បណ្តាញសង្គម

អាមេរិកក្រោមលោក បៃដិន នឹងសហការជាមួយចិន ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទោះមានការខ្វែងគំនិតគ្នា លើបញ្ហាច្រើនផ្សេងទៀតក៏ដោយ

(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកនឹងព្យាយាមរក្សាកិច្ចចរចាលើបញ្ហាបម្រែបម្រួលអាកាសធាតុជាមួយប្រទេសចិន ដាច់ដោយឡែកពីភាពមិនចុះសម្រុងផ្សេងទៀតដែលជះឥទ្ធិពលដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អាន​បន្ត៖ អាមេរិកក្រោមលោក បៃដិន នឹងសហការជាមួយចិន ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ...

ទីបំផុតមេ Facebook ប្រកាសថា «នឹងលែងណែនាំ Group នយោបាយ ឲ្យអ្នកប្រើប្រាស់ឃើញទៀតហើយ» នៅទូទាំងពិភពលោកតែម្តង

(វ៉ាស៉ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បាននិយាយថា Facebook នឹងលែងណែនាំក្រុម (group) ប្រភេទជាក្រុមនយោបាយ ឲ្យអ្នកប្រើប្រាស់ឃើញទៀតហើយ ដោយចំណាត់ការនេះ គឺជាមានលក្ខណៈជាអចិន្រ្តៃយ៍ និងនៅទូទាំងពិភពលោក។

អាន​បន្ត៖ ទីបំផុតមេ Facebook ប្រកាសថា «នឹងលែងណែនាំ Group នយោបាយ...

សហរដ្ឋអាមេរិកប្រកាស ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តផ្អាកការលក់អាវុធ ឱ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានអនុញ្ញាតដោយអតីតរដ្ឋបាល លោក ដូណាល់ ត្រាំ នោះហើយ។

អាន​បន្ត៖ សហរដ្ឋអាមេរិកប្រកាស ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម

ក្នុងថ្ងៃព្រហស្បតិ៍ដដែល វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំំនួន ៨២នាក់ទៀត!

  (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា មនុស្ស ៨២នាក់បានធ្វើតេស្ដវិជ្ជមាន COVID-19 ហើយករណីឆ្លងទាំងនេះមាន ជាប់ពាក់ព័ន្ធនឹងអ្នកឆ្លង ០២នាក់ ដែលត្រូវបានរាយការណ៍កាលពីព្រឹកមិញនេះ។

អាន​បន្ត៖ ក្នុងថ្ងៃព្រហស្បតិ៍ដដែល វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំំនួន ៨២នាក់ទៀត!

ហ្វីលីពីន អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca

 (ម៉ានីល)៖ រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ហើយ នូវវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ។

អាន​បន្ត៖ ហ្វីលីពីន អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca

ប្រទេសចិនប្រកាស «ហាមឃាត់» ការនាំចូលសាច់សត្វពីកោះតៃវ៉ាន់ ក្រោយមានការព្រួយបារម្ភពីប្រជាជន

  (ប៉េកាំង)៖ អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ ចំណុះឲ្យក្រុមប្រឹក្សារដ្ឋចិន លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) នៅថ្ងៃពុធនេះបានប្រកាសថា ប្រទេសចិនបានហាមឃាត់ការចូលផលិតផលសាច់សត្វ ដែលផលិតនៅកោះតៃវ៉ាន់ ឬដឹកជញ្ជូនតាមកោះតៃវ៉ាន់។

អាន​បន្ត៖ ប្រទេសចិនប្រកាស «ហាមឃាត់» ការនាំចូលសាច់សត្វពីកោះតៃវ៉ាន់...

រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី ស្លាប់ដោយសារជំងឺកូវីដ-១៩ ​​​​(Video inside)

(បូហ្គោតា)៖ រដ្ឋមន្រ្តីការពារជាតិកូឡុំប៊ី លោក ខាឡុស ហូមស៍ ទ្រូហ៊ីលឡូ (Carlos Holmes Trujillo) ដែលជាអ្នកគ្រប់គ្រងបេសកកម្មនៃរដ្ឋាភិបាល ប្រឆាំងនឹងក្រុមក្មេងទំនើង និងក្រុមឧទ្ទាមបានស្លាប់នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ក្នុងវ័យ ៦៩ឆ្នាំ ដោយសារជំងឺឆ្លងរាតត្បាតសកល COVID-19។

អាន​បន្ត៖ រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី ស្លាប់ដោយសារជំងឺកូវីដ-១៩ ​​​​(Video inside)

ភ្នំភ្លើងសកម្មបំផុតនៅឥណ្ឌូណេស៊ី Merapi ផ្ទុះ និងបញ្ចេញកម្អែរ ហូរចុះពីមាត់របស់វាយ៉ាងវែងអន្លាយ

  (ហ្សាការតា)៖ ភ្នំភ្លើងដែលសកម្មបំផុតក្នុងប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃពុធនេះបានផ្ទុះជាថ្មីម្តងទៀត ដោយជះកម្អែរភ្លើងហូរចុះមកពីមាត់វាចម្ងាយ ១,៥០០ម៉ែត្រ។

អាន​បន្ត៖ ភ្នំភ្លើងសកម្មបំផុតនៅឥណ្ឌូណេស៊ី Merapi ផ្ទុះ និងបញ្ចេញកម្អែរ...

កូរ៉េខាងជើងជំរុញប្រជាជនឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈករណីឆ្លងកូវីដ-១៩ លើលោកកើនដល់ ១០០លាននាក់! ​​​​(Video inside)

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង Rodong Sinmun បានក្រើនរំលឹកពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រយ័ត្នចំពោះការឆ្លងរាតត្បាត COVID-19 ខណៈចំនួនករណីឆ្លងជំងឺនេះបានកើនរហូតដល់ ១០០លាននាក់ហើយ។

អាន​បន្ត៖ កូរ៉េខាងជើងជំរុញប្រជាជនឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈករណីឆ្លងកូវីដ-១៩...

ចិនបានចែកចាយវ៉ាក់សាំងកូវីដ-១៩ ជិត២៣លានដូសរួចទៅហើយ នៅទូទាំងប្រទេស

 (ប៉េកាំង)៖ មន្រ្តីសុខាភិបាលចិននៅថ្ងៃពុធនេះបានប្រកាសថា ប្រទេសចិនបានផ្ដល់ការចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនរបស់ខ្លួន បានសរុប ២២.៧៧លានដូសរួចទៅហើយ ខណៈប្រទេសនេះកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។

អាន​បន្ត៖ ចិនបានចែកចាយវ៉ាក់សាំងកូវីដ-១៩ ជិត២៣លានដូសរួចទៅហើយ នៅទូទាំងប្រទេស

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង គាំទ្រគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ

 (សេអ៊ូល)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបង្ហាញការគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ទីក្រុងសេអ៊ូល ក្នុងគោលបំណងរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែម ឈរលើគោលការណ៍ប្រយោជន៍រួមនៃប្រទេសទាំងពីរ។

អាន​បន្ត៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង គាំទ្រគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូង...

ទីបំផុតប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac ដូសចុងក្រោយ

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទីពីរ ដែលជាដូសចុងក្រោយសម្រាប់លោកហើយ។

អាន​បន្ត៖ ទីបំផុតប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន...

អ៉ីរ៉ាក់៖ ISIS ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែក ក្នុងរដ្ឋធានីបាកដាដ, មនុស្សជាង ១៤០នាក់ស្លាប់ និងរបួស

 (បាកដាដ)៖ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា សកម្មភាពវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត ០២ករណី នៅផ្សារមួយកន្លែងក្នុងរដ្ឋធានីបាកដាដ នៃប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ៣២នាក់ និងរបួស ១១០នាក់ គឺជាទង្វើរបស់ពួកគេ។

អាន​បន្ត៖ អ៉ីរ៉ាក់៖ ISIS ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែក ក្នុងរដ្ឋធានីបាកដាដ,...

អាមេរិក៖ ធ្លាក់ឧទ្ធម្ភាគចក្រកងកម្លាំងឆ្មាំជាតិនៅរដ្ឋញូយ៉ក បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់

(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉ក លោក អ៊ែនឌ្រូ ឃូម៉ូ (Andrew Cuomo) បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងកម្លាំងឆ្មាំជាតិរដ្ឋញូយ៉ក បានធ្លាក់នៅតំបន់ភាគខាងជើងនៃរដ្ឋញូយ៉កនាល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)។

អាន​បន្ត៖ អាមេរិក៖ ធ្លាក់ឧទ្ធម្ភាគចក្រកងកម្លាំងឆ្មាំជាតិនៅរដ្ឋញូយ៉ក...

ឡើងកាន់តំណែងបានមួយថ្ងៃ! លោក ចូ បៃដិន ត្រូវបានតំណាងរាស្ត្រម្នាក់ ដាក់ចេញមាត្រាចោទប្ដឹងដកតំណែង

 (វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោកស្រី Marjorie Greene នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាលោកស្រី បានដាក់ជូននូវមាត្រាច្បាប់ចោទប្ដឹងដកតំណែងប្រធានាធិបតី លោក ចូ បៃដិន ទៅកាន់សភាតំណាងរាស្ត្រហើយ មួយថ្ងៃបន្ទាប់ពីលោកស្បថចូលកាន់តំណែង។

អាន​បន្ត៖ ឡើងកាន់តំណែងបានមួយថ្ងៃ! លោក ចូ បៃដិន ត្រូវបានតំណាងរាស្ត្រម្នាក់...

ចិនថ្កោលទោសបក្សកាន់អំណាចនៅកោះតៃវ៉ាន់ និងចោទតៃវ៉ាន់ថា «លក់ប្រយោជន៍ជាតិ» ឲ្យទៅសហរដ្ឋអាមេរិក

(ប៉េកាំង)៖ អ្នកនាំពាក្យការិយាល័យក្រុមប្រឹក្សារដ្ឋចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការគប់គិតគ្នារវាង គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ជាមួយកម្លាំងនយោបាយប្រឆាំងចិន នៅក្នុងសហរដ្ឋអាមេរិក ដោយចិនចោទថា អ្វីៗដែល DPP កំពុងធ្វើគឺជាការលក់ប្រយោជន៍ជាតិ។

អាន​បន្ត៖ ចិនថ្កោលទោសបក្សកាន់អំណាចនៅកោះតៃវ៉ាន់ និងចោទតៃវ៉ាន់ថា «លក់ប្រយោជន៍ជាតិ»...

ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២នាក់ថ្មីទៀត ដែលជាករណីនាំចូលពីប្រទេសថៃ

 (វៀងច័ន្ទ)៖ អាជ្ញាធរឡាវបានប្រកាសថា អ្នកឆ្លងជំងឺ COVID-19 ចំនួនពីរនាក់ថ្មីទៀតត្រូវបានរកឃើញ ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ៤៣ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

អាន​បន្ត៖ ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២នាក់ថ្មីទៀត ដែលជាករណីនាំចូលពីប្រទេសថៃ

ទីបំផុតលោក ចូ បៃដិន សម្រេចដាក់សហរដ្ឋអាមេរិកចូលក្នុង កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឡើងវិញជាផ្លូវការហើយ!

(វ៉ាស៊ីនតោន)៖ ខណៈលោក ចូ បៃដិន (Joe Biden) បានដឹកនាំសហរដ្ឋអាមេរិក វិលត្រលប់ទៅរកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុវិញហើយ បន្ទាប់ពីបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការ។

អាន​បន្ត៖ ទីបំផុតលោក ចូ បៃដិន សម្រេចដាក់សហរដ្ឋអាមេរិកចូលក្នុង...

លោក ចូ បៃដិន ដឹកនាំពិធីគោរពវិញ្ញណក្ខន្ធជូនអ្នកស្លាប់ទាំងជាង ៤សែននាក់ ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន (Joe Biden) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានដឹកនាំពិធីគោរពវិញ្ញាណក្ខន្ធ ជូនមនុស្សជាង ៤សែននាក់ ដែលបានស្លាប់ដោយសារជំងឺរាតត្បាត ដ៏កាចសាហាវ COVID-19 នៅមុនថ្ងៃពិធីស្បថចូលកាន់តំណែងរបស់លោក។

អាន​បន្ត៖ លោក ចូ បៃដិន ដឹកនាំពិធីគោរពវិញ្ញណក្ខន្ធជូនអ្នកស្លាប់ទាំងជាង ៤សែននាក់...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៩នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

(បាងកក)៖ នៅក្នុងរបាយការណ៍ COVID-19 សម្រាប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺនេះ ៥៩នាក់ថ្មីទៀត ខណៈអ្នកជំងឺម្នាក់ផងដែរបានបាត់បង់ជីវិត។

អាន​បន្ត៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៩នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់...

មុនផុតអាណត្តិលោក ដូណាល់ ត្រាំ ទទួលរងការរិះគន់យ៉ាងចាស់ដៃ ចំពោះការដោះស្រាយវិបត្តិកូវីដ-១៩

 (វ៉ាស៊ីនតោន)៖ ភាពអសមត្ថភាពរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដោះស្រាយជំងឺឆ្លងរាតត្បាតសកល (COVID-19) បានទទួលរងការរិះគន់យ៉ាងខ្លាំងពីបណ្ឌិតសភា បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារជំងឺនេះ បានកើនឡើងដល់ជាង ៤០០,០០០នាក់គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។

អាន​បន្ត៖ មុនផុតអាណត្តិលោក ដូណាល់ ត្រាំ ទទួលរងការរិះគន់យ៉ាងចាស់ដៃ...