បណ្តាញសង្គម

នាយករដ្ឋមន្រ្តីអូស្រ្តាលី-ចិន ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង, កិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំប្រទេសទាំង២ នឹងបន្តដូចដើមឡើងវិញ

 នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese កាលពីថ្ងៃអង្គារ បានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ឈាង នៅឯទីក្រុងប៉េកាំង ខណៈវា គឺជាការចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលលោក Albanese បាននិយាយថា នឹងបន្តប្រព្រឹត្តទៅដូចដើមឡើងវិញ ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងកង់បេរ៉ា និងទីក្រុងប៉េកាំង កំពុងវិលមករកស្ថិរភាពយ៉ាងឆាប់រហ័ស។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី-ចិន ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង,...

មីយ៉ាន់ម៉ា និងរុស្ស៉ី រួមគ្នាធ្វើសមយុទ្ធយោធាជាលើកដំបូង ដែលមានការចូលរួមពីនាវានិងយន្តហោះ

ប្រមុខកងទ័ពជើងទឹករុស្ស៉ី បានជួបជាមួយប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មុនការធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា កាលពីថ្ងៃអង្គារ ដែលជាសមយុទ្ធយោធារួមលើកដំបូង រវាងប្រទេសទាំងពីរ។

អាន​បន្ត៖ មីយ៉ាន់ម៉ា និងរុស្ស៉ី រួមគ្នាធ្វើសមយុទ្ធយោធាជាលើកដំបូង...

លោកពូទីនរបស់រុស្ស៊ី នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ 2024

 ប្រភពចំនួនប្រាំមួយ បានប្រាប់រ៉យទ័រថា លោកវ៉្លាឌីមៀ ពូទីន បានសម្រេចចិត្តឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនាខែមីនា ២០២៤ នេះជាចំណាត់ការ ដែលនឹងរក្សាលោកឱ្យកាន់អំណាចរហូតដល់ឆ្នាំ 2030 ខណៈដែលប្រធានវិមានក្រឹមឡាំង មានអារម្មណ៍ថា លោក ត្រូវតែដឹកនាំប្រទេសរុស្ស៊ីឆ្លងកាត់រយៈពេលដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

អាន​បន្ត៖ លោកពូទីនរបស់រុស្ស៊ី នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ 2024

New Delhi រឹតបន្តឹងការប្រើប្រាស់យានយន្ត ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស

 រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់រដ្ឋាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងញូវដែលីរបស់ឥណ្ឌា នឹងដាក់កម្រិតលើការប្រើប្រាស់យានយន្តរយៈពេលមួយសប្តាហ៍ នៅចន្លោះថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ដើម្បីទប់ស្កាត់ការបំពុលខ្យល់។

អាន​បន្ត៖ New Delhi រឹតបន្តឹងការប្រើប្រាស់យានយន្ត ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស

ចិន ជំរុញឱ្យមីយ៉ាន់ម៉ា ផ្ដល់ការសហការ ដើម្បីរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែន

 មន្ត្រីចិនម្នាក់ កាលពីថ្ងៃចន្ទ បាននិយាយថា មីយ៉ាន់ម៉ា គួរតែធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីថែរក្សាស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំង២ ខណៈយោធាមីយ៉ាន់ម៉ា និងកងកម្លាំដប្រដាប់អាវុធជនជាតិភាគតិច កំពុងបង្កើនការវាយប្រយុទ្ធដណ្ដើមទឹកដីគ្នាកាន់កាប់។

អាន​បន្ត៖ ចិន ជំរុញឱ្យមីយ៉ាន់ម៉ា ផ្ដល់ការសហការ ដើម្បីរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែន

សហរដ្ឋអាមេរិកថា នៅតែបន្តផ្តោតលើតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ទោះបីមានបញ្ហាប្រឈមជាសកលផ្សេងទៀតក៏ដោយ

(វ៉ាស៉ីនតោន)៖ មន្រ្តីការទូតជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែបន្តផ្តោតទៅលើតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកដដែល បើទោះបីជាមានការបញ្ហាប្រឈមជាសកលដទៃទៀតក៏ដោយក្តី ស្របពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវធ្វើដំណើរទៅកាន់តំបន់អាស៉ី ក្រោយការបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា នៅចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស។

អាន​បន្ត៖ សហរដ្ឋអាមេរិកថា នៅតែបន្តផ្តោតលើតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក...

ប្រទេសជប៉ុនចាប់ផ្តើមបញ្ចេញទឹក Fukushima លើកទីបី

ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយថា ខ្លួនបានចាប់ផ្តើមបញ្ចេញទឹកចំនួន 7,800 តោន ដែលត្រូវបានប្រើ ដើម្បីធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់ ដែលបានរលាយ បន្ទាប់ពីរលកយក្សស៊ូណាមិដ៏សាហាវកាលពីឆ្នាំ 2011។

អាន​បន្ត៖ ប្រទេសជប៉ុនចាប់ផ្តើមបញ្ចេញទឹក Fukushima លើកទីបី

ចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សាកើនលើសជាង ៩,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ

 ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនប្រជាជនប៉ាឡេស្ទីនដែល ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ឥឡូវនេះ បានកើនឡើងដល់ ៩,០៦១ នាក់ហើយ ក្នុងនោះមានកុមារ ៣,៧៦០ នាក់ និងស្ត្រី ២,៣២៦ នាក់ ខណៈចំនួនអ្នករបួស មាន លើសពី ៣២,០០០ នាក់ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុម ហាម៉ាស់។

អាន​បន្ត៖ ចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សាកើនលើសជាង ៩,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ

យោធាមីយ៉ាន់ម៉ា បាត់បង់ក្រុងយុទ្ធសាស្រ្តមួយ នៅជាប់ព្រំប្រទល់ចិន ក្នុងការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធ

 អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃពុធថា យោធា បានបាត់បង់ការគ្រប់គ្រងលើក្រុង យុទ្ធសាស្រ្តមួយ នៅភាគខាងជើងជាប់ព្រំប្រទល់ជាមួយប្រទេសចិន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ជា ច្រើនថ្ងៃ ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។

អាន​បន្ត៖ យោធាមីយ៉ាន់ម៉ា បាត់បង់ក្រុងយុទ្ធសាស្រ្តមួយ នៅជាប់ព្រំប្រទល់ចិន...

កូរ៉េខាងជើងទទួលស្គាល់ការបិទស្ថានទូតមួយចំនួន ប៉ុន្តែអះអាងថា វាធ្វើឡើងដើម្បីកែទម្រង់ប្រសិទ្ធភាពការទូត

 (ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានចេញមុខទទួលស្គាល់ថា ខ្លួនកំពុងបិទស្ថានទូតមួយចំនួន ដើម្បីរៀបចំសមត្ថភាពផ្នែកការទូតឡើងវិញ ឱ្យមានប្រសិទ្ធភាពជាងមុន បន្ទាប់ពីកូរ៉េខាងត្បូងបានមើលឃើញថា ការបិទស្ថានទូតរបស់កូរ៉េខាងជើង គឺជាសញ្ញាមួយបង្ហាញថា ទីក្រុងព្យុងយ៉ាងកំពុងប្រឈមបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច ដោយសារតែសម្ពាធទណ្ឌកម្មរបស់អន្តរជាតិ។

អាន​បន្ត៖ កូរ៉េខាងជើងទទួលស្គាល់ការបិទស្ថានទូតមួយចំនួន ប៉ុន្តែអះអាងថា...

យោធាមីយ៉ាន់ម៉ាបាត់បង់ក្រុងយុទ្ធសាស្រ្តមួយ នៅជាប់ព្រំប្រទល់ចិន ក្នុងការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធ, ទីក្រុងប៉េកាំងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់

 (ណៃពិដោ)៖ អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា យោធាបានបាត់បង់ការគ្រប់គ្រងលើក្រុងយុទ្ធសាស្រ្តមួយ នៅភាគខាងជើងជាប់ព្រំប្រទល់ ជាមួយប្រទេសចិន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ជាច្រើនថ្ងៃ ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។

អាន​បន្ត៖ យោធាមីយ៉ាន់ម៉ាបាត់បង់ក្រុងយុទ្ធសាស្រ្តមួយ នៅជាប់ព្រំប្រទល់ចិន...

រដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken នឹងធ្វើដំណើរទៅកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយ

 ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃពុធថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៨-៩ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង និងសម្ព័ន្ធភាពរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល ជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken នឹងធ្វើដំណើរទៅកូរ៉េខាងត្បូង...

អូស្រ្តាលីណែនាំឲ្យប្រជាជននៅភាគខាងជើងនៃរដ្ឋ Queensland ជម្លៀសខ្លួន ខណៈភ្លើងឆេះព្រៃកាន់តែរាលដាល

 អ្នកស្រុកនៅក្នុងតំបន់ចំនួន ៣ភាគខាងជើង នៃរដ្ឋ Queensland ប្រទេសអូស្ត្រាលី ត្រូវបានណែនាំឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេកាលពីថ្ងៃពុធ ខណៈភ្លើងឆេះព្រៃរីករាលដាល មិនអាចគ្រប់គ្រងបាន។

អាន​បន្ត៖ អូស្រ្តាលីណែនាំឲ្យប្រជាជននៅភាគខាងជើងនៃរដ្ឋ Queensland ជម្លៀសខ្លួន...

កូរ៉េខាងជើង ត្រៀមបិទស្ថានទូតរបស់ខ្លួនជាច្រើន នៅជុំវិញពិភពលោក

 បណ្ដាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញជាច្រើន បានឲ្យដឹងថា កូរ៉េខាងជើង កំពុងត្រៀមបិទស្ថានទូតជាច្រើនរបស់ខ្លួន ក្នុងនោះមានទាំងស្ថានទូតនៅអេស្ប៉ាញ ហុងកុង និងប្រទេសជាច្រើននៅអាហ្វ្រិក ដែលត្រូវបានគេមើលឃើញថា ស្មើនឹងការបិទបេសកកម្មការទូតរបស់ទីក្រុងព្យុងយ៉ាង ប្រហែល២៥ភាគរយនៅទូទាំងពិភពលោក។

អាន​បន្ត៖ កូរ៉េខាងជើង ត្រៀមបិទស្ថានទូតរបស់ខ្លួនជាច្រើន នៅជុំវិញពិភពលោក

រដ្ឋមន្រ្តីការបរទេសថៃ ធ្វើដំណើរទៅកាតានិងអេហ្ស៉ីប ដើម្បីពិភាក្សារឿងចំណាប់ខ្មាំង ដែលត្រូវក្រុមហាម៉ាសចាប់យកទៅ Gaza

 រដ្ឋមន្រ្តីការបរទេសថៃ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចបន្ទាន់មួយ ទៅកាន់ប្រទេសកាតា និងអេហ្ស៉ីប កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីជោគវាសនារបស់ជនជាតិថៃសរុប២២នាក់ ដែលត្រូវបានចាប់យកទៅធ្វើជាចំណាប់ខ្មាំងដោយក្រុមហាម៉ាសប៉ាឡេស្ទីន អំលុងការឆ្មក់វាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសថៃ ធ្វើដំណើរទៅកាតានិងអេហ្ស៉ីប...

រដ្ឋមន្ត្រីសន្តិសុខចិន ធ្វើដំណើរទៅមីយ៉ាន់ម៉ា ក្រោយមានការផ្ទុះអាវុធ នៅតាមបណ្ដោយព្រំដែន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ បានផ្សាយថា រដ្ឋមន្ត្រីសន្តិសុខចិន លោក Wang Xiaohong បានបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីនៃរបបសឹកមីយ៉ាន់ម៉ា ស្ដីពីការថែរក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែនជាប់គ្នានៃប្រទេសទាំង២ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច និងយោធាមីយ៉ាន់ម៉ា។

អាន​បន្ត៖ រដ្ឋមន្ត្រីសន្តិសុខចិន ធ្វើដំណើរទៅមីយ៉ាន់ម៉ា ក្រោយមានការផ្ទុះអាវុធ...

ជប៉ុន ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលមានទំនាក់ទំនងជាមួយហាម៉ាស

 ជប៉ុន កាលពីថ្ងៃអង្គារ បានប្រកាសពីកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនមួយ ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន មានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា។

អាន​បន្ត៖ ជប៉ុន ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលមានទំនាក់ទំនងជាមួយហាម៉ាស

រដ្ឋមន្រ្តីការបរទេសចិន នឹងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ

 សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា ប្រមុខការទូតចិន នឹងធ្វើទស្សនកិច្ចដ៏កម្រមួយមកកាន់ទីក្រុង វ៉ាស៉ីនតោនក្នុងសប្តាហ៍នេះ ដែលអាចត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៉ី ជិនពីង។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសចិន នឹងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ

ប្រធានាធិបតីបារាំង លោក Macron ធ្វើដំណើរទៅដល់អ៉ីស្រាអែល

 កាលពីថ្ងៃអង្គារ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរទៅដល់ទីក្រុងតែលអាវីវ ដែលបើយោងតាមការិយាល័យរបស់លោក គឺដើម្បីបង្ហាញពីសាមគ្គីពេញលេញរបស់ប្រទេសបារាំង ជាមួយ អ៉ីស្រាអែល ក្រោយការវាយប្រហារដ៏ប្រល័យបំផុតរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា។

អាន​បន្ត៖ ប្រធានាធិបតីបារាំង លោក Macron ធ្វើដំណើរទៅដល់អ៉ីស្រាអែល

ចិនដកលោក Li Shangfu ជារដ្ឋមន្ត្រីការពារជាតិ

 ប្រទេសចិនបានដកលោក Li Shangfu ចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋ កាលពីថ្ងៃ អង្គារ ដែលនេះជាការទម្លាក់មេដឹកនាំជាន់ខ្ពស់ចិន ជាលើកទីពីរក្នុងរយៈពេលបីខែ។

អាន​បន្ត៖ ចិនដកលោក Li Shangfu ជារដ្ឋមន្ត្រីការពារជាតិ

ថៃ អាចនឹងប្តូរទៅទិញនាវាចម្បាំងជំនួសនាវាមុជទឹកពីប្រទេសចិន ក្រោយកិច្ចព្រមព្រៀងមានបញ្ហា

 រដ្ឋមន្រ្តីការពារជាតិថៃ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលថៃ អាចនឹងប្តូរទៅទិញនាវាចម្បាំងវិញ ជំនួសឱ្យនាវាមុជទឹកពីប្រទេសចិន បន្ទាប់ពីភាគីចិន មិនអាចផ្តល់ម៉ាស៉ីនអាល្លឺម៉ង់ ដូចដែលបានបញ្ជាក់នៅ ក្នុងកិច្ចព្រមព្រៀងដើម។

អាន​បន្ត៖ ថៃ អាចនឹងប្តូរទៅទិញនាវាចម្បាំងជំនួសនាវាមុជទឹកពីប្រទេសចិន...