បណ្តាញសង្គម

លោក ពូទីន រំពឹងថាទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងល្អប្រសើរឡើងវិញក្រោយ លោក បៃដិន ឡើងកាន់អំណាច (Video inside)

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី គឺលោក ចូ បៃដិន នឹងបង្ហាញនូវឱកាសដែលអាចធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានភាពប្រសើរឡើងវិញ។

អាន​បន្ត៖ លោក ពូទីន រំពឹងថាទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងល្អប្រសើរឡើងវិញក្រោយ លោក បៃដិន...

តារាជើងចាស់អង់គ្លេស ក្នុងទសវត្សឆ្នាំ ១៩៦០ លោក Ian McKellen ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូង

 (បរទេស)៖ តារាសម្តែងជើងចាស់របស់អង់គ្លេស លោក Ian McKellen ត្រូវបានគេស្គាល់ថា ធ្លាប់សម្តែងជាតួអង្គ Gandalf ក្នុងរឿង «Lord of the Rings» បានបង្ហាញអារម្មណ៍រីករាយ និងមានក្តីសុខ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer ចំនួន១ដូស ដំបូងគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ តារាជើងចាស់អង់គ្លេស ក្នុងទសវត្សឆ្នាំ ១៩៦០ លោក Ian McKellen...

ទិន្នន័យដំបូងៗបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca «ចំនួន២ដូសពេញ» អាចជំរុញប្រព័ន្ធភាពសុំាបានល្អ (Video inside)

(ឡុងដ៍)៖ បេក្ខភាពវ៉ាក់សាំង COVID-19 ដែលត្រូវបានអភិវឌ្ឍរួមគ្នា ដោយសាកលវិទ្យាល័យអង់គ្លេស Oxford និងក្រុមហ៊ុន AstraZeneca អាចជំរុញសមត្ថភាពនៃប្រព័ន្ធភាពសុំា បានយ៉ាងល្អប្រសើរ នៅពេលក្រុមអ្នកស្ម័គ្រចិត្តក្នុងការធ្វើតេស្ដ «ទទួលការចាក់វ៉ាក់សាំងនេះ ០២ដូសពេញ» ជាជាងនៅពេលចាក់វ៉ាក់សាំងតែកន្លះដូស ហើយចាក់បន្ថែមមួយដូសពេញទៀតតាមក្រោយ។

អាន​បន្ត៖ ទិន្នន័យដំបូងៗបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស...

ខេត្តមួយរបស់ចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋទូទៅនៅដើមឆ្នាំ២០២១

 (ប៉េកាំង)៖ មន្ត្រីសុខាភិបាលចិនបានឲ្យដឹងថា ខ្លួនគ្រោងចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋទូទៅនៅខេត្តស៊ីឈួន (Sichuan) នៅដើមឆ្នាំក្រោយ បើទោះបីជាមិនទាន់ទទួលបាន ការយល់ព្រមជាផ្លូវការក៏ដោយ។

អាន​បន្ត៖ ខេត្តមួយរបស់ចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋទូទៅនៅដើមឆ្នាំ២០២១

ការចោទចិនថាបាន ជះឥទ្ធិពល លើការបោះឆ្នោតនៅអាមេរិក គឺជាការប្រឌិតទាំងស្រុង, នេះបើតាមក្រសួងការបរទេសចិន

  (ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញថា ប្រទេសចិនតែងតែប្តេជ្ញាជានិច្ច ចំពោះគោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសដទៃ ហើយចំពោះការចោទប្រកាន់ចិនថា បានជះឥទ្ធិពលទៅលើ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ «គឺជារឿងប្រឌិតឡើងទាំងស្រុង»។

អាន​បន្ត៖ ការចោទចិនថាបាន ជះឥទ្ធិពល លើការបោះឆ្នោតនៅអាមេរិក គឺជាការប្រឌិតទាំងស្រុង,...

លោក ចូ បៃដិន តែងតាំងលោកស្រី Deb Haaland, ស្ត្រីជនជាតិដើមអាមេរិកដំបូងគេបង្អស់ ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសតែងតាំងសមាជិកសភាតំណាងរាស្រ្តនៃរដ្ឋ ញូម៉ិចស៊ីកូ (New Mexico) លោកស្រី Deb Haaland ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលធ្វើឲ្យលោកស្រី ក្លាយជាស្រ្តីជនជាតិដើមអាមេរិកដំបូងបង្អស់ ដែលបំពេញតួនាទីគ្រប់គ្រង និងត្រួតត្រាលើធនធានធម្មជាតិ និងទឹកដីកុលសម្ព័ន្ធរបស់សហរដ្ឋអាមេរិក។

អាន​បន្ត៖ លោក ចូ បៃដិន តែងតាំងលោកស្រី Deb Haaland, ស្ត្រីជនជាតិដើមអាមេរិកដំបូងគេបង្អស់...

ចិនស្វាគមន៍ WHO មកស៊ើបអង្កេតរកប្រភពដើមកូវីដ-១៩ នៅក្នុងប្រទេសនេះ នៅខែមករា ឆ្នាំ២០២១ (Video inside)

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ចិនបានស្វាគមន៍ចំពោះក្រុមអ្នកជំនាញអន្តរជាតិ ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសនេះ នៅខែមករា ឆ្នាំ២០២១ខាងមុខ ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា ដែលបង្កទៅជាជំងឺ COVID-19។

អាន​បន្ត៖ ចិនស្វាគមន៍ WHO មកស៊ើបអង្កេតរកប្រភពដើមកូវីដ-១៩ នៅក្នុងប្រទេសនេះ នៅខែមករា...

អាជ្ញាធររដ្ឋមួយរបស់អូស្ត្រាលី រងការចោទប្រកាន់ថា «រំលោភសិទ្ធិមនុស្ស» ដោយសារការបិទទ្វារ ដើម្បីទប់ស្កាត់កូវីដ-១៩

 (ស៊ីដនី)៖ ក្រុមអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស នៅក្នុងរដ្ឋវិចតូរៀ (Victoria) បាននិយាយថា ការសម្រេចចិត្តរបស់អាជ្ញាធរក្នុងរដ្ឋមួយនេះ ដោយបង្ខាំងមនុស្សច្រើនជាង ៣,០០០នាក់ នៅក្រោមវិធានការបិទទ្វារ (Lockdown) ទប់ស្កាត់រលកទី ២ នៃ COVID-19 នៅក្នុងអគារស្នាក់នៅមួយចំនួន គឺមិនបានធ្វើឡើងស្របទៅតាម បទដ្ឋានសុខាភិបាលនោះទេ និងជាការបំពានលើសិទ្ធិមនុស្ស។

អាន​បន្ត៖ អាជ្ញាធររដ្ឋមួយរបស់អូស្ត្រាលី រងការចោទប្រកាន់ថា «រំលោភសិទ្ធិមនុស្ស»...

WHO៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចបញ្ចប់ការឆ្លងរាតត្បាតឡើយ, យើងត្រូវបន្តអនុវត្តតាមដំបូន្មាន នៃអាជ្ញាធរសុខាភិបាល» 2020-12-17 02:57pm (ម៉ានីល)៖ ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាឲ្យមានការប្រុងប

 (ម៉ានីល)៖ ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលចាក់វ៉ាក់សាំង COVID-19 ដោយបានបន្ថែមថា វ៉ាក់សាំងនេះមិនមែនជា «ដំណោះស្រាយ» ដែលនឹងអាចបញ្ចប់ជំងឺឆ្លងរាតត្បាតសកល (COVID-19) ដែលឆ្លងរីករាលដាលនៅទូទាំងពិភពលោក អស់រយៈពេលនៅជិតមួយឆ្នាំ និងបានសម្លាប់មនុស្សលើស ១.៦លាននាក់នោះទេ។

អាន​បន្ត៖ WHO៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចបញ្ចប់ការឆ្លងរាតត្បាតឡើយ,...

អូស្រ្តាលី បង្កើនការធ្វើតេស្ដរកកូវីដ-១៩ ក្រោយមានករណីឆ្លងជាចង្កោម ក្នុងទីក្រុងស៊ីដនី

  (ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឲ្យប្រជាជនរបស់ខ្លួនធ្វើតេស្តរក COVID-19 ប្រសិនបើពួកគេមានរោគសញ្ញា ដូចជាផ្ដាសាយ ដើម្បីតាមដានរក ប្រភពនៃករណីឆ្លងថ្មី បន្ទាប់ពីមានករណីឆ្លងជាចង្កោមទ្រង់ទ្រាយតូចមួយ ត្រូវបានគេរកឃើញក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតនៃប្រទេសអូស្រ្តាលី។

អាន​បន្ត៖ អូស្រ្តាលី បង្កើនការធ្វើតេស្ដរកកូវីដ-១៩ ក្រោយមានករណីឆ្លងជាចង្កោម...

អនាគតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន «នឹងចាក់វ៉ាក់សាំងកូវីដ-១៩» នៅសប្តាហ៍ក្រោយនេះ!

(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នៅសប្តាហ៍ក្រោយនេះ ដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋអាមេរិកាំង ចំពោះវ៉ាក់សាំងដែលអាជ្ញាធរសុខាភិបាល បានអនុម័តឲ្យប្រើប្រាស់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។ ក្រៅពីលោក ចូ បៃដិន អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន វិញត្រូវបានមន្ត្រីសេតវិមានបញ្ជាក់ថា នឹងទទួលការចាក់វ៉ាក់សាំង COVID-19 នៅថ្ងៃសុក្រសប្តាហ៍នេះ។

ទាំងលោក បៃដិន និងលោក ភែន សុទ្ធតែចង់ឲ្យសាធារណជននៅអាមេរិក មានការជឿទុកចិត្តចំពោះវ៉ាក់សាំង ដែលជាផលិតផលរបស់ក្រុមហ៊ុន Pfizer និង BioNTech ខណៈដែលវានឹងត្រូវយកទៅប្រើប្រាស់ កាន់តែទូលំទូលាយចាប់ពីឆ្នាំ២០២១។

ដោយឡែកចំពោះលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីអាមេរិក ជិតផុតអាណត្តិ ត្រូវបានមន្ត្រីសេតវិមានគូសបញ្ជាក់ថា លោកនឹងទទួលការចាក់វ៉ាក់សាំងផងដែរ នៅពេលណាដែលវេជ្ជបណ្ឌិតអនុញ្ញាត។

សហរដ្ឋអាមេរិកបានចាប់ផ្តើម ចែកចាយ និងចាក់វ៉ាក់សាំង COVID-19 សរុបជិត ៣លានដូសនៅក្នុងសប្តាហ៍នេះ ដោយផ្តល់អាទិភាពដល់ បុគ្គលិកសុខាភិបាលជួរមុខដូចជា វេជ្ជបណ្ឌិត, គិលានុប្បដ្ឋាក និងអ្នកបម្រើការងារ ក្នុងមណ្ឌលថែមទាំសុខភាពនានា នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៧,៣៩២,៦១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១៤,៥៧៧នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,១៧០,៧៣៥នាក់៕

ដកស្រង់ពី៖ Fresh News

សហរដ្ឋអាមេរិក៖ មនុស្សជិត២០ម៉ឺននាក់ឆ្លងកូវីដ-១៩ និងជិត ៣,០០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ! (Video inside)

(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩៩,៨៧៥នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ២,៩៧៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៧,១៤៣,៧៧៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១១,០៦៨នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,០០៧,៨៥៣នាក់។

ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។

គួរបញ្ជាក់ថា រដ្ឋបាលឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech នៅក្នុងករណីបន្ទាន់ នៅទូទាំងសហរដ្ឋអាមេរិក ហើយការចាក់វ៉ាក់សាំងក្នុងដំណាក់កាលដំបូង ក៏បានចាប់ផ្ដើមហើយដែរ។

ចំណែកឯវ៉ាក់សាំងទី ២ របស់ក្រុមហ៊ុនអាមេរិក Moderna ក៏ត្រូវបានគេរំពឹងខ្ពស់ថា នឹងត្រូវរដ្ឋបាល FDA អនុម័តឲ្យប្រើប្រាស់នៅក្នុងករណីបន្ទាន់ នៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ៕

ដកស្រង់ពី៖ Fresh News

កូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរ ខណៈអត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃ កើនដល់លើស១,០០០នាក់ ជាលើកដំបូងបំផុត! (Video inside)

(សេអ៊ូល)៖ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៧៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត គិតចាប់តាំងពីមានការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវ នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ។

អាន​បន្ត៖ កូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរ ខណៈអត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃ...

របាយការណ៍ថ្មី៖ «កុមារ ១.៦៤លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក»

(វ៉ាស៊ីនតោន)៖ កុមារចំនួន ១,៦៤០,០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក បានឆ្លង COVID-19 ឬស្មើនឹង ១២.២ភាគរយ នៃចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស ចាប់តាំងពីការផ្ទុះឡើងដំបូង នៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ។

អាន​បន្ត៖ របាយការណ៍ថ្មី៖ «កុមារ ១.៦៤លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក»

លោក ដូណាល់ ត្រាំ «កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន» ប៉ុន្តែស្ថានភាពអាចនឹង ខុសពីប្រធានាធិបតីមុនៗ (Video inside)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន ប៉ុន្តែលោកត្រូវបានគេមើលឃើញថា នឹងមិនចាកចេញដោយស្ងាត់ៗ ដូចប្រធានាធិបតីមុនៗ របស់សហរដ្ឋអាមេរិកនោះទេ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ «កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន» ប៉ុន្តែស្ថានភាពអាចនឹង...

ប៉ុមប៉េអូ៖ «ចិន និងកូរ៉េខាងជើងកំពុងគំរាមកំហែងអាមេរិក ខ្លាំងជាងរុស្ស៊ីទៅទៀត»

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) កាលពីដើមសប្តាហ៍នេះបាននិយាយថា ពួក Hackers (ក្រុមវាយប្រហារប្រព័ន្ធអនឡាញ) របស់កូរ៉េខាងជើង កំពុងព្យាយាមជ្រៀតចូលទៅក្នុង បណ្ដាញទិន្នន័យរបស់សហរដ្ឋអាមេរិក ដើម្បីលួចយកព័ត៌មានសម្ងាត់ ហើយលោកថែមទាំងបានលើកឡើងទៀតថា ប្រទេសកូរ៉េខាងជើង និងចិនបានបង្កការគំរាមកំហែងដល់អាមេរិក ខ្លាំងជាងប្រទេសរុស្សីទៅទៀត។

អាន​បន្ត៖ ប៉ុមប៉េអូ៖ «ចិន និងកូរ៉េខាងជើងកំពុងគំរាមកំហែងអាមេរិក ខ្លាំងជាងរុស្ស៊ីទៅទៀត»

នៅទីបំផុតប្រធានាធិបតីប្រេស៊ីល ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន

 (រីយ៉ូដឺ)៖ ក្រោយពីបានបង្ហាញការស្ទាក់ស្ទើរ អស់ប៉ុន្មានសប្តាហ៍មកនេះ នៅទីបំផុតប្រធានាធិបតីប្រេស៊ីល លោក ហ៊ែ្សរ បូលសូណារ៉ូ (Jair Bolsonaro) បានផ្ញើសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន (Joe Biden) ដែលទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា។

អាន​បន្ត៖ នៅទីបំផុតប្រធានាធិបតីប្រេស៊ីល ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន

រដ្ឋកាលីហ្វ័រញ៉ា ត្រៀមថង់រុំសាកសព ៥,០០០សម្រាប់, ទូរក្លាសេ៦០គ្រឿង ខណៈអ្នកស្លាប់ដោយសារ កូវីដ-១៩ នៅតែបន្តកើនឡើង

 (ឡូស អាន់ជែលឡែស)៖ រដ្ឋកាលីហ្វ័រញ៉ា បានចែកចាយថង់រុំសាកសពចំនួន ៥,០០០សម្រាប់ ដែលទើបតែទិញមកថ្មី និងទូរកង់តឺន័រក្លាសេប្រវែង១៦ម៉ែត្រ ៦០គ្រឿង ទៅកាន់ តំបន់នានា និងមន្ទីរពេទ្យជាច្រើន នៅក្នុងរដ្ឋមួយនេះ ខណៈអ្នកស្លាប់ដោយសារ COVID-19 នៅតែបន្តកើនឡើង។

អាន​បន្ត៖ រដ្ឋកាលីហ្វ័រញ៉ា ត្រៀមថង់រុំសាកសព ៥,០០០សម្រាប់, ទូរក្លាសេ៦០គ្រឿង...

លោក ចូ បៃដិន គ្រោងប្រកាសពីការតែងតាំងមន្ត្រីកំពូលៗ ទទួលបន្ទុកដោះស្រាយបញ្ហាអាកាសធាតុ

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសពីបញ្ជីតែងតាំងក្រុមមន្ត្រីជាន់ខ្ពស់ថ្មីមួយ ដែលនឹងទទួលបន្ទុកដឹកនាំផែនការនៃរដ្ឋបាល របស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងពេលឆាប់ៗនេះ។

អាន​បន្ត៖ លោក ចូ បៃដិន គ្រោងប្រកាសពីការតែងតាំងមន្ត្រីកំពូលៗ...

ក្រុមអ្នកជំនាញអូស្ត្រាលី៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចការពារសុវត្ថិភាពប្រទេសនេះឡើយ» (Video inside)

(កង់បេរ៉ា)៖ បណ្ឌិតសភាសុខាភិបាល និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រអូស្រ្តាលី (AAHMS) បានព្រមានថា វ៉ាក់សាំងតែមួយមុខនឹងមិនគ្រប់គ្រាន់ទេ ដើម្បីរក្សាប្រទេសដីកោះធំជាងគេលើលោកមួយនេះ ឲ្យមានសុវត្ថិភាពនៅឆ្នាំ២០២១ ខាងមុខនេះឡើយ។

អាន​បន្ត៖ ក្រុមអ្នកជំនាញអូស្ត្រាលី៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ...

កូរ៉េខាងជើងទិញវ៉ាក់សាំងកូវីដ-១៩ «Sputnik V របស់រុស្ស៊ី» និងកំពុងរៀបចំដំណើរការចាក់វ៉ាក់សាំង, នេះបើតាមសារព័ត៌មានជប៉ុន (Video inside)

(តូក្យូ)៖ សារព័ត៌មានជប៉ុន អាសាហ៊ិ (Asahi) នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា កូរ៉េខាងជើងបានទិញវ៉ាក់សាំង COVID-19 ឈ្មោះ Sputnik V ពីប្រទេសរុស្ស៊ី និងកំពុងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងជាបណ្ដើរៗ។

អាន​បន្ត៖ កូរ៉េខាងជើងទិញវ៉ាក់សាំងកូវីដ-១៩ «Sputnik V របស់រុស្ស៊ី»...