បណ្តាញសង្គម

ចិនដីគោក មានករណី COVID-19 ថ្មី ចំនួន៥៧

អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួន បានទទួលរបាយការណ៍ករណី COVID-19 ថ្មី ចំនួន ៥៧ នៅលើទឹកដីចិនដីគោក កាលពីថ្ងៃសៅរ៍ ដែលក្នុងនោះមាន ៣៨ ករណី ត្រូវបានចម្លងក្នុងស្រុក និង ១៩ ករណី ត្រូវបាននាំចូល។

អាន​បន្ត៖ ចិនដីគោក មានករណី COVID-19 ថ្មី ចំនួន៥៧

ករណីផ្ទុះបំពង់ហ្គាស នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល

យ៉ាងហោចណាស់មានមនុស្ស ៦ នាក់ បានរងរបួសកាលពីថ្ងៃសៅរ៍ នៅក្នុងការផ្ទុះបំពង់ហ្គាសមួយកន្លែង នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួគី។

អាន​បន្ត៖ ករណីផ្ទុះបំពង់ហ្គាស នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល

លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងកំណែទម្រង់ស្ថាប័នប៉ូលិសអាមេរិក (Video inside)

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ស្ដីពីការធ្វើកំណែទម្រង់ស្ថាប័នប៉ូលិស តាមរយៈសន្និសីទសារព័ត៌មានមួយ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន)។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ...

ករណី COVID-19 នៅអ៊ីស្រាអែល មានលើស ១៩.០០០នាក់

ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរាយការណ៍អំពីករណី COVID-19 ថ្មីចំនួន ៨៣ ករណី កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនសរុប ឡើងដល់ ១៩.០៥៥នាក់ ។

អាន​បន្ត៖ ករណី COVID-19 នៅអ៊ីស្រាអែល មានលើស ១៩.០០០នាក់

ទីក្រុងប៉េកាំង មានករណី COVID-19 ថ្មី ចំនួន៣៦

គណៈកម្មការសុខាភិបាលក្រុង បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋធានីប៉េកាំង បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៣៦ ករណី និងករណីអរោគសញ្ញាថ្មី១ កាលពីថ្ងៃសៅរ៍។

អាន​បន្ត៖ ទីក្រុងប៉េកាំង មានករណី COVID-19 ថ្មី ចំនួន៣៦

Donald Trump ស្បថឈប់មើលកីឡាជាតិ និងបាល់ទាត់ផងដែរ ក្រោយសហព័ន្ធអនុញ្ញាតឲ្យមានការលុតជង្គង់ពេលគោរពភ្លេងជាតិ

  (ញូវយ៉ក)៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បានធ្វើការស្បថស្បែរឈប់ទស្សនា ព្រឹត្តិការណ៍កីឡាជាតិ  រួមទាំងបាល់ទាត់ផងដែរ ក្រោយពេលសហព័ន្ធលុបចោល បម្រាមលុតជង្គង់ ពេលគោរពភ្លេងជាតិ កាលពីសប្តាហ៍មុនរួចមក ក្នុងន័យគាំទ្រដល់ចលនា ប្រឆាំងការរើសអើងពូជសាសន៍ នោះបានកំពុងផ្ទុះឡើងនៅបណ្តាប្រទេសជាច្រើន មិនថាតែនៅអាមេរិកនោះទេ។

អាន​បន្ត៖ Donald Trump ស្បថឈប់មើលកីឡាជាតិ និងបាល់ទាត់ផងដែរ...

WHO ព្រួយបារម្ភពីការផ្ទុះ COVID-19 រលកទី២ក្នុងរដ្ឋធានីប៉េកាំងរបស់ចិន

  (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បាននិយាយថា ប្រភពដើមនៃករណីឆ្លង COVID-19 ជាចង្កោមថ្មីមួយ ក្នុងទីក្រុងប៉េកាំងប្រទេសចិន នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ  ដែលតម្រូវឱ្យ មានការបង្កើនការធ្វើតេស្ដបន្ថែមទៀត ខណៈមានការព្រួយបារម្ភកាន់តែខ្លាំង ពីការផ្ទុះឡើងនូវរលកទី ២។

អាន​បន្ត៖ WHO ព្រួយបារម្ភពីការផ្ទុះ COVID-19 រលកទី២ក្នុងរដ្ឋធានីប៉េកាំងរបស់ចិន

កូរ៉េខាងជើង ព្រមានសងសឹកកូរ៉េខាងត្បូង

មន្ត្រីជាន់ខ្ពស់សាធារណះរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរ៍ថា វាជាពេលវេលាមួយដ៏សមស្រប ដើម្បីបំបែកទំនាក់ទំនងជាមួយអាជ្ញាធរកូរ៉េខាងត្បូង និងទំនងជាសងសឹកដោយកម្លាំងយោធា ប្រឆាំងនឹងកូរ៉េខាងត្បូងផងដែរ។

អាន​បន្ត៖ កូរ៉េខាងជើង ព្រមានសងសឹកកូរ៉េខាងត្បូង

ករណីឆ្លង COVID-19 ឡើងដល់៣០ម៉ឺននាក់ នៅក្នុងប្រទេសឥណ្ឌា

បើតាមទិន្នន័យចុងក្រោយបង្អស់ ដែលចេញដោយក្រសួងសុខាភិបាលសហព័ន្ធបានឲ្យថា ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍បានឡើងដល់ចំនួន ៣០៨.៩៩៣ នាក់ ខណៈចំនួនអ្នកស្លាប់ មានដល់ ៨.៨៨៤ នាក់។

អាន​បន្ត៖ ករណីឆ្លង COVID-19 ឡើងដល់៣០ម៉ឺននាក់ នៅក្នុងប្រទេសឥណ្ឌា

ករណីផ្ទុះឡានដឹកប្រេង នៅប្រទេសចិនភាគខាងកើត

អាជ្ញាធរក្នុងតំបន់ បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអាទិត្យនេះថាចំនួនអ្នកស្លាប់ដោយសារការផ្ទុះរថយន្ដដឹកប្រេង កាលពីថ្ងៃសៅរ៍ នៅខេត្ដ Zhejiang ប្រទេសចិនភាគខាងកើត បានកើនឡើងដល់ ១៩ នាក់ហើយ។

អាន​បន្ត៖ ករណីផ្ទុះឡានដឹកប្រេង នៅប្រទេសចិនភាគខាងកើត

មន្ត្រីប៉ូលិសប៉េរូជិត ១០,០០០នាក់ឆ្លងជំងឺ COVID-19 ពេលបំពេញភារកិច្ច ក្នុងនោះ១៧០នាក់បាត់បង់ជីវិត

  (លីម៉ា)៖ មន្ត្រីប៉ូលិសយ៉ាងហោច ១៧០នាក់នៅក្នុងប្រទេសប៉េរូ បានបាត់បង់ជីវិតបន្ទាប់ពីឆ្លង COVID-19 កំឡុងចុះពង្រឹងវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ។

អាន​បន្ត៖ មន្ត្រីប៉ូលិសប៉េរូជិត ១០,០០០នាក់ឆ្លងជំងឺ COVID-19 ពេលបំពេញភារកិច្ច...

អត្រាស្លាប់ដោយសារ COVID-19 កើនឡើងវិញនៅសហរដ្ឋអាមេរិក រហូតដល់ជិត ១,០០០នាក់ក្នុងមួយថ្ងៃ ខណៈរដ្ឋជាង ១០ ប្រកាសពីការផ្ទុះករណីឆ្លងឡើងវិញ

  (វ៉ាស៊ីនតោន)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ សហរដ្ឋអាមេរិកបានកត់ត្រាករណីអ្នកស្លាប់ ដោយសារ COVID-19 ចំនួន ៩៤១នាក់បន្ថែមទៀត ដែលបណ្តាលឲ្យចំនួនអ្នកស្លាប់សរុប នៅក្នុង ប្រទេសមហាអំណាចមួយនេះកើនដល់ ១១៣,៧៧៤នាក់ហើយ បើគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ  (ពេលវេលានៅវ៉ាស៊ីនតោន)។

អាន​បន្ត៖ អត្រាស្លាប់ដោយសារ COVID-19 កើនឡើងវិញនៅសហរដ្ឋអាមេរិក រហូតដល់ជិត...

រុស្ស៊ីប្រកាសស្វាគមន៍សហរដ្ឋអាមេរិក ដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់!

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសស្វាគមន៍ ចំពោះសេចក្ដីរាយការណ៍  ជុំវិញផែនការដកកងទ័ពអាមេរិក ច្រើនជាងមួយភាគបួន ចេញពីប្រទេសអាល្លឺម៉ង់ ដោយលោក ប្រធានាធិបតី ដូណាល់ ត្រាំ ដោយទីក្រុងម៉ូស្គូចាត់ទុកថា ការធ្វើបែបនេះនឹងជួយបង្កើនសន្តិសុខ នៅទូទាំងតំបន់អឺរ៉ុប។

អាន​បន្ត៖ រុស្ស៊ីប្រកាសស្វាគមន៍សហរដ្ឋអាមេរិក ដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់!

ឥណ្ឌាទើបបំបែកកំណត់ត្រាដ៏អាក្រក់ថ្មី១ទៀត នោះគឺការរកឃើញអ្នកឆ្លង COVID-19 រហូតដល់​៩,៩៩៦នាក់ក្នុងមួយថ្ងៃ!

  (ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាបានបំបែកកំណត់ត្រាសាជាថ្មីម្តងទៀតហើយ ដោយមានអ្នកឆ្លងថ្មីៗរហូតដល់ ៩,៩៩៦ករណី និងអ្នកស្លាប់ថ្មីចំនួន ៣៥៧នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។

អាន​បន្ត៖ ឥណ្ឌាទើបបំបែកកំណត់ត្រាដ៏អាក្រក់ថ្មី១ទៀត នោះគឺការរកឃើញអ្នកឆ្លង COVID-19...

អាមេរិក លុបចោលបម្រាមមិនឲ្យអត្តពលិកលុតជង្គង់ នៅអំឡុងគោរពភ្លេងជាតិ

  (ញូវយ៉ក)៖ សហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាមេរិក USSF នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការលុបចោល ចំពោះបម្រាមដែលហាមប្រាមមិនឲ្យកីឡាករ-កីឡាការិនី លុតជង្គង់នៅអំឡុងគោរពភ្លេងជាតិ  ដែលមិនជាប់ពាក់ព័ន្ធនឹងចលនា «Black Lives Matter» នោះឡើយ។

អាន​បន្ត៖ អាមេរិក លុបចោលបម្រាមមិនឲ្យអត្តពលិកលុតជង្គង់ នៅអំឡុងគោរពភ្លេងជាតិ

អាកាសយានដ្ឋានថ្មីប្រចាំរដ្ឋធានីប៉េកាំង ចាប់ផ្តើមទទួលជើងហោះហើរ​ដឹកទំនិញជាលើកដំបូង!​

(ប៉េកាំង)៖ អាកាសយានដ្ឋានអន្តរជាតិថ្មីឈ្មោះ ដាស៊ីង (Daxing) ប្រចាំនៅរដ្ឋធានីប៉េកាំង ប្រទេសចិនបានចាប់ផ្តើម ទទួលជើងហោះហើរដឹកទំនិញ ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង ចាប់តាំងពីការបើកដំណើរការជាផ្លូវការ កាលពីខែកញ្ញា ឆ្នាំ២០១៩។

អាន​បន្ត៖ អាកាសយានដ្ឋានថ្មីប្រចាំរដ្ឋធានីប៉េកាំង...

ថៃនឹងដកបំរាមគោចរពេលយប់ចេញ​ជាការសាកល្បង ខណៈច្បាប់ក្នុងគ្រាអាសន្ន​នៅតែបន្តឲ្យអនុវត្ត

  (បាងកក)៖ មជ្ឈមណ្ឌលថៃសម្រាប់ការគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) នៅថ្ងៃពុធនេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងបាងកក នឹងដកចេញបំរាមគោចរពេលយប់ ក្នុងរយៈពេល ១៥ថ្ងៃជាការសាកល្បង  ខណៈវិធានការដាក់ប្រទេស ក្នុងគ្រាអាសន្ន នឹងនៅតែបន្តមានសុពលភាព  ដើម្បីធានាឱ្យបានលើការគ្រប់គ្រង ការឆ្លងរាតត្បាត COVID-19។

អាន​បន្ត៖ ថៃនឹងដកបំរាមគោចរពេលយប់ចេញ​ជាការសាកល្បង...

ចំនួនអ្នកឆ្លង COVID-19 ក្នុងប្រទេសប៉េរូ កើនលើស ២០ម៉ឺននាក់

(លីម៉ា)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសប៉េរូ បានកើនលើស ២០០,០០០នាក់ហើយ ខណៈតំបន់អាមេរិកឡាទីន កំពុងក្លាយជាចំណុចកណ្ដាលថ្មីនៃ ការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។

អាន​បន្ត៖ ចំនួនអ្នកឆ្លង COVID-19 ក្នុងប្រទេសប៉េរូ កើនលើស ២០ម៉ឺននាក់

មនុស្សជិត ១០,០០០នាក់ទៀតឆ្លងជំងឺ COVID-19 នៅឥណ្ឌាក្នុងពេលតែ១ថ្ងៃ, នេះបើតាមរបាយការណ៍ប្រចាំថ្ងៃពុធ (Video inside)

(ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃពុធនេះ ឥណ្ឌាបានរកឃើញឆ្លងថ្មីៗរហូតដល់ ៩,៩៨៥ករណី និងអ្នកស្លាប់ថ្មីចំនួន ២៧៩នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។

អាន​បន្ត៖ មនុស្សជិត ១០,០០០នាក់ទៀតឆ្លងជំងឺ COVID-19 នៅឥណ្ឌាក្នុងពេលតែ១ថ្ងៃ,...

ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត ១០,០០០នាក់ នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ និងជាកំណត់ត្រាដ៏អាក្រក់ថ្មីទៀត

  (ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃអង្គារនេះ ឥណ្ឌាបានបំបែកកំណត់ត្រាសាជាថ្មីម្តងទៀតហើយ ដោយមានអ្នកឆ្លងថ្មីៗរហូតដល់ ៩,៩៨៧ករណី និងអ្នកស្លាប់ថ្មីចំនួន ៣៣១នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។

អាន​បន្ត៖ ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត ១០,០០០នាក់ នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ...

ទីក្រុងញូយ៉កចាប់ផ្តើមបើកដំណើរការឡើងវិញ ក្រោយការបិទទ្វារដើម្បីប្រយុទ្ធនឹង COVID-19

(ញូយ៉ក)៖ ប្រជាជននៅក្នុងទីក្រុងញូយ៉ក បានចាប់ផ្ដើមត្រឡប់ទៅធ្វើការជាបណ្ដើរៗវិញហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) ដែលជាថ្ងៃដំបូងនៃការបើកទីក្រុងឡើងវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលរាប់ខែ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ។

អាន​បន្ត៖ ទីក្រុងញូយ៉កចាប់ផ្តើមបើកដំណើរការឡើងវិញ ក្រោយការបិទទ្វារដើម្បីប្រយុទ្ធនឹង...