បណ្តាញសង្គម

អុីរ៉ង់កត់ត្រាចំនួនអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតមិនធ្លាប់មានក្នុង១ថ្ងៃ​ក្រោយបន្ធូរបន្ថយវិធានការរឹតត្បិត

(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអុីរ៉ង់ បានបង្ហាញទិន្នន័យកាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនាថា តួលេខអ្នកស្លាប់ដោយសារ COVID-19 មានចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២៤ម៉ោង គិតចាប់តាំងពី វីរុសនេះផ្ទុះឡើងដំបូង ក្នុងប្រទេសអ៊ីស្លាមមួយនេះ។

អាន​បន្ត៖ អុីរ៉ង់កត់ត្រាចំនួនអ្នកស្លាប់ដោយសារ COVID-19...

តួលេខស្លាប់សកលដោយសារជំងឺ COVID-19 មានលើសពី ៥០ ម៉ឺន

តួលេខស្លាប់ដោយ COVID-19 នៅទូទាំងសកលលោក បានឈានដល់ ៥០០,១០៨ នាក់ កាលពីថ្ងៃអាទិត្យ គិតត្រឹមម៉ោង ៤កន្លះល្ងាច នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម ហៅកាត់ថា CSSE នៅសាកលវិទ្យាល័យ Johns Hopkins ។

អាន​បន្ត៖ តួលេខស្លាប់សកលដោយសារជំងឺ COVID-19 មានលើសពី ៥០ ម៉ឺន

មេដឹកនាំប្រឆាំងប្រទេសម៉ាឡាវី ឈ្នះការបោះឆ្នោតប្រធានាធិបតី

មេដឹកនាំប្រឆាំងប្រទេសម៉ាឡាវី លោក Lazarus Chakwera បានក្លាយជាអ្នកឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កាលពីថ្ងៃអង្គារសប្តាហ៏កន្លង ដោយបានផ្តួលលោកប្រធានាធិបតី Peter Mutharika ។

អាន​បន្ត៖ មេដឹកនាំប្រឆាំងប្រទេសម៉ាឡាវី ឈ្នះការបោះឆ្នោតប្រធានាធិបតី

ករណីជាឆ្លង COVID-19 ជាសកល មានចំនួនលើស ១០ លាននាក់

បើតាមមជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៅសកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ករណីឆ្លងជំងឺ COVID-19 ជាសកល បានកើតឡើងដល់ ១០.០០១.៥២៧នាក់ កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ ករណីជាឆ្លង COVID-19 ជាសកល មានចំនួនលើស ១០ លាននាក់

ប្រជាជនហ្សកដង់រាប់រយនាក់ ធ្វើបាតុកម្មប្រឆាំងនឹងផែនការបញ្ចូលទឹកដីអ៊ីស្រាអែល

ប្រជាជនហ្សកដង់រាប់រយនាក់ ធ្វើបាតុកម្មប្រឆាំងនឹងផែនការបញ្ចូលទឹកដីអ៊ីស្រាអែល ប្រជាជនហ្សកដង់រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅឯទីប្រជុំជន នៃរដ្ឋធានី អាំមែន Amman កាលពីថ្ងៃសៅរ៍ ដោយធ្វើបាតុកម្មប្រឆាំងនឹងផែនការរបស់ អ៊ីស្រាអែល ក្នុងការបញ្ចូលផ្នែកមួយនៃទឹកដីប៉ាឡេស្ទីន។

អាន​បន្ត៖ ប្រជាជនហ្សកដង់រាប់រយនាក់ ធ្វើបាតុកម្មប្រឆាំងនឹងផែនការបញ្ចូលទឹកដីអ៊ីស្រាអែល

ប្រធានាធិបតីថ្មីនៃប្រទេសប៉ូឡូញ នឹងត្រូវបោះឆ្នោតជ្រើសរើសសារជាថ្មី

ប្រធានាធិបតីប៉ូឡូញ ដែលកំពុងកាន់តំណែង គឺលោក Andrzej Duda នឹងជួបគូប្រជែងដ៏សំខាន់របស់ខ្លួន គឺលោក Rafal Trzaskowski ជាបេក្ខជននៃគណបក្សប្រឆាំងដ៏សំខាន់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប៉ូឡូញសារជាថ្មី នេះបើយោងតាមការស្ទង់មតិការបោះឆ្នោតរបស់ Ipsos ដែលចេញផ្សាយនៅយប់ថ្ងៃអាទិត្យ។

អាន​បន្ត៖ ប្រធានាធិបតីថ្មីនៃប្រទេសប៉ូឡូញ នឹងត្រូវបោះឆ្នោតជ្រើសរើសសារជាថ្មី

ទីក្រុងប៉េកាំង មានករណី COVID-19 ថ្មីចំនួន៧

គណៈកម្មការសុខាភិបាលក្រុង បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំង បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីក្នុងស្រុក ចំនួន ៧ករណី និងករណីអរោគសញ្ញាមួយករណី កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ ទីក្រុងប៉េកាំង មានករណី COVID-19 ថ្មីចំនួន៧

អ្នកជំនាញជាន់ខ្ពស់អាមេរិក «មានទំនុកចិត្តខ្ពស់លើការអភិវឌ្ឍវ៉ាក់សាំង COVID-19» ខណៈការបិទប្រទេសជាថ្មី នឹងមិនអាចកើតឡើង

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមិនត្រូវការ អនុវត្តវិធានការបិទប្រទេសជាថ្មី ដើម្បីធ្វើឱ្យការឆ្លងរាតត្បាត COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងនោះទេ បើទោះបីជាអត្រាឆ្លងប្រចាំថ្ងៃ នៅតែមានកម្រិតខ្ពស់ក៏ដោយ។

អាន​បន្ត៖ អ្នកជំនាញជាន់ខ្ពស់អាមេរិក «មានទំនុកចិត្តខ្ពស់លើការអភិវឌ្ឍវ៉ាក់សាំង COVID-19»...

ប្រទេសចិនមិនពេញចិត្តជាខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួមនៃក្រុមប្រទេស G7 ជុំវិញបញ្ហាទីក្រុងហុងកុង

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងការមិនពេញចិត្តជាខ្លាំង  ចំពោះសេចក្តីថ្លែងការណ៍ រួមមួយ ស្តីពីកិច្ចការហុងកុង ដែលបានចេញដោយរដ្ឋមន្ត្រី ការបរទេស  នៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 កាលពីថ្ងៃពុធកន្លងទៅនេះ។

អាន​បន្ត៖ ប្រទេសចិនមិនពេញចិត្តជាខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួមនៃក្រុមប្រទេស G7...

សហរដ្ឋអាមេរិកសម្រេចផែនការដកទ័ព ៨,៦០០នាក់ចេញពីអាហ្វហ្គានីស្ថាន តបតាមកិច្ចព្រមព្រៀងជាមួយតាលីបង់

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានកាត់បន្ថយកងទ័ពចំនួន ៨,៦០០នាក់ រួចហើយចេញពីប្រទេសអាហ្គានីស្ថាន ដើម្បីបំពេញតំណាក់កាលដំបូងក្រោមកិច្ចព្រមព្រៀងជាមួយនិងក្រុមសកម្មប្រយុទ្ធតាលីបង់។

អាន​បន្ត៖ សហរដ្ឋអាមេរិកសម្រេចផែនការដកទ័ព ៨,៦០០នាក់ចេញពីអាហ្វហ្គានីស្ថាន...

អង់គ្លេស ចោទចិន រុស្ស៊ី និងអុីរ៉ង់ កំពុងធ្វើអាជីវកម្មលើវិបត្តិ COVID-19

(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បាននិយាយថា ចិន រុស្ស៊ី និងអ៉ីរ៉ង់ កំពុងធ្វើអាជីវកម្ម និងទាញយកប្រយោជន៍ពីវិបត្តិ COVID-19 តាមមធ្យោយបាយផ្សេងៗគ្នា ជាពិសេសគឺទីក្រុងប៉េកាំងតែម្ដង ដែលកំពុងប្រើប្រាស់វិបត្តិមួយនេះ ដើម្បីដាក់ចេញច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង។

អាន​បន្ត៖ អង់គ្លេស ចោទចិន រុស្ស៊ី និងអុីរ៉ង់ កំពុងធ្វើអាជីវកម្មលើវិបត្តិ COVID-19

ឥណ្ឌាបំបែកកំណត់ត្រា! អ្នកឆ្លងជំងឺ COVID-19 ១២,៨៨១នាក់ទៀតត្រូវបានរកឃើញក្នុងពេលតែ១ថ្ងៃ (Video inside)

(ញូដេលី)៖ នៅក្នុងរបាយការណ៍ថ្មីសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ១២,៨៨១នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឥណ្ឌាកើតមានករណីឆ្លងជំងឺ COVID-19 កន្លងមកនេះ។

អាន​បន្ត៖ ឥណ្ឌាបំបែកកំណត់ត្រា! អ្នកឆ្លងជំងឺ COVID-19...

ទោះផ្ទុះករណីឆ្លង និងស្លាប់ដោយសារ COVID-19 ឡើងវិញក្តីក៏លោក ដូណាល់ ត្រាំ មិនបិទទ្វារអាមេរិកជាលើកទី២ដែរ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានលើកឡើងថា សហរដ្ឋអាមេរិកនឹងមិនចាត់វិធានការបិទប្រទេសជាលើកទី ២ នៅចំពោះ មុខការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារ COVID-19 ឡើយ។

អាន​បន្ត៖ ទោះផ្ទុះករណីឆ្លង និងស្លាប់ដោយសារ COVID-19 ឡើងវិញក្តីក៏លោក ដូណាល់ ត្រាំ...

យេម៉ែន ជួបប្រទះកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ

កង្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ បានកើតឡើងនៅក្នុងរដ្ឋធានីសាណា Sanaa នៃប្រទេសយេម៉ែន ដោយបង្ខំឲ្យរថយន្ត និងម៉ូតូរាប់រយគ្រឿង តម្រង់ជួរគ្នាជាជួរយ៉ាងវែងនៅមុខស្ថានីយ៍ប្រេងសាំងជាច្រើនកន្លែង។ ពលរដ្ឋក្នុងរដ្ឋធានីសាណា បានចំណាយពេលពីរថ្ងៃ ដើម្បីស្វែងរកប្រេងឥន្ធនៈ។

អាន​បន្ត៖ យេម៉ែន ជួបប្រទះកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ

COVID-១៩ នៅសេណេហ្គាល់ ឡើងដល់ជាង ៥.០០០នាក់

កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលសេណេហ្កាល់ បានធ្វើសេចក្តីរាយការណ៍ ថា មានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៩៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបនៅសេណេហ្គាល់ កើនឡើងដល់ ៥.០៩០ ករណី។

អាន​បន្ត៖ COVID-១៩ នៅសេណេហ្គាល់ ឡើងដល់ជាង ៥.០០០នាក់

ប្រទេសចិន ប្រកាសអាសន្នទន្លេលឿងចំពោះរឿងព្យុះភ្លៀង

ក្រុមសង្កេតផ្នែកជាតិរបស់ប្រទេសចិន កាលពីចុងសប្តាហ៏កន្លង បានធ្វើការប្រកាសអាសន្នទន្លេលឿងសារជាថ្មី ចំពោះបញ្ហាព្យុះភ្លៀងនៅផ្នែកខ្លះនៃភាគខាងត្បូង ភាគអាគ្នេយ៍ និងភាគកណ្តាលប្រទេសចិន ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។

អាន​បន្ត៖ ប្រទេសចិន ប្រកាសអាសន្នទន្លេលឿងចំពោះរឿងព្យុះភ្លៀង

ប្រធានាធិបតីហុងឌូរ៉ាសឆ្លងជំងឺ COVID-19

(ហុងឌូរ៉ាស)៖ ប្រធានាធិបតីហុងឌូរ៉ាសលោក ហ្ស័ន អូឡេនដូ ហឺណាន់ដែស ( Juan Orlando Hernandez) បានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋដោយផ្ទាល់ នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកកណ្តាល) ថា លោកបានឆ្លងជំងឺ COVID-19 ហើយ។

អាន​បន្ត៖ ប្រធានាធិបតីហុងឌូរ៉ាសឆ្លងជំងឺ COVID-19

ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅឥណ្ឌាកើនដល់ជិត ១២,០០០នាក់

  (ញូដេលី)៖ ទិន្នន័យចុងក្រោយបង្អស់ស្តីអំពីស្ថានភាព COVID-19 ដែលបានផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានបង្ហាញថា តួលេខអ្នកជំងឺ COVID-19 ដែលស្លាប់នៅក្នុងប្រទេសរបស់ខ្លួន បានកើនដល់ ១១,៩០៣នាក់ហើយ ខណៈករណីឆ្លងសរុបវិញបានកើនដល់ ៣៥៤,០៦៥ករណី។

អាន​បន្ត៖ ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅឥណ្ឌាកើនដល់ជិត ១២,០០០នាក់

ទីបំផុតរដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង «ដាក់ពាក្យលាលែងពីតំណែង » ដោយសារតែភាពបរាជ័យ មិនអាចធ្វើឲ្យកូរ៉េទាំងពីរត្រូវគ្នា

  (សេអ៊ូល)៖ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក គីម យុនជុល (Kim Yeon-chul) នៅថ្ងៃពុធនេះបានអះអាងថា លោកបានសម្រេចចិត្តលាលែងចេញពីតំណែងហើយ ដើម្បីជាការទទួលខុសត្រូវ ចំពោះភាពបរាជ័យក្នុងការរក្សាស្ថេរភាព នៃទំនាក់ទំនងជាមួយកូរ៉េខាងជើង។

អាន​បន្ត៖ ទីបំផុតរដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង «ដាក់ពាក្យលាលែងពីតំណែង »...

រដ្ឋមន្ត្រីការបរទេស និងក្រសួងការពារជាតិរុស្ស៊ីបានពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសទួគី

ក្រសួងការបរទេសទួគី កាលពីថ្ងៃអាទិត្យ បានប្រកាសថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងការពារជាតិរុស្ស៊ីមកកាន់ប្រទេសទួគី ត្រូវបានលើកពេលទៅថ្ងៃក្រោយ។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេស...

សាកសពចំនួន ៨២ ត្រូវបានរកឃើញ បន្ទាប់ពីការវាយប្រហាររបស់ក្រុម Boko Haram នៅភាគឥសាន្តប្រទេសនីហ្សេរីយ៉ា

ប្រភពក្នុងតំបន់ បានឲ្យដឹងថា សាកសពប្រហែល ៨២ ត្រូវបានរកឃើញមកទល់ពេលនេះ ពីការវាយប្រហារចំនួន ៤ នៅក្នុងទីតាំងបីផ្សេងគ្នា ដោយក្រុមសកម្មប្រយុទ្ធ Boko Haram ដែលសង្ស័យនៅក្នុងរដ្ឋមួយ នៅតំបន់ភាគឥសានប្រទេសនីហ្សេរីយ៉ា។

អាន​បន្ត៖ សាកសពចំនួន ៨២ ត្រូវបានរកឃើញ បន្ទាប់ពីការវាយប្រហាររបស់ក្រុម Boko Haram...