងបាងកក មួយថ្ងៃបន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលមួយចំនួនទៀត ត្រូវបានចាប់ឃុំខ្លួន ហើយអំណាចគ្រប់យ៉ាងត្រូវបានប្រគល់ឲ្យអគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង ជាអ្នកគ្រប់គ្រងវិញ។
អានបន្ត៖ ផ្ទុះបាតុកម្មនៅជិតស្ថានទូតមីយ៉ាន់ម៉ា ក្នុងទីក្រុងបាងកក,...
(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) បានតែងតាំងមេធាវីថ្មី ០២រូប ដើម្បីដឹកនាំការពារក្តី នៅក្នុងសវនាការជំនុំជម្រះលើការចោទប្រកាន់ពីសំណាក់ព្រឹទ្ធសភា នាពេលខាងមុខរបស់លោក បន្ទាប់ពីបានចែកផ្លូវគ្នាភ្លាមៗជាមួយមេធាវីមុនរបស់លោក។
អានបន្ត៖ លោក ដូណាល់ ត្រាំ តែងតាំងមេធាវីថ្មី ដើម្បីការពារក្ដី...
(ណៃពីដោ)៖ យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះបានប្រកាសថា ការបោះឆ្នោតសកលថ្មីមួយនឹងត្រូវធ្វើឡើង ក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ជាមួយការសន្យាថា នឹងផ្ទេរអំណាចរដ្ឋាភិបាលថ្មី។
អានបន្ត៖ យោធាមីយ៉ាន់ម៉ាប្រកាស៖ «ការបោះឆ្នោតសកលថ្មីមួយនឹងកើតឡើង...
(យ៉ាងហ្គន)៖ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅថ្ងៃចន្ទនេះបានប្រកាសថា មេដឹកនាំរបស់ពួកគេគឺលោកស្រី អោង សាន ស៊ូជី បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ កុំទទួលស្គាល់ការធ្វើរដ្ឋប្រហារដោយយោធា និងក្រោកឡើងធ្វើបាតុកម្មតវ៉ា។
អានបន្ត៖ លោកស្រី ស៊ូជី អំពាវនាវឲ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ «ក្រោកឡើងធ្វើបាតុកម្ម...
(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃចន្ទនេះបានចេញមុខថ្កោលទោសជាទម្ងន់ ចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាលស៉ីវិលនៅប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងដោយយោធាមីយ៉ាន់ម៉ា ហើយលោកបានស្នើឲ្យយោធាគោរពលទ្ធផលឆ្នោត និងឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។
អានបន្ត៖ អគ្គលេខាធិការ UN ប្រកាសថ្កោលទោស និងអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា...
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានជំរុញឱ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី អោងសាន ស៊ូជី និងក្រុមមន្ត្រីជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ដែលត្រូវបានចាប់ឃុំខ្លួន ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ជាមួយការព្រមានចាត់វិធានការឆ្លើយតបផងដែរ ប្រសិនបើការអំពាវនាវរបស់ខ្លួនមិនត្រូវបានទទួលយក។
អានបន្ត៖ សហរដ្ឋអាមេរិកព្រមានចាត់វិធានការឆ្លើយតប ប្រសិនបើយោធាមីយ៉ាន់ម៉ា...