បណ្តាញសង្គម

ប្រជាជនអាមេរិកជាច្រើន នៅតែរឹងរូសមិនពាក់ម៉ាស និងរក្សាសុវត្ថិភាពខ្លួនឯងពីជំងឺកូវីដ-១៩ ខណៈមន្ត្រីសុខាភិបាល បានត្រឹមបង្ហាញការព្រួយបារម្ភខ្លាំង

 (វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីសុខាភិបាលអាមេរិក នៅថ្ងៃអាទិត្យនេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបដិសេធរបស់ពលរដ្ឋអាមេរិកជាច្រើន នៅក្នុងការពាក់ម៉ាស់ ខណៈប្រទេសនេះកំពុងប្រឈមនឹង ការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណា (COVID-19)។

អាន​បន្ត៖ ប្រជាជនអាមេរិកជាច្រើន នៅតែរឹងរូសមិនពាក់ម៉ាស...

សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១៧ម៉ឺននាក់ និងអ្នកជំងឺ១,០៧៦នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!

 (វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧៣,៨៦១នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ១,០៧៦ទៀតស្លាប់នៅក្នុងរយៈពេលដូចគ្នា។

អាន​បន្ត៖ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១៧ម៉ឺននាក់...

ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ ផ្តាច់ជីវិតប្រជាជន១៣នាក់

 (បាងកក)៖ ទឹកជំនន់បានវាយប្រហារភូមិឋានមួយចំនួន នៅក្នុងខេត្តណាខនស៊ីថាំរ៉ាត់ (Nakhon Si Thammarat) ភាគខាងត្បូងប្រទេសថៃយ៉ាងដំណំ និងបានផ្តាច់ជីវិតអ្នកភូមិសរុប ១៣នាក់ហើយ។

អាន​បន្ត៖ ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ ផ្តាច់ជីវិតប្រជាជន១៣នាក់

តើអ្នកដឹងទេ! ប្រទេសណាខ្លះស្ថិតនៅក្នុងក្រុម G20?

(ពិភពលោក)៖ G20 (Group of Twenty) ឬក្រុមប្រទេសទាំង ២០ គឺជាវេទិកាអន្តរជាតិដ៏ធំមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិភពលោក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦។

អាន​បន្ត៖ តើអ្នកដឹងទេ! ប្រទេសណាខ្លះស្ថិតនៅក្នុងក្រុម G20?

លោក ចូ បៃដិន៖ «ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺមិនមានការបង្ខិតបង្ខំឡើយ»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន បានប្រកាសថា ពលរដ្ឋអាមេរិកាំងនឹងមិនត្រូវបានបង្ខិតបង្ខំ ឲ្យចាក់វ៉ាក់សាំងការពារជំងឺ COVID-19 នៅពេលដែលវ៉ាក់សាំងនេះ ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់នោះឡើយ។

អាន​បន្ត៖ លោក ចូ បៃដិន៖ «ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺមិនមានការបង្ខិតបង្ខំឡើយ»

តើអ្នកដឹងទេ! សត្វណាខ្លះដែលត្រូវមនុស្សបញ្ជូនឡើងទៅកាន់ទីអវកាសលើកដំបូង?

 (អវកាស)៖ គិតមកដល់ពេលបច្ចុប្បន្ន មានអវកាសយានិកជាច្រើនបានឡើងទៅកាន់ទីអវកាស និងឋានព្រះច័ន្ទ ប៉ុន្តែក៏មានសត្វជាច្រើនប្រភេទទៀតដែរ ដែលបានឡើងទៅកាន់ទីអវកាសដូចមនុស្សយើង។

អាន​បន្ត៖ តើអ្នកដឹងទេ! សត្វណាខ្លះដែលត្រូវមនុស្សបញ្ជូនឡើងទៅកាន់ទីអវកាសលើកដំបូង?

មនុស្ស១៨នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាយឧស្ម័នពុល នៅឯអណ្ដូងរ៉ែមួយ នៅប្រទេសចិន

 (ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានរាយការណ៍ថាមនុស្សយ៉ាងហោច១៨នាក់ បានស្លាប់ បន្ទាប់ពីពួកគេជាប់គាំងនៅក្រោមអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ក្នុងទីក្រុង Chongqing ស្ថិតនៅភាគនិរតីនៃប្រទេសចិន។

អាន​បន្ត៖ មនុស្ស១៨នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាយឧស្ម័នពុល នៅឯអណ្ដូងរ៉ែមួយ នៅប្រទេសចិន

អតីតប្រធានាធិបតីបីរូបរួមទាំងលោក ចូ បៃដិន «ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ជាសាធារណៈ» ដើម្បីបង្ហាញទំនុកចិត្ត ជូនប្រជាជនអាមេរិក

 (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា, លោក ចច ដាប៊ែលយូ ប៊ូស (George W Bush) និងលោក បៀល គ្លីនតុន (Bill Clinton) រួមទាំងប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានស្ម័គ្រចិត្តទទួលយកការចាក់ «វ៉ាក់សាំងប្រឆាំងជំងឺ COVID-19» ប្រសិនបើវាអាចជួយលើកកម្ពស់ ទំនុកចិត្តជូនដល់សាធារណជន។

អាន​បន្ត៖ អតីតប្រធានាធិបតីបីរូបរួមទាំងលោក ចូ បៃដិន «ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩...

ប៉ូលិសរដ្ឋហាវ៉ៃឃាត់ខ្លួនប្តីប្រពន្ធមួយគូ ដែលធ្វើដំណើរមកកាន់កោះនេះ ជាមួយលទ្ធផលតេស្ត «វិជ្ជមានកូវីដ-១៩»

 (ហូណូលូលូ)៖ អាជ្ញាធរអាមេរិកបានរាយការណ៍ឲ្យដឹងថា ប្តីប្រពន្ធមួយគូត្រូវបានឃាត់ខ្លួន នៅឯអាកាសយានដ្ឋានហាវ៉ៃ (Hawaii) បន្ទាប់ពីបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បើទោះបីជាពួកគេបានធ្វើតេស្តរកឃើញលទ្ធផល «វិជ្ជមាន» ចំពោះ COVID-19 ក៏ដោយ។

អាន​បន្ត៖ ប៉ូលិសរដ្ឋហាវ៉ៃឃាត់ខ្លួនប្តីប្រពន្ធមួយគូ ដែលធ្វើដំណើរមកកាន់កោះនេះ...

សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ា បង្ខំឱ្យប្រជាជនជម្លៀសខ្លួនពីផ្ទះសម្បែង

  (ឡូស អាន់ជែលឡែស)៖ ខ្យល់បក់ខ្លាំងរុញច្រានអណ្ដាតភ្លើងដ៏សន្ធោរសន្ធៅ ចេញពីភ្លើងឆេះព្រៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ខំឱ្យប្រជាជនក្នុងតំបន់ជាច្រើន ត្រូវជម្លៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ខណៈភ្លើងឆេះព្រៃនៅតែបន្តរីករាលដាល ដោយបានកាត់ផ្ដាច់ចរន្តអគ្គិសនីផងដែរ។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ា...

ប្រមុខ UN រិះគន់ប្រទេសខ្លះ ដែលមិនខ្វល់ពីការពិតនៃកូវីដ-១៩ និងការណែនាំរបស់ WHO

 (ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់ដោយមិនបញ្ចេញឈ្មោះប្រទេសមួយចំនួន ដែលបានបដិសេធទទួលស្គាល់ការពិត ពាក់ព័ន្ធនឹង COVID-19 ហើយមិនខ្វល់ពីការណែនាំ ឬយោបល់ពីអង្គការសុខភាពពិភពលោក WHO។

អាន​បន្ត៖ ប្រមុខ UN រិះគន់ប្រទេសខ្លះ ដែលមិនខ្វល់ពីការពិតនៃកូវីដ-១៩ និងការណែនាំរបស់ WHO

ទីបំផុតចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសអ៉ីរ៉ង់ កើនឡើងដល់ជាង ១លាននាក់ហើយ!

(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ជាង ១លានករណីហើយ ខណៈអាជ្ញាធររបស់ខ្លួនកំពុងពិចារណា បន្ធូរបន្ថយការរឹតត្បិត នៅក្នុងផ្នែកជាច្រើននៃប្រទេស ដែលកំពុងរងគ្រោះដោយជំងឺ COVID-19 ខ្លាំងជាងគេបំផុតនៅមជ្ឈិមបូព៌ានេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ ទីបំផុតចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសអ៉ីរ៉ង់ កើនឡើងដល់ជាង ១លាននាក់ហើយ!

មន្ត្រីជាន់ខ្ពស់អាមេរិកចោទចិនថា «កំពុងបង្កការគំរាមកំហែង» ខ្លាំងបំផុតចំពោះអាមេរិក និងពិភពលោកទាំងមូល មិនធ្លាប់មានចាប់តាំងពី សង្គ្រាមលោកលើកទី២

(វ៉ាស៊ីនតោន)៖ មន្រ្តីស៊ើបការណ៍សម្ងាត់កំពូលម្នាក់ របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចាត់ទុកប្រទេសចិនថា ជាការគំរាមកំហែងដ៏ធំបំផុត ចំពោះលទ្ធិប្រជាធិបតេយ្យ និងសេរីភាពទូទាំងពិភពលោក ដែលមិនធ្លាប់មានចាប់តាំងពី សម័យសង្គ្រាមលោកលើកទី ២។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់អាមេរិកចោទចិនថា «កំពុងបង្កការគំរាមកំហែង»...

លោក ពូទីន ចេញបញ្ជាឲ្យបើកប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំ ជូនប្រជាជនរុស្ស៊ី នៅសប្តាហ៍ក្រោយ (Video inside)

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 ក្នុងចំណោមប្រជាជនរុស្ស៊ី ជាលក្ខណៈទ្រង់ទ្រាយធំ នៅចុងសប្តាហ៍ក្រោយ។

អាន​បន្ត៖ លោក ពូទីន ចេញបញ្ជាឲ្យបើកប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩...

សហភាពអឺរ៉ុបរិះគន់អង់គ្លេស ដែលបានអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech «លឿនពេក»

 (ព្រុចសែល)៖ សហភាពអឺរ៉ុបបានរិះគន់ចក្រភពអង់គ្លេសថា ប្រញាប់ប្រញាល់ពេក ក្នុងការអនុម័តឱ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បន្ទាប់ពីអង់គ្លេស បានក្លាយជាប្រទេសលោកខាងលិចដំបូង នៅលើពិភពលោកដែលបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ការចាក់វ៉ាក់សាំងនៃក្រុមហ៊ុនទាំងពីរនេះ។

អាន​បន្ត៖ សហភាពអឺរ៉ុបរិះគន់អង់គ្លេស ដែលបានអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦៥លាននាក់ ស្លាប់ជាង ១លាន ៤៩ម៉ឺននាក់ និងជាសះស្បើយជាង ៤៥លាននាក់! (Video inside)

 

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦៤, ៨៣៤,៩៥១នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦៥លាននាក់ ស្លាប់ជាង ១លាន ៤៩ម៉ឺននាក់...

កូរ៉េខាងត្បូងត្រៀមប្រកាស កិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនអង់គ្លេស AstraZeneca

(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះបានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានឈានដល់ កិច្ចព្រមព្រៀងមួយដើម្បីទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) ខណៈករណីឆ្លងនៅក្នុងប្រទេស កំពុងស្ទុះឡើងខ្លាំងជាថ្មី។

អាន​បន្ត៖ កូរ៉េខាងត្បូងត្រៀមប្រកាស កិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ-១៩...

លោក ចូ បៃដិន នឹងមិនកែប្រែគោលនយោបាយពាណិជ្ជកម្ម របស់លោក ដូណាល់ ត្រាំ ឡើយ, ប៉ុន្តែនឹងធ្វើវាឲ្យប្រសើរជាងមុន

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ចូ បៃដិន បាននិយាយថា លោកមានផែនការកែប្រែគោលនយោបាយមួយចំនួនធំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលលោកក្លាយជា ប្រធានាធិបតីអាមេរិកទី ៤៦ ជាផ្លូវការនៅខែមករា ឆ្នាំ២០២១។

អាន​បន្ត៖ លោក ចូ បៃដិន នឹងមិនកែប្រែគោលនយោបាយពាណិជ្ជកម្ម របស់លោក ដូណាល់ ត្រាំ ឡើយ,...

សហរដ្ឋអាមេរិកគ្រោងចាក់ វ៉ាក់សាំងកូវីដ-១៩ជូនប្រជាជន យ៉ាងហោចណាស់ «១០០លាននាក់» នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកសង្ឃឹមថា អាចនឹងចាក់វាក់សាំង COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនយ៉ាងហោច ១០០លាននាក់ នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ ដោយក្នុងមនុស្សម្នាក់ អាចនឹងទទួលបានការចាក់វ៉ាក់សាំង ០២ដូស។

អាន​បន្ត៖ សហរដ្ឋអាមេរិកគ្រោងចាក់ វ៉ាក់សាំងកូវីដ-១៩ជូនប្រជាជន យ៉ាងហោចណាស់ «១០០លាននាក់»...

កូនស្រីលោក ដូណាល់ ត្រាំ ត្រូវបានសាកសួរពាក់ព័ន្ធ ការប្រើប្រាស់ប្រាក់មូលនិធិ ដោយមិនមានតម្លាភាព

  (វ៉ាស៊ីនតោន)៖ កូនស្រី និងជាទីប្រឹក្សារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ អ្នកនាង អ៉ីវ៉ាន់កា ត្រាំ (Ivanka Trump) ត្រូវបានសាកសួរនៅសប្តាហ៍នេះ ដែលជាផ្នែកមួយនៃបណ្តឹងរដ្ឋប្បវេណី ក្រោមការចោទប្រកាន់ជុំវិញការប្រើប្រាស់មូលនិធិ ដោយមិនមានតម្លាភាព អំឡុងពេលលោក ត្រាំ ស្បថចូលកាន់តំណែងកាលពីជិត ០៤ឆ្នាំមុន។

អាន​បន្ត៖ កូនស្រីលោក ដូណាល់ ត្រាំ ត្រូវបានសាកសួរពាក់ព័ន្ធ ការប្រើប្រាស់ប្រាក់មូលនិធិ...

សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងយ៉ាងគំហុកដល់ ២០ម៉ឺននាក់ និង ២,៨៣១នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃ!

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកឃើញករណីឆ្លង COVID-19 រហូតដល់ទៅ ២០៣,៤២៧ករណីថ្មីៗទៀតតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ២,៨៣១នាក់ទៀត បានបាត់បង់ជីវិត ដែលនេះនៅតែជាអត្រាឆ្លង និងស្លាប់យ៉ាងច្រើនគំហុក បើធៀបនឹងប្រទេសផ្សេងៗទៀត នៅលើពិភពលោក។

អាន​បន្ត៖ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងយ៉ាងគំហុកដល់ ២០ម៉ឺននាក់ និង...